Quran Apps in many lanuages:

Surah Al-Baqara Ayahs #67 Translated in Khmer

وَإِذْ أَخَذْنَا مِيثَاقَكُمْ وَرَفَعْنَا فَوْقَكُمُ الطُّورَ خُذُوا مَا آتَيْنَاكُمْ بِقُوَّةٍ وَاذْكُرُوا مَا فِيهِ لَعَلَّكُمْ تَتَّقُونَ
ហើយនៅពេលដែលយើងបានសម្រេច យកការសន្យារបស់ពួកអ្នក ហើយយើងបានលើកភ្នំតួរ៍ដាក់ពីលើពួកអ្នក។ ចូរពួក អ្នកសម្រេចយកដោយខ្លាំងក្លា នូវអ្វីដែលយើងបានផ្តល់ទៅពួកអ្នក ហើយចូរពួក អ្នករំលឹកនូវអ្វីដែលមានចែងក្នុងគម្ពីរនេះ សង្ឃឹមថា ពួកអ្នកគោរពកោតខ្លាច
ثُمَّ تَوَلَّيْتُمْ مِنْ بَعْدِ ذَٰلِكَ ۖ فَلَوْلَا فَضْلُ اللَّهِ عَلَيْكُمْ وَرَحْمَتُهُ لَكُنْتُمْ مِنَ الْخَاسِرِينَ
បន្ទាប់ពីនោះមក ពួកអ្នកបានបែរងាកចេញ។ បើគ្មានការអនុគ្រោះពីអល់ឡោះ និងមេត្តាករុណាពីលោកទៅលើពួកអ្នកទេ ពួកអ្នកពិតជាមានក្នុងចំណោមពួកខាត បង់
وَلَقَدْ عَلِمْتُمُ الَّذِينَ اعْتَدَوْا مِنْكُمْ فِي السَّبْتِ فَقُلْنَا لَهُمْ كُونُوا قِرَدَةً خَاسِئِينَ
ការពិតពួកអ្នកបានដឹងហើយ អំពីពួកដែលបានបំពាននៅក្នុងថ្ងៃសៅរ៍ ក្នុងចំណោមពួកអ្នក យើងក៏បាននិយាយទៅពួកគេថា ចូរពួកអ្នកក្លាយជាសត្វស្វា ដ៏សែនវេទនា
فَجَعَلْنَاهَا نَكَالًا لِمَا بَيْنَ يَدَيْهَا وَمَا خَلْفَهَا وَمَوْعِظَةً لِلْمُتَّقِينَ
យើងក៏បានចាត់ទុកទណ្ឌកម?នេះជាមេរៀនមួយសម្រាប់មនុស្ស ជំនាន់នោះ និងជំនាន់ក្រោយ និងជាការប្រៀនប្រដៅមួយសម្រាប់ពួកដែលគោរព កោតខ្លាច
وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ إِنَّ اللَّهَ يَأْمُرُكُمْ أَنْ تَذْبَحُوا بَقَرَةً ۖ قَالُوا أَتَتَّخِذُنَا هُزُوًا ۖ قَالَ أَعُوذُ بِاللَّهِ أَنْ أَكُونَ مِنَ الْجَاهِلِينَ
ហើយនៅពេលដែលមូសាបាននិយាយទៅកាន់ក្រុមគេថា ការពិត អល់ឡោះតំរូវឱ្យពួកអ្នកសំឡេះគោញីមួយ។ ពួកគេថា ហេតុអ្វីបានជាអ្នកយក ពួកយើងធ្វើជាការលេងសើច?។ មូសាថា យើងសុំជ្រកកោននឹងអល់ឡោះកុំឱ្យ យើងមានក្នុងចំណោមពួកល្ងង់ខ្លៅ

Choose other languages: