Quran Apps in many lanuages:

Surah An-Nisa Ayahs #33 Translated in Khmer

يَا أَيُّهَا الَّذِينَ آمَنُوا لَا تَأْكُلُوا أَمْوَالَكُمْ بَيْنَكُمْ بِالْبَاطِلِ إِلَّا أَنْ تَكُونَ تِجَارَةً عَنْ تَرَاضٍ مِنْكُمْ ۚ وَلَا تَقْتُلُوا أَنْفُسَكُمْ ۚ إِنَّ اللَّهَ كَانَ بِكُمْ رَحِيمًا
ឱពួកដែលបានជឿ! ចូរពួកអ្នកកុំទទួលទានទ្រព្យសម្បត្តិគ្នីគ្នាក្នុងចំណោមពួកអ្នកដោយអំពើខុសឆ្គង លើកលែងតែជាការជួញដូរតាមការព្រមព្រៀងគ្នា ក្នុងចំណោមពួកអ្នក។ ចូរពួកអ្នកកុំធ្វើឃាតខ្លួនឯង។ ការពិតអល់ឡោះជាអ្នកមេត្តាករុណាបំផុតចំពោះពួកអ្នក
وَمَنْ يَفْعَلْ ذَٰلِكَ عُدْوَانًا وَظُلْمًا فَسَوْفَ نُصْلِيهِ نَارًا ۚ وَكَانَ ذَٰلِكَ عَلَى اللَّهِ يَسِيرًا
ជនដែលធ្វើដូច្នោះ ដោយបំពាន និងអយុត្តិធម៌យើងនឹងបញ្ចូលជននោះទៅនរក។ រឿងនេះលើអល់ឡោះជាការងាយបំផុត
إِنْ تَجْتَنِبُوا كَبَائِرَ مَا تُنْهَوْنَ عَنْهُ نُكَفِّرْ عَنْكُمْ سَيِّئَاتِكُمْ وَنُدْخِلْكُمْ مُدْخَلًا كَرِيمًا
បើពួកអ្នកចៀសវាង ពីបាបកម្មធំៗ ដែលគេហាមពួកអ្នក យើងនឹងលុបអំពីពួកអ្នក នូវកំហុសឆ្គងរបស់ពួកអ្នក ហើយយើងនឹងបញ្ចូលពួកអ្នកទៅកាន់ទីកន្លែងមួយដ៏ថ្លៃថ្នូរបំផុត
وَلَا تَتَمَنَّوْا مَا فَضَّلَ اللَّهُ بِهِ بَعْضَكُمْ عَلَىٰ بَعْضٍ ۚ لِلرِّجَالِ نَصِيبٌ مِمَّا اكْتَسَبُوا ۖ وَلِلنِّسَاءِ نَصِيبٌ مِمَّا اكْتَسَبْنَ ۚ وَاسْأَلُوا اللَّهَ مِنْ فَضْلِهِ ۗ إِنَّ اللَّهَ كَانَ بِكُلِّ شَيْءٍ عَلِيمًا
ចូរពួកអ្នកកុំនឹកមមៃចង់បានអ្វី ដែលអល់ឡោះបានប្រទានឱ្យអ្នកខ្លះលើសពីអ្នកខ្លះ។ ពួកបុរសត្រូវបានចំណែកមួយ​ នៃអ្វីដែលពួកគេរកបាន។ ពួកនារីត្រូវបានចំណែកមួយ នៃអ្វីដែលពួកនាងរកបាន។ ចូរពួកអ្នកសុំទៅអល់ឡោះនូវសេចក្តីមេត្តារបស់លោក។ ការពិតអល់ឡោះជាអ្នកដែលដឹងបំផុតពីអ្វីៗទាំងអស់
وَلِكُلٍّ جَعَلْنَا مَوَالِيَ مِمَّا تَرَكَ الْوَالِدَانِ وَالْأَقْرَبُونَ ۚ وَالَّذِينَ عَقَدَتْ أَيْمَانُكُمْ فَآتُوهُمْ نَصِيبَهُمْ ۚ إِنَّ اللَّهَ كَانَ عَلَىٰ كُلِّ شَيْءٍ شَهِيدًا
គ្រប់ៗគ្នាយើងបានចាត់ឱ្យមានអ្នកទទួលមរតក ពីអ្វីដែលបានបន្សល់ទុកដោយមាតាបិតា និង ញាតិជិត។ រីឯពួកដែលពួកអ្នកបានចុះកិច្ចសន្យារួចហើយ ចូរពួកអ្នកប្រគល់ជូនទៅពួកគេនូវចំណែករបស់ពួកគេ។ ជាការពិតណាស់ អល់ឡោះគឹជាអ្នកដែលសាក្សីនៅលើអ្វីៗទាំងអស់

Choose other languages: