Quran Apps in many lanuages:

Surah Al-Anaam Ayahs #150 Translated in Khmer

وَعَلَى الَّذِينَ هَادُوا حَرَّمْنَا كُلَّ ذِي ظُفُرٍ ۖ وَمِنَ الْبَقَرِ وَالْغَنَمِ حَرَّمْنَا عَلَيْهِمْ شُحُومَهُمَا إِلَّا مَا حَمَلَتْ ظُهُورُهُمَا أَوِ الْحَوَايَا أَوْ مَا اخْتَلَطَ بِعَظْمٍ ۚ ذَٰلِكَ جَزَيْنَاهُمْ بِبَغْيِهِمْ ۖ وَإِنَّا لَصَادِقُونَ
ចំពោះពួកយ៉ាហ៊ូទ វិញ យើងបានហាមឃាត់រាល់សត្វដែលមានក្រចកជាប់គ្នា ហើយពីសត្វគោ និងសត្វពពែ យើងបានហាមឃាត់ពួកគេ នូវខ្លាញ់របស់វា លើកលែងតែខ្លាញ់ ដែលមានជាប់នៅឯខ្នងរបស់ពួកវា ឬពោះវៀនពោះតាំង ឬខ្លាញ់ដែលបាន ស្អិតជាប់នឹងឆ្អឹង ទាំងអស់នេះ គឺយើងបានធ្វើទណ្ឌកម្មទៅពួកគេ ដោយភាព ឃោរឃៅរបស់ពួកគេ។ ជាការពិតណាស់ យើងជាអ្នកដែលសច្ចៈបំផុត
فَإِنْ كَذَّبُوكَ فَقُلْ رَبُّكُمْ ذُو رَحْمَةٍ وَاسِعَةٍ وَلَا يُرَدُّ بَأْسُهُ عَنِ الْقَوْمِ الْمُجْرِمِينَ
ក្រោយមកបើពួកគេបានបដិសេធចំពោះអ្នក ពេលនោះអ្នកត្រូវនិយាយប្រាប់ថា ម្ចាស់ របស់យើងប្រកបដោយក្តីអាណិតអាសូរ ដ៏ទូលំទូលាយបំផុត ហើយទណ្ឌកម្មរបស់ លោក គេមិនអាចច្រានចេញពីក្រុមមនុស្សឧក្រិដ្ឋបានឡើយ
سَيَقُولُ الَّذِينَ أَشْرَكُوا لَوْ شَاءَ اللَّهُ مَا أَشْرَكْنَا وَلَا آبَاؤُنَا وَلَا حَرَّمْنَا مِنْ شَيْءٍ ۚ كَذَٰلِكَ كَذَّبَ الَّذِينَ مِنْ قَبْلِهِمْ حَتَّىٰ ذَاقُوا بَأْسَنَا ۗ قُلْ هَلْ عِنْدَكُمْ مِنْ عِلْمٍ فَتُخْرِجُوهُ لَنَا ۖ إِنْ تَتَّبِعُونَ إِلَّا الظَّنَّ وَإِنْ أَنْتُمْ إِلَّا تَخْرُصُونَ
ពួកដែលបាន ស៊ីរិកនឹងអល់ឡោះ នឹងនិយាយថា ប្រសិនបើអល់ឡោះមានបំណង យើងក៏មិនបានធ្វើ ស៊ីរិកដែរ ជីដូនជីតាយើងក៏មិនបានធ្វើស៊ីរិកដែរ ហើយយើងក៏មិនបានប្រកាសហាម ឃាត់អ្វីដែរ។ ដូចនេះហើយ ពួកកាលពីមុនពួកគេ បានបដិសេធរហូតទាល់តែពួកគេ ទាំងនោះ បានភ្លក់រសជាតិទណ្ឌកម្មរបស់យើង។ ចូរអ្នកថា តើនៅឯពួកអ្នកមានវិជ្ជា ណាមួយឬ? ដូចនេះ សូមពួកអ្នកបញ្ចោញវិជ្ជានោះមកកាន់យើងមក។ ពួកអ្នកគ្មាន ធ្វើតាមអ្វីីក្រៅពីការស្មាននោះឡើយ ហើយពួកអ្នកគ្មានបានធ្វើអ្វីក្រៅពីប្រព្រឹត្តកុហក ទេ
قُلْ فَلِلَّهِ الْحُجَّةُ الْبَالِغَةُ ۖ فَلَوْ شَاءَ لَهَدَاكُمْ أَجْمَعِينَ
ចូរអ្នកនិយាយប្រាប់ទៅថា ភស្តុតាងដ៏ច្បាស់លាស់ គឺជាកម្មសិទ្ធិរបស់ អល់ឡោះ។ ហើយប្រសិនបើលោកមានបំណងប្រាថ្នា លោកពិតជានឹងបានធ្វើ មគ្គុទ្ទេសន៍ពួកអ្នកទាំងអស់គ្នា
قُلْ هَلُمَّ شُهَدَاءَكُمُ الَّذِينَ يَشْهَدُونَ أَنَّ اللَّهَ حَرَّمَ هَٰذَا ۖ فَإِنْ شَهِدُوا فَلَا تَشْهَدْ مَعَهُمْ ۚ وَلَا تَتَّبِعْ أَهْوَاءَ الَّذِينَ كَذَّبُوا بِآيَاتِنَا وَالَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ وَهُمْ بِرَبِّهِمْ يَعْدِلُونَ
ចូរអ្នកនិយាយប្រាប់ទៅថា ចូរពួកអ្នកនាំមកនូវ សាក្សីទាំងឡាយរបស់ពួកអ្នក ដែលនឹងធ្វើសាក្សីថា អល់ឡោះពិតជាបានហាមឃាត់ ប្រការទាំងនេះមែន បន្ទាប់មក ប្រសិនបើពួកគេទាំងនោះ បានធ្វើសាក្សី ចូរអ្នកកុំ ធ្វើសាក្សីរួមជាមួយពួកគេ ហើយចូរអ្នកកុំធ្វើតាមចំណង់កិលេសរបស់ពួកដែលបាន មួលបង្កាច់ចំពោះអាយ៉ាត់ៗទាំងឡាយរបស់យើង និងរបស់ពួកដែលមិនព្រមជឿនឹង បរលោក ហើយពួកគេលើកវត្ថុផ្សេងៗស្មើនឹងម្ចាស់របស់ពួកគេ

Choose other languages: