Quran Apps in many lanuages:

Surah At-Tawba Ayahs #78 Translated in Khmer

يَحْلِفُونَ بِاللَّهِ مَا قَالُوا وَلَقَدْ قَالُوا كَلِمَةَ الْكُفْرِ وَكَفَرُوا بَعْدَ إِسْلَامِهِمْ وَهَمُّوا بِمَا لَمْ يَنَالُوا ۚ وَمَا نَقَمُوا إِلَّا أَنْ أَغْنَاهُمُ اللَّهُ وَرَسُولُهُ مِنْ فَضْلِهِ ۚ فَإِنْ يَتُوبُوا يَكُ خَيْرًا لَهُمْ ۖ وَإِنْ يَتَوَلَّوْا يُعَذِّبْهُمُ اللَّهُ عَذَابًا أَلِيمًا فِي الدُّنْيَا وَالْآخِرَةِ ۚ وَمَا لَهُمْ فِي الْأَرْضِ مِنْ وَلِيٍّ وَلَا نَصِيرٍ
ពួកគេ បានស្បថស្បែនឹងអល់ឡោះថា ពួកគេមិនបាននិយាយទេ តែពួកគេពិតជាបាននិយាយពាក្យ សំដីដែលអជំនឿ ពួកគេបានអជំនឿបន្ទាប់ពីពួកគេឥស្លាមរួច ពួកគេបានគ្រោងធ្វើនូវអ្វី ដែលពួកគេពុំអាចបំពេញបាន ប៉ុន្តែពួកគេមិនបានគុំគួនគ្នាទេ ប្រសិនបើអល់ឡោះ និងរ៉សូល របស់លោក មិនបានផ្តល់ការមានបានទៅលើពួកគេ អំពីក្តីសប្បុរសរបស់លោកទេនោះ។ ប្រសិនបើពួកគេដឹងពីកំហុសរបស់ខ្លួន ប្រាកដជាល្អប្រសើរសំរាប់ពួកគេ ក៏ប៉ុន្តែប្រសិនបើ ពួកគេបានបែរចេញ អល់ឡោះប្រាកដជានឹងធ្វើទណ្ឌកម្មចំពោះពួកគេ នូវទណ្ឌកម្មដ៏ខ្លោច ផ្សាក្នុងបច្ចុប្បន្ន និងលោកខាងមុខ។ ហើយនៅលើដី ពួកគេគ្មានអ្នកសម្ព័ន្ធមិត្តគាំពារណា ម្នាក់ ហើយក៏គ្មានអ្នកជំនួយឧបត្ថម្ភណាម្នាក់ផងដែរ
وَمِنْهُمْ مَنْ عَاهَدَ اللَّهَ لَئِنْ آتَانَا مِنْ فَضْلِهِ لَنَصَّدَّقَنَّ وَلَنَكُونَنَّ مِنَ الصَّالِحِينَ
ហើយក្នុងចំណោមពួកគេ មាន អ្នកដែលបានដាក់ពាក្យសន្យាជាមួយអល់ឡោះ ប្រសិនបើលោកបានប្រទានចំពោះយើង នៃក្តីសប្បុរសរបស់លោក យើងប្រាកដជានឹងបរិច្ចាគ ហើយយើងប្រាកដជានឹងមានក្នុង ចំណោមពួកកុសល
فَلَمَّا آتَاهُمْ مِنْ فَضْلِهِ بَخِلُوا بِهِ وَتَوَلَّوْا وَهُمْ مُعْرِضُونَ
ប៉ុន្តែក្នុងខណៈដែលលោកបានប្រទានទៅពួកគេ នៃក្តីមេត្តាករុណា របស់លោក ពួកគេបានកំណាញ់នូវក្តីមេត្តាករុណានោះទៅវិញ ហើយពួកគេបានបែរចេញ ទាំងឱ្យខ្នង
فَأَعْقَبَهُمْ نِفَاقًا فِي قُلُوبِهِمْ إِلَىٰ يَوْمِ يَلْقَوْنَهُ بِمَا أَخْلَفُوا اللَّهَ مَا وَعَدُوهُ وَبِمَا كَانُوا يَكْذِبُونَ
អំពើកំណាញ់ស្វិត បានជំនួសពីក្រោយពួកគេ នូវភាពពុតត្បុតក្នុងចិត្តរបស់ ពួកគេ រហូតទាល់ថ្ងៃដែលពួកគេនឹងជួបលោក បណ្តាលមកពីពួកគេមិនបានគោរពចំពោះ អល់ឡោះ នូវអ្វីដែលពួកគេបានសន្យាទៅចំពោះលោក និងបណ្តាលមកពីពួកគេធ្លាប់បាន ភូតកុហក
أَلَمْ يَعْلَمُوا أَنَّ اللَّهَ يَعْلَمُ سِرَّهُمْ وَنَجْوَاهُمْ وَأَنَّ اللَّهَ عَلَّامُ الْغُيُوبِ
តើពួកគេមិនទាន់ដឹងទេឬ អល់ឡោះពិតជាដឹងនូវអាថ៌កំបាំងរបស់ពួកគេ និង ការខ្សឹបខ្សៀវរបស់ពួកគេ ហើយអល់ឡោះ ពិតជាអ្នកដែលដឹងបំផុតចំពោះអាថ៌កំបាំង ទាំងឡាយ

Choose other languages: