Download Mobile App:

Surah Ash-Shu'ara Translated in Khmer

طسم
ត ស៊ីន មីម
تِلْكَ آيَاتُ الْكِتَابِ الْمُبِينِ
នេះគឺអាយ៉ាត់ៗនៃគម្ពីរដ៏ជាក់ច្បាស់
لَعَلَّكَ بَاخِعٌ نَفْسَكَ أَلَّا يَكُونُوا مُؤْمِنِينَ
ជួនកាលអ្នកនឹងអាចធ្វើអត្តឃាតខ្លួនឯង ដោយការព្រួយបារម្ភពីពួកគេមិនទាន់បានក្លាយទៅជាអ្នកមានជំនឿ
إِنْ نَشَأْ نُنَزِّلْ عَلَيْهِمْ مِنَ السَّمَاءِ آيَةً فَظَلَّتْ أَعْنَاقُهُمْ لَهَا خَاضِعِينَ
បើយើងប្រាថ្នា យើងនឹង ដាក់ចុះទៅលើពួកគេពីមេឃ នូវភស្តុតាងដែលកញ្ចឹងកទាំងឡាយរបស់ពួកគេ នឹងត្រូវបានស្ថិត នៅជានិច្ចកាលដោយអោនលំទោនទៅកាន់ភស្តុតាងនោះ
وَمَا يَأْتِيهِمْ مِنْ ذِكْرٍ مِنَ الرَّحْمَٰنِ مُحْدَثٍ إِلَّا كَانُوا عَنْهُ مُعْرِضِينَ
ការក្រើនរំលឹកថ្មីៗណាមួយអំពីម្ចាស់ មហាសប្បុរស ដែលនឹងទៅដល់ពួកគេ សុទ្ធតែត្រូវបានពួកគេជាអ្នកបែរចេញពីការក្រើនរំលឹកនោះ
فَقَدْ كَذَّبُوا فَسَيَأْتِيهِمْ أَنْبَاءُ مَا كَانُوا بِهِ يَسْتَهْزِئُونَ
នេះគឺពួកគេបានបដិសេធយ៉ាងប្រាកដ ដូចនេះ គង់តែនឹងដល់ទៅពួកគេ នូវព័ត៌មានស្តីពីអ្វី ដែលពួកគេធ្លាប់បានចំអកឡកឡឺយនឹងគម្ពីរនោះ
أَوَلَمْ يَرَوْا إِلَى الْأَرْضِ كَمْ أَنْبَتْنَا فِيهَا مِنْ كُلِّ زَوْجٍ كَرِيمٍ
ពួកគេមិនទាន់ឃើញទេឬ នៅឯផែនដីនោះ តើប៉ុន្មានទៅ ដែលយើងបានបណ្តុះចេញនៅឯផែនដីពីគ្រប់ប្រភេទ ជាគូៗដ៏មានផលប្រយោជន៍ បំផុត
إِنَّ فِي ذَٰلِكَ لَآيَةً ۖ وَمَا كَانَ أَكْثَرُهُمْ مُؤْمِنِينَ
ពិតប្រាកដណាស់ នៅក្នុងព្រឹត្តិការណ៍ទាំងនេះ គឺជាភស្តុតាងមួយ។ ហើយភាគច្រើននៃ ពួកគេពុំមែនជាពួកជឿ
وَإِنَّ رَبَّكَ لَهُوَ الْعَزِيزُ الرَّحِيمُ
ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក លោកពិតជាអ្នកពលានុពល អាណិតអាសូរបំផុត
وَإِذْ نَادَىٰ رَبُّكَ مُوسَىٰ أَنِ ائْتِ الْقَوْمَ الظَّالِمِينَ
ហើយចូរចងចាំ នៅខណៈដែលម្ចាស់របស់អ្នកបានហៅមូសាថាចូរអ្នក ធ្វើដំណើរទៅកាន់ក្រុមមនុស្សបំពាន
Load More