Quran Apps in many lanuages:

Surah An-Nisa Ayahs #32 Translated in Khmer

يُرِيدُ اللَّهُ أَنْ يُخَفِّفَ عَنْكُمْ ۚ وَخُلِقَ الْإِنْسَانُ ضَعِيفًا
អល់ឡោះមានបំណងនឹងសម្រាលអំពីពួកអ្នក ពីព្រោះមនុស្សត្រូវបានបង្កើតមកជាអ្នកទន់ខ្សោយបំផុត
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَأْكُلُوا أَمْوَالَكُمْ بَيْنَكُمْ بِالْبَاطِلِ إِلَّا أَنْ تَكُونَ تِجَارَةً عَنْ تَرَاضٍ مِنْكُمْ ۚ وَلَا تَقْتُلُوا أَنْفُسَكُمْ ۚ إِنَّ اللَّهَ كَانَ بِكُمْ رَحِيمًا
ឱពួកដែលបានជឿ! ចូរពួកអ្នកកុំទទួលទានទ្រព្យសម្បត្តិគ្នីគ្នាក្នុងចំណោមពួកអ្នកដោយអំពើខុសឆ្គង លើកលែងតែជាការជួញដូរតាមការព្រមព្រៀងគ្នា ក្នុងចំណោមពួកអ្នក។ ចូរពួកអ្នកកុំធ្វើឃាតខ្លួនឯង។ ការពិតអល់ឡោះជាអ្នកមេត្តាករុណាបំផុតចំពោះពួកអ្នក
وَمَنْ يَفْعَلْ ذَٰلِكَ عُدْوَانًا وَظُلْمًا فَسَوْفَ نُصْلِيهِ نَارًا ۚ وَكَانَ ذَٰلِكَ عَلَى اللَّهِ يَسِيرًا
ជនដែលធ្វើដូច្នោះ ដោយបំពាន និងអយុត្តិធម៌យើងនឹងបញ្ចូលជននោះទៅនរក។ រឿងនេះលើអល់ឡោះជាការងាយបំផុត
إِنْ تَجْتَنِبُوا كَبَائِرَ مَا تُنْهَوْنَ عَنْهُ نُكَفِّرْ عَنْكُمْ سَيِّئَاتِكُمْ وَنُدْخِلْكُمْ مُدْخَلًا كَرِيمًا
បើពួកអ្នកចៀសវាង ពីបាបកម្មធំៗ ដែលគេហាមពួកអ្នក យើងនឹងលុបអំពីពួកអ្នក នូវកំហុសឆ្គងរបស់ពួកអ្នក ហើយយើងនឹងបញ្ចូលពួកអ្នកទៅកាន់ទីកន្លែងមួយដ៏ថ្លៃថ្នូរបំផុត
وَلَا تَتَمَنَّوْا مَا فَضَّلَ اللَّهُ بِهِ بَعْضَكُمْ عَلَىٰ بَعْضٍ ۚ لِلرِّجَالِ نَصِيبٌ مِمَّا اكْتَسَبُوا ۖ وَلِلنِّسَاءِ نَصِيبٌ مِمَّا اكْتَسَبْنَ ۚ وَاسْأَلُوا اللَّهَ مِنْ فَضْلِهِ ۗ إِنَّ اللَّهَ كَانَ بِكُلِّ شَيْءٍ عَلِيمًا
ចូរពួកអ្នកកុំនឹកមមៃចង់បានអ្វី ដែលអល់ឡោះបានប្រទានឱ្យអ្នកខ្លះលើសពីអ្នកខ្លះ។ ពួកបុរសត្រូវបានចំណែកមួយ​ នៃអ្វីដែលពួកគេរកបាន។ ពួកនារីត្រូវបានចំណែកមួយ នៃអ្វីដែលពួកនាងរកបាន។ ចូរពួកអ្នកសុំទៅអល់ឡោះនូវសេចក្តីមេត្តារបស់លោក។ ការពិតអល់ឡោះជាអ្នកដែលដឹងបំផុតពីអ្វីៗទាំងអស់

Choose other languages: