Quran Apps in many lanuages:

Surah Al-Baqara Ayahs #69 Translated in Khmer

وَلَقَدْ عَلِمْتُمُ الَّذِينَ اعْتَدَوْا مِنْكُمْ فِي السَّبْتِ فَقُلْنَا لَهُمْ كُونُوا قِرَدَةً خَاسِئِينَ
ការពិតពួកអ្នកបានដឹងហើយ អំពីពួកដែលបានបំពាននៅក្នុងថ្ងៃសៅរ៍ ក្នុងចំណោមពួកអ្នក យើងក៏បាននិយាយទៅពួកគេថា ចូរពួកអ្នកក្លាយជាសត្វស្វា ដ៏សែនវេទនា
فَجَعَلْنَاهَا نَكَالًا لِمَا بَيْنَ يَدَيْهَا وَمَا خَلْفَهَا وَمَوْعِظَةً لِلْمُتَّقِينَ
យើងក៏បានចាត់ទុកទណ្ឌកម?នេះជាមេរៀនមួយសម្រាប់មនុស្ស ជំនាន់នោះ និងជំនាន់ក្រោយ និងជាការប្រៀនប្រដៅមួយសម្រាប់ពួកដែលគោរព កោតខ្លាច
وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ إِنَّ اللَّهَ يَأْمُرُكُمْ أَنْ تَذْبَحُوا بَقَرَةً ۖ قَالُوا أَتَتَّخِذُنَا هُزُوًا ۖ قَالَ أَعُوذُ بِاللَّهِ أَنْ أَكُونَ مِنَ الْجَاهِلِينَ
ហើយនៅពេលដែលមូសាបាននិយាយទៅកាន់ក្រុមគេថា ការពិត អល់ឡោះតំរូវឱ្យពួកអ្នកសំឡេះគោញីមួយ។ ពួកគេថា ហេតុអ្វីបានជាអ្នកយក ពួកយើងធ្វើជាការលេងសើច?។ មូសាថា យើងសុំជ្រកកោននឹងអល់ឡោះកុំឱ្យ យើងមានក្នុងចំណោមពួកល្ងង់ខ្លៅ
قَالُوا ادْعُ لَنَا رَبَّكَ يُبَيِّنْ لَنَا مَا هِيَ ۚ قَالَ إِنَّهُ يَقُولُ إِنَّهَا بَقَرَةٌ لَا فَارِضٌ وَلَا بِكْرٌ عَوَانٌ بَيْنَ ذَٰلِكَ ۖ فَافْعَلُوا مَا تُؤْمَرُونَ
ពួកគេថា សូមអ្នកសុំទៅម្ចាស់អ្នកឱ្យពួក យើង សូមលោកបញ្ជាក់ឱ្យច្បាស់ដល់ពួកយើង តើជាគោញីដូចម្តេច?។ មូសាថា ការពិតលោកថា គោញីនោះ ជាគោញីដែលពុំមែនចាស់ពេក ហើយក៏មិនមែន ក្មេងពេកដែរ គឺធុនកណ្តាល។ ហេតុនេះ ចូរពួកអ្នកអនុវត្តនូវអ្វីដែលគេតំរូវលើ ពួកអ្នក
قَالُوا ادْعُ لَنَا رَبَّكَ يُبَيِّنْ لَنَا مَا لَوْنُهَا ۚ قَالَ إِنَّهُ يَقُولُ إِنَّهَا بَقَرَةٌ صَفْرَاءُ فَاقِعٌ لَوْنُهَا تَسُرُّ النَّاظِرِينَ
ពួកគេថា សូមអ្នកសុំទៅម្ចាស់អ្នកដល់ពួកយើង សូមលោកបញ្ជាក់ ឱ្យច្បាស់ដល់ពួកយើង តើគោញីនោះសម្បុរអ្វី?។ មូសាថា ការពិតលោកថា គោញី នោះជាគោញីសម្បុរលឿងទុំថ្លា សម្បុរវាធ្វើឱ្យសោមនស្សដល់អ្នកដែលឃើញ

Choose other languages: