Surah Al-Anaam Ayahs #152 Translated in Khmer
سَيَقُولُ الَّذِينَ أَشْرَكُوا لَوْ شَاءَ اللَّهُ مَا أَشْرَكْنَا وَلَا آبَاؤُنَا وَلَا حَرَّمْنَا مِنْ شَيْءٍ ۚ كَذَٰلِكَ كَذَّبَ الَّذِينَ مِنْ قَبْلِهِمْ حَتَّىٰ ذَاقُوا بَأْسَنَا ۗ قُلْ هَلْ عِنْدَكُمْ مِنْ عِلْمٍ فَتُخْرِجُوهُ لَنَا ۖ إِنْ تَتَّبِعُونَ إِلَّا الظَّنَّ وَإِنْ أَنْتُمْ إِلَّا تَخْرُصُونَ
ពួកដែលបាន ស៊ីរិកនឹងអល់ឡោះ នឹងនិយាយថា ប្រសិនបើអល់ឡោះមានបំណង យើងក៏មិនបានធ្វើ ស៊ីរិកដែរ ជីដូនជីតាយើងក៏មិនបានធ្វើស៊ីរិកដែរ ហើយយើងក៏មិនបានប្រកាសហាម ឃាត់អ្វីដែរ។ ដូចនេះហើយ ពួកកាលពីមុនពួកគេ បានបដិសេធរហូតទាល់តែពួកគេ ទាំងនោះ បានភ្លក់រសជាតិទណ្ឌកម្មរបស់យើង។ ចូរអ្នកថា តើនៅឯពួកអ្នកមានវិជ្ជា ណាមួយឬ? ដូចនេះ សូមពួកអ្នកបញ្ចោញវិជ្ជានោះមកកាន់យើងមក។ ពួកអ្នកគ្មាន ធ្វើតាមអ្វីីក្រៅពីការស្មាននោះឡើយ ហើយពួកអ្នកគ្មានបានធ្វើអ្វីក្រៅពីប្រព្រឹត្តកុហក ទេ
قُلْ فَلِلَّهِ الْحُجَّةُ الْبَالِغَةُ ۖ فَلَوْ شَاءَ لَهَدَاكُمْ أَجْمَعِينَ
ចូរអ្នកនិយាយប្រាប់ទៅថា ភស្តុតាងដ៏ច្បាស់លាស់ គឺជាកម្មសិទ្ធិរបស់ អល់ឡោះ។ ហើយប្រសិនបើលោកមានបំណងប្រាថ្នា លោកពិតជានឹងបានធ្វើ មគ្គុទ្ទេសន៍ពួកអ្នកទាំងអស់គ្នា
قُلْ هَلُمَّ شُهَدَاءَكُمُ الَّذِينَ يَشْهَدُونَ أَنَّ اللَّهَ حَرَّمَ هَٰذَا ۖ فَإِنْ شَهِدُوا فَلَا تَشْهَدْ مَعَهُمْ ۚ وَلَا تَتَّبِعْ أَهْوَاءَ الَّذِينَ كَذَّبُوا بِآيَاتِنَا وَالَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ وَهُمْ بِرَبِّهِمْ يَعْدِلُونَ
ចូរអ្នកនិយាយប្រាប់ទៅថា ចូរពួកអ្នកនាំមកនូវ សាក្សីទាំងឡាយរបស់ពួកអ្នក ដែលនឹងធ្វើសាក្សីថា អល់ឡោះពិតជាបានហាមឃាត់ ប្រការទាំងនេះមែន បន្ទាប់មក ប្រសិនបើពួកគេទាំងនោះ បានធ្វើសាក្សី ចូរអ្នកកុំ ធ្វើសាក្សីរួមជាមួយពួកគេ ហើយចូរអ្នកកុំធ្វើតាមចំណង់កិលេសរបស់ពួកដែលបាន មួលបង្កាច់ចំពោះអាយ៉ាត់ៗទាំងឡាយរបស់យើង និងរបស់ពួកដែលមិនព្រមជឿនឹង បរលោក ហើយពួកគេលើកវត្ថុផ្សេងៗស្មើនឹងម្ចាស់របស់ពួកគេ
قُلْ تَعَالَوْا أَتْلُ مَا حَرَّمَ رَبُّكُمْ عَلَيْكُمْ ۖ أَلَّا تُشْرِكُوا بِهِ شَيْئًا ۖ وَبِالْوَالِدَيْنِ إِحْسَانًا ۖ وَلَا تَقْتُلُوا أَوْلَادَكُمْ مِنْ إِمْلَاقٍ ۖ نَحْنُ نَرْزُقُكُمْ وَإِيَّاهُمْ ۖ وَلَا تَقْرَبُوا الْفَوَاحِشَ مَا ظَهَرَ مِنْهَا وَمَا بَطَنَ ۖ وَلَا تَقْتُلُوا النَّفْسَ الَّتِي حَرَّمَ اللَّهُ إِلَّا بِالْحَقِّ ۚ ذَٰلِكُمْ وَصَّاكُمْ بِهِ لَعَلَّكُمْ تَعْقِلُونَ
ចូរអ្នកថា សូម ពួកអ្នកអញ្ជើញមក! យើងនឹងសូត្រនូវអ្វីដែលម្ចាស់របស់ពួកអ្នក បានហាមឃាត់លើ ពួកអ្នក គឺចូរពួកអ្នកកុំធ្វើស៊ីរិកនឹងលោកឱ្យសោះ ចំពោះមាតាបិតាត្រូវកតញ្ញុតា ចូរ អ្នកកុំសំលាប់កូនចៅពួកអ្នក ដោយមូលហេតុក្រខ្សត់ យើងផ្តល់អាហារដល់ពួកអ្នក និងចំពោះពួកគេទាំងនោះ ចូរកុំបៀតអំពើអាស្រូវភាស(ហ្ស៊ីណា)ទាំងចំហ និងលាក់ លៀម ចូរកុំសំលាប់ជីវិតដែលអល់ឡោះបានហាមឃាត់ លើកលែងដោយ សច្ចៈភាព។ ទាំងអស់នេះ អល់ឡោះបានដាក់ឱ្យពួកអ្នកអនុវត្តតាម ដើម្បីពួកអ្នកយល់ដឹង
وَلَا تَقْرَبُوا مَالَ الْيَتِيمِ إِلَّا بِالَّتِي هِيَ أَحْسَنُ حَتَّىٰ يَبْلُغَ أَشُدَّهُ ۖ وَأَوْفُوا الْكَيْلَ وَالْمِيزَانَ بِالْقِسْطِ ۖ لَا نُكَلِّفُ نَفْسًا إِلَّا وُسْعَهَا ۖ وَإِذَا قُلْتُمْ فَاعْدِلُوا وَلَوْ كَانَ ذَا قُرْبَىٰ ۖ وَبِعَهْدِ اللَّهِ أَوْفُوا ۚ ذَٰلِكُمْ وَصَّاكُمْ بِهِ لَعَلَّكُمْ تَذَكَّرُونَ
ហើយចូរពួកអ្នកកុំទៅជិតទ្រព្យសម្បត្តិកុមារកំព្រា លើកលែងតែដោយប្រការដ៏ប្រសើរ បំផុត ទាល់តែកុមារនោះចូលដល់អាយុពេញវ័យ ចូរបំពេញដោយយុត្តិធម៌ នូវរង្វាស់ រង្វាល់ និងការថ្លឹង។ យើងមិនដាក់បន្ទុកចំពោះបុគ្គលណាម្នាក់ ហួសពីសមត្ថភាពរបស់ គេឡើយ។ កាលណាអ្នកនិយាយ អ្នកត្រូវប្រកាន់យុត្តិធម៌ ទោះបីគេនោះជាញាតិជិត ស្និទ្ធយ៉ាងណាក៏ដោយ។ ចូរអ្នកបំពេញចំពោះកិច្ចសន្យារបស់អល់ឡោះ។ ទាំងអស់នេះ លោកបានដាក់បង្គាប់បញ្ជាឱ្យពួកអ្នកអនុវត្ត ដើម្បីឱ្យពួកអ្នកនឹកឃើញឡើងវិញ
Choose other languages:

Albanian

Amharic

Azerbaijani

Bengali

Bosnian

Bulgarian

Burmese

Chinese

Danish

Dutch

English

Farsi

Filipino

French

Fulah

German

Gujarati

Hausa

Hindi

Indonesian

Italian

Japanese

Jawa

Kazakh

Khmer

Korean

Kurdish

Kyrgyz

Malay

Malayalam

Norwegian

Pashto

Persian

Polish

Portuguese

Punjabi

Russian

Sindhi

Sinhalese

Somali

Spanish

Swahili

Swedish

Tajik

Tamil

Tatar

Telugu

Thai

Turkish

Urdu

Uyghur

Uzbek

Vietnamese

Yoruba
