Quran Apps in many lanuages:

Surah An-Nisa Ayahs #31 Translated in Khmer

وَاللَّهُ يُرِيدُ أَنْ يَتُوبَ عَلَيْكُمْ وَيُرِيدُ الَّذِينَ يَتَّبِعُونَ الشَّهَوَاتِ أَنْ تَمِيلُوا مَيْلًا عَظِيمًا
អល់ឡោះលោកមានបំណងនឹងទទួលយកនូវការសោកស្តាយពួកអ្នក។ រីឯពួកដែលធ្វើតាមតណ្ហា មានបំណងចង់ឱ្យពួកអ្នកល្អៀងនូវការលំអៀងមួយដ៏សែនធំ
يُرِيدُ اللَّهُ أَنْ يُخَفِّفَ عَنْكُمْ ۚ وَخُلِقَ الْإِنْسَانُ ضَعِيفًا
អល់ឡោះមានបំណងនឹងសម្រាលអំពីពួកអ្នក ពីព្រោះមនុស្សត្រូវបានបង្កើតមកជាអ្នកទន់ខ្សោយបំផុត
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَأْكُلُوا أَمْوَالَكُمْ بَيْنَكُمْ بِالْبَاطِلِ إِلَّا أَنْ تَكُونَ تِجَارَةً عَنْ تَرَاضٍ مِنْكُمْ ۚ وَلَا تَقْتُلُوا أَنْفُسَكُمْ ۚ إِنَّ اللَّهَ كَانَ بِكُمْ رَحِيمًا
ឱពួកដែលបានជឿ! ចូរពួកអ្នកកុំទទួលទានទ្រព្យសម្បត្តិគ្នីគ្នាក្នុងចំណោមពួកអ្នកដោយអំពើខុសឆ្គង លើកលែងតែជាការជួញដូរតាមការព្រមព្រៀងគ្នា ក្នុងចំណោមពួកអ្នក។ ចូរពួកអ្នកកុំធ្វើឃាតខ្លួនឯង។ ការពិតអល់ឡោះជាអ្នកមេត្តាករុណាបំផុតចំពោះពួកអ្នក
وَمَنْ يَفْعَلْ ذَٰلِكَ عُدْوَانًا وَظُلْمًا فَسَوْفَ نُصْلِيهِ نَارًا ۚ وَكَانَ ذَٰلِكَ عَلَى اللَّهِ يَسِيرًا
ជនដែលធ្វើដូច្នោះ ដោយបំពាន និងអយុត្តិធម៌យើងនឹងបញ្ចូលជននោះទៅនរក។ រឿងនេះលើអល់ឡោះជាការងាយបំផុត
إِنْ تَجْتَنِبُوا كَبَائِرَ مَا تُنْهَوْنَ عَنْهُ نُكَفِّرْ عَنْكُمْ سَيِّئَاتِكُمْ وَنُدْخِلْكُمْ مُدْخَلًا كَرِيمًا
បើពួកអ្នកចៀសវាង ពីបាបកម្មធំៗ ដែលគេហាមពួកអ្នក យើងនឹងលុបអំពីពួកអ្នក នូវកំហុសឆ្គងរបស់ពួកអ្នក ហើយយើងនឹងបញ្ចូលពួកអ្នកទៅកាន់ទីកន្លែងមួយដ៏ថ្លៃថ្នូរបំផុត

Choose other languages: