Quran Apps in many lanuages:

Surah Al-Maeda Ayahs #94 Translated in Khmer

يَا أَيُّهَا الَّذِينَ آمَنُوا إِنَّمَا الْخَمْرُ وَالْمَيْسِرُ وَالْأَنْصَابُ وَالْأَزْلَامُ رِجْسٌ مِنْ عَمَلِ الشَّيْطَانِ فَاجْتَنِبُوهُ لَعَلَّكُمْ تُفْلِحُونَ
ឱពួកដែលបានជឿ! ការពិតសុរា ល្បែងស៊ីសង គារវវត្ថុ និងព្រួញទស្សន៍ទាយ ជាទី គួរឱ្យស្អប់ខ្ពើមមួយ ដែលមកពីអំពើរបស់ស្ហៃតនតែប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកចៀស វាងពីអំពើទាំងនោះ ដើម្បីពួកអ្នកជោគជ័យ
إِنَّمَا يُرِيدُ الشَّيْطَانُ أَنْ يُوقِعَ بَيْنَكُمُ الْعَدَاوَةَ وَالْبَغْضَاءَ فِي الْخَمْرِ وَالْمَيْسِرِ وَيَصُدَّكُمْ عَنْ ذِكْرِ اللَّهِ وَعَنِ الصَّلَاةِ ۖ فَهَلْ أَنْتُمْ مُنْتَهُونَ
ការពិតស្ហៃតនចង់បង្កអមិត្តភាព និង ការស្អប់ខ្ពើមគ្នារវាងពួកអ្នក និងរំខានពួកអ្នកពីការនឹកគិតទៅអល់ឡោះ និងពីសឡាតិ៍ ក្នុងរឿងសុរា និងល្បែងស៊ីសងនេះ។ ហេតុនេះ តើពួកអ្នកមិនព្រមឈប់ទេឬ?
وَأَطِيعُوا اللَّهَ وَأَطِيعُوا الرَّسُولَ وَاحْذَرُوا ۚ فَإِنْ تَوَلَّيْتُمْ فَاعْلَمُوا أَنَّمَا عَلَىٰ رَسُولِنَا الْبَلَاغُ الْمُبِينُ
ហើយចូរពួកអ្នកគោរពតាមអល់ឡោះ និងគោរពតាមរ៉សូល ហើយពួកអ្នកត្រូវប្រុង ប្រយ័ត្ន។ ប្រសិនបើពួកអ្នកបានងាកចេញ ពួកអ្នកត្រូវដឹងថា ការពិតរ៉សូលមានតែ ភារកិច្ចផ្តល់សារដ៏ជាក់លាក់ប៉ុណ្ណោះ
لَيْسَ عَلَى الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جُنَاحٌ فِيمَا طَعِمُوا إِذَا مَا اتَّقَوْا وَآمَنُوا وَعَمِلُوا الصَّالِحَاتِ ثُمَّ اتَّقَوْا وَآمَنُوا ثُمَّ اتَّقَوْا وَأَحْسَنُوا ۗ وَاللَّهُ يُحِبُّ الْمُحْسِنِينَ
ពុំមែនជាទោសពៃរ៍លើពួកដែលបានជឿ និង បានសាងអំពើល្អឡើយ ក្នុងអ្វីដែលពួកគេបានបរិភោគរួចមកហើយ កាលណាពួកគេ បានគោរពកោតខ្លាច បានជឿ និងបានសាងអំពើល្អ ក្រោយមក ពួកគេបានគោរព កោតខ្លាច ហើយបានជឿ ក្រោយមក ពួកគេបានគោរពកោតខ្លាច និងបានសាងអំពើ សប្បុរស។ អល់ឡោះស្រឡាញ់ពួកសប្បុរសជន
يَا أَيُّهَا الَّذِينَ آمَنُوا لَيَبْلُوَنَّكُمُ اللَّهُ بِشَيْءٍ مِنَ الصَّيْدِ تَنَالُهُ أَيْدِيكُمْ وَرِمَاحُكُمْ لِيَعْلَمَ اللَّهُ مَنْ يَخَافُهُ بِالْغَيْبِ ۚ فَمَنِ اعْتَدَىٰ بَعْدَ ذَٰلِكَ فَلَهُ عَذَابٌ أَلِيمٌ
ឱពួកដែលបានជឿ! អល់ឡោះ ប្រាកដជានឹងសាកល្បងពួកអ្នកដោយសត្វប្រមាញ់ខ្លះ ដែលងាយនឹងចាប់វាបានដោយ ដៃ និងលំពែងពួកអ្នក។ ដើម្បីអល់ឡោះនឹងដឹងចំពោះអ្នកណាដែលកោតខ្លាចលោក ដោយស្ងាត់កំបាំង។ អ្នកដែលបានបំពានបន្ទាប់ពីនេះ អ្នកនោះត្រូវទណ្ឌកម្មដ៏ខ្លោចផ្សា បំផុត

Choose other languages: