Quran Apps in many lanuages:

Surah At-Tawba Ayahs #79 Translated in Khmer

وَمِنْهُمْ مَنْ عَاهَدَ اللَّهَ لَئِنْ آتَانَا مِنْ فَضْلِهِ لَنَصَّدَّقَنَّ وَلَنَكُونَنَّ مِنَ الصَّالِحِينَ
ហើយក្នុងចំណោមពួកគេ មាន អ្នកដែលបានដាក់ពាក្យសន្យាជាមួយអល់ឡោះ ប្រសិនបើលោកបានប្រទានចំពោះយើង នៃក្តីសប្បុរសរបស់លោក យើងប្រាកដជានឹងបរិច្ចាគ ហើយយើងប្រាកដជានឹងមានក្នុង ចំណោមពួកកុសល
فَلَمَّا آتَاهُمْ مِنْ فَضْلِهِ بَخِلُوا بِهِ وَتَوَلَّوْا وَهُمْ مُعْرِضُونَ
ប៉ុន្តែក្នុងខណៈដែលលោកបានប្រទានទៅពួកគេ នៃក្តីមេត្តាករុណា របស់លោក ពួកគេបានកំណាញ់នូវក្តីមេត្តាករុណានោះទៅវិញ ហើយពួកគេបានបែរចេញ ទាំងឱ្យខ្នង
فَأَعْقَبَهُمْ نِفَاقًا فِي قُلُوبِهِمْ إِلَىٰ يَوْمِ يَلْقَوْنَهُ بِمَا أَخْلَفُوا اللَّهَ مَا وَعَدُوهُ وَبِمَا كَانُوا يَكْذِبُونَ
អំពើកំណាញ់ស្វិត បានជំនួសពីក្រោយពួកគេ នូវភាពពុតត្បុតក្នុងចិត្តរបស់ ពួកគេ រហូតទាល់ថ្ងៃដែលពួកគេនឹងជួបលោក បណ្តាលមកពីពួកគេមិនបានគោរពចំពោះ អល់ឡោះ នូវអ្វីដែលពួកគេបានសន្យាទៅចំពោះលោក និងបណ្តាលមកពីពួកគេធ្លាប់បាន ភូតកុហក
أَلَمْ يَعْلَمُوا أَنَّ اللَّهَ يَعْلَمُ سِرَّهُمْ وَنَجْوَاهُمْ وَأَنَّ اللَّهَ عَلَّامُ الْغُيُوبِ
តើពួកគេមិនទាន់ដឹងទេឬ អល់ឡោះពិតជាដឹងនូវអាថ៌កំបាំងរបស់ពួកគេ និង ការខ្សឹបខ្សៀវរបស់ពួកគេ ហើយអល់ឡោះ ពិតជាអ្នកដែលដឹងបំផុតចំពោះអាថ៌កំបាំង ទាំងឡាយ
الَّذِينَ يَلْمِزُونَ الْمُطَّوِّعِينَ مِنَ الْمُؤْمِنِينَ فِي الصَّدَقَاتِ وَالَّذِينَ لَا يَجِدُونَ إِلَّا جُهْدَهُمْ فَيَسْخَرُونَ مِنْهُمْ ۙ سَخِرَ اللَّهُ مِنْهُمْ وَلَهُمْ عَذَابٌ أَلِيمٌ
គឺជាពួកដែលតិះដៀលចំពោះពួកដែលស្ម័គ្រចិត្ត ក្នុងចំណោមពួកដែល មានជំនឿ នៅក្នុងអំពើសប្បុរសទានទាំងឡាយ និងតិះដៀលពួកដែលឥតមានទានណា ក្រៅពីការតស៊ូរបស់ពួកគេនោះទេ រួចពួកទាំងនេះ បានចំអកដាក់ពួកគេទាំងនោះ អល់ឡោះ បានចំអកដាក់ពួកទាំងនោះវិញ ហើយសំរាប់ពួកទាំងនេះ គឺជាទណ្ឌកម្មដ៏ខ្លោចផ្សាបំផុត

Choose other languages: