Quran Apps in many lanuages:

Surah At-Tawba Ayahs #82 Translated in Khmer

أَلَمْ يَعْلَمُوا أَنَّ اللَّهَ يَعْلَمُ سِرَّهُمْ وَنَجْوَاهُمْ وَأَنَّ اللَّهَ عَلَّامُ الْغُيُوبِ
តើពួកគេមិនទាន់ដឹងទេឬ អល់ឡោះពិតជាដឹងនូវអាថ៌កំបាំងរបស់ពួកគេ និង ការខ្សឹបខ្សៀវរបស់ពួកគេ ហើយអល់ឡោះ ពិតជាអ្នកដែលដឹងបំផុតចំពោះអាថ៌កំបាំង ទាំងឡាយ
الَّذِينَ يَلْمِزُونَ الْمُطَّوِّعِينَ مِنَ الْمُؤْمِنِينَ فِي الصَّدَقَاتِ وَالَّذِينَ لَا يَجِدُونَ إِلَّا جُهْدَهُمْ فَيَسْخَرُونَ مِنْهُمْ ۙ سَخِرَ اللَّهُ مِنْهُمْ وَلَهُمْ عَذَابٌ أَلِيمٌ
គឺជាពួកដែលតិះដៀលចំពោះពួកដែលស្ម័គ្រចិត្ត ក្នុងចំណោមពួកដែល មានជំនឿ នៅក្នុងអំពើសប្បុរសទានទាំងឡាយ និងតិះដៀលពួកដែលឥតមានទានណា ក្រៅពីការតស៊ូរបស់ពួកគេនោះទេ រួចពួកទាំងនេះ បានចំអកដាក់ពួកគេទាំងនោះ អល់ឡោះ បានចំអកដាក់ពួកទាំងនោះវិញ ហើយសំរាប់ពួកទាំងនេះ គឺជាទណ្ឌកម្មដ៏ខ្លោចផ្សាបំផុត
اسْتَغْفِرْ لَهُمْ أَوْ لَا تَسْتَغْفِرْ لَهُمْ إِنْ تَسْتَغْفِرْ لَهُمْ سَبْعِينَ مَرَّةً فَلَنْ يَغْفِرَ اللَّهُ لَهُمْ ۚ ذَٰلِكَ بِأَنَّهُمْ كَفَرُوا بِاللَّهِ وَرَسُولِهِ ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الْفَاسِقِينَ
ចូរអ្នកសុំអភ័យទោសឱ្យពួកគេ ឬកុំសុំអភ័យទោសឱ្យពួកគេ ហើយបើសិនអ្នកសុំអភ័យទោស ឱ្យពួកគេចិតសិបដង ក៏អល់ឡោះនៅតែមិនអភ័យទោសឱ្យពួកគេដែរ ទាំងនេះបណ្តាលមកពី ពួកគេមិនបានជឿលើអល់ឡោះ និងរ៉សូលរបស់លោក ហើយអល់ឡោះនឹងមិនមគ្គុទ្ទេស ចំពោះក្រុមមនុស្សខិលខូចឡើយ
فَرِحَ الْمُخَلَّفُونَ بِمَقْعَدِهِمْ خِلَافَ رَسُولِ اللَّهِ وَكَرِهُوا أَنْ يُجَاهِدُوا بِأَمْوَالِهِمْ وَأَنْفُسِهِمْ فِي سَبِيلِ اللَّهِ وَقَالُوا لَا تَنْفِرُوا فِي الْحَرِّ ۗ قُلْ نَارُ جَهَنَّمَ أَشَدُّ حَرًّا ۚ لَوْ كَانُوا يَفْقَهُونَ
ពួកដែលគេទុកឱ្យនៅពីក្រោយឥតទៅប្រយុទ្ធ បាន សប្បាយរីករាយនឹងការស្ថិតនៅរបស់ពួកគេពីក្រោយរ៉សូលអល់ឡោះ ហើយពួកគេបានស្អប់ ខ្ពើមពីករណីពួកគេនឹងប្រយុទ្ធដោយទ្រព្យធនរបស់ពួកគេ និងខ្លួនប្រាណផ្ទាល់របស់ពួកគេ ក្នុងផ្លូវអល់ឡោះ ពួកគេថា ចូរពួកអ្នកកុំចេញទៅប្រយុទ្ធក្នុងរដូវក្តៅនោះ ថាទៅ នរកអវិចីក្តៅ ខ្លាំងជាង បើពួកគេធ្លាប់បានយល់
فَلْيَضْحَكُوا قَلِيلًا وَلْيَبْكُوا كَثِيرًا جَزَاءً بِمَا كَانُوا يَكْسِبُونَ
ពួកគេត្រូវសើចបន្តិច ហើយពួកគេត្រូវយំឱ្យបានច្រើន គឺជារង្វាន់តាមតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តកន្លងមក

Choose other languages: