Quran Apps in many lanuages:

Surah At-Tawba Ayahs #80 Translated in Khmer

فَلَمَّا آتَاهُمْ مِنْ فَضْلِهِ بَخِلُوا بِهِ وَتَوَلَّوْا وَهُمْ مُعْرِضُونَ
ប៉ុន្តែក្នុងខណៈដែលលោកបានប្រទានទៅពួកគេ នៃក្តីមេត្តាករុណា របស់លោក ពួកគេបានកំណាញ់នូវក្តីមេត្តាករុណានោះទៅវិញ ហើយពួកគេបានបែរចេញ ទាំងឱ្យខ្នង
فَأَعْقَبَهُمْ نِفَاقًا فِي قُلُوبِهِمْ إِلَىٰ يَوْمِ يَلْقَوْنَهُ بِمَا أَخْلَفُوا اللَّهَ مَا وَعَدُوهُ وَبِمَا كَانُوا يَكْذِبُونَ
អំពើកំណាញ់ស្វិត បានជំនួសពីក្រោយពួកគេ នូវភាពពុតត្បុតក្នុងចិត្តរបស់ ពួកគេ រហូតទាល់ថ្ងៃដែលពួកគេនឹងជួបលោក បណ្តាលមកពីពួកគេមិនបានគោរពចំពោះ អល់ឡោះ នូវអ្វីដែលពួកគេបានសន្យាទៅចំពោះលោក និងបណ្តាលមកពីពួកគេធ្លាប់បាន ភូតកុហក
أَلَمْ يَعْلَمُوا أَنَّ اللَّهَ يَعْلَمُ سِرَّهُمْ وَنَجْوَاهُمْ وَأَنَّ اللَّهَ عَلَّامُ الْغُيُوبِ
តើពួកគេមិនទាន់ដឹងទេឬ អល់ឡោះពិតជាដឹងនូវអាថ៌កំបាំងរបស់ពួកគេ និង ការខ្សឹបខ្សៀវរបស់ពួកគេ ហើយអល់ឡោះ ពិតជាអ្នកដែលដឹងបំផុតចំពោះអាថ៌កំបាំង ទាំងឡាយ
الَّذِينَ يَلْمِزُونَ الْمُطَّوِّعِينَ مِنَ الْمُؤْمِنِينَ فِي الصَّدَقَاتِ وَالَّذِينَ لَا يَجِدُونَ إِلَّا جُهْدَهُمْ فَيَسْخَرُونَ مِنْهُمْ ۙ سَخِرَ اللَّهُ مِنْهُمْ وَلَهُمْ عَذَابٌ أَلِيمٌ
គឺជាពួកដែលតិះដៀលចំពោះពួកដែលស្ម័គ្រចិត្ត ក្នុងចំណោមពួកដែល មានជំនឿ នៅក្នុងអំពើសប្បុរសទានទាំងឡាយ និងតិះដៀលពួកដែលឥតមានទានណា ក្រៅពីការតស៊ូរបស់ពួកគេនោះទេ រួចពួកទាំងនេះ បានចំអកដាក់ពួកគេទាំងនោះ អល់ឡោះ បានចំអកដាក់ពួកទាំងនោះវិញ ហើយសំរាប់ពួកទាំងនេះ គឺជាទណ្ឌកម្មដ៏ខ្លោចផ្សាបំផុត
اسْتَغْفِرْ لَهُمْ أَوْ لَا تَسْتَغْفِرْ لَهُمْ إِنْ تَسْتَغْفِرْ لَهُمْ سَبْعِينَ مَرَّةً فَلَنْ يَغْفِرَ اللَّهُ لَهُمْ ۚ ذَٰلِكَ بِأَنَّهُمْ كَفَرُوا بِاللَّهِ وَرَسُولِهِ ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الْفَاسِقِينَ
ចូរអ្នកសុំអភ័យទោសឱ្យពួកគេ ឬកុំសុំអភ័យទោសឱ្យពួកគេ ហើយបើសិនអ្នកសុំអភ័យទោស ឱ្យពួកគេចិតសិបដង ក៏អល់ឡោះនៅតែមិនអភ័យទោសឱ្យពួកគេដែរ ទាំងនេះបណ្តាលមកពី ពួកគេមិនបានជឿលើអល់ឡោះ និងរ៉សូលរបស់លោក ហើយអល់ឡោះនឹងមិនមគ្គុទ្ទេស ចំពោះក្រុមមនុស្សខិលខូចឡើយ

Choose other languages: