عَبَسَ وَتَوَلَّىٰ
គេបានធ្វើមុខក្រញូវ ហើយបែរងាកចេញ
أَنْ جَاءَهُ الْأَعْمَىٰ
ដោយសារមនុស្សខ្វាក់បានមកដល់គេ
وَمَا يُدْرِيكَ لَعَلَّهُ يَزَّكَّىٰ
តើអ្វីដែលអាច ធ្វើឱ្យអ្នកឯងដឹងបាន? ជួនកាលគេចង់បន្សុទ្ធចិត្ត
أَوْ يَذَّكَّرُ فَتَنْفَعَهُ الذِّكْرَىٰ
ឬគេចង់បានការរំលឹក ដើម្បីការរំលឹកនោះ នឹង ហុចប្រយោជន៍ដល់គេ
أَمَّا مَنِ اسْتَغْنَىٰ
រីឯជនដែលគិតថា ខ្លួនបានគ្រប់គ្រាន់ហើយ
فَأَنْتَ لَهُ تَصَدَّىٰ
អ្នកក៏បានរាក់ទាក់ចំពោះគេ
وَمَا عَلَيْكَ أَلَّا يَزَّكَّىٰ
ហើយពុំមែនភារៈលើអ្នកទេ ករណីដែលគេមិនចង់បន្សុទ្ធចិត្តនោះ
وَأَمَّا مَنْ جَاءَكَ يَسْعَىٰ
រីឯជនដែលបានទៅដល់អ្នក ទាំងប្រញាប់ប្រញាល់
وَهُوَ يَخْشَىٰ
ខណៈដែលគេកំពុងកោតខ្លាចទៀត
فَأَنْتَ عَنْهُ تَلَهَّىٰ
អ្នកក៏បានធ្វើព្រងើយពីគេ
Load More