Quran Apps in many lanuages:

Surah Al-Baqara Ayahs #68 Translated in Khmer

ثُمَّ تَوَلَّيْتُمْ مِنْ بَعْدِ ذَٰلِكَ ۖ فَلَوْلَا فَضْلُ اللَّهِ عَلَيْكُمْ وَرَحْمَتُهُ لَكُنْتُمْ مِنَ الْخَاسِرِينَ
បន្ទាប់ពីនោះមក ពួកអ្នកបានបែរងាកចេញ។ បើគ្មានការអនុគ្រោះពីអល់ឡោះ និងមេត្តាករុណាពីលោកទៅលើពួកអ្នកទេ ពួកអ្នកពិតជាមានក្នុងចំណោមពួកខាត បង់
وَلَقَدْ عَلِمْتُمُ الَّذِينَ اعْتَدَوْا مِنْكُمْ فِي السَّبْتِ فَقُلْنَا لَهُمْ كُونُوا قِرَدَةً خَاسِئِينَ
ការពិតពួកអ្នកបានដឹងហើយ អំពីពួកដែលបានបំពាននៅក្នុងថ្ងៃសៅរ៍ ក្នុងចំណោមពួកអ្នក យើងក៏បាននិយាយទៅពួកគេថា ចូរពួកអ្នកក្លាយជាសត្វស្វា ដ៏សែនវេទនា
فَجَعَلْنَاهَا نَكَالًا لِمَا بَيْنَ يَدَيْهَا وَمَا خَلْفَهَا وَمَوْعِظَةً لِلْمُتَّقِينَ
យើងក៏បានចាត់ទុកទណ្ឌកម?នេះជាមេរៀនមួយសម្រាប់មនុស្ស ជំនាន់នោះ និងជំនាន់ក្រោយ និងជាការប្រៀនប្រដៅមួយសម្រាប់ពួកដែលគោរព កោតខ្លាច
وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ إِنَّ اللَّهَ يَأْمُرُكُمْ أَنْ تَذْبَحُوا بَقَرَةً ۖ قَالُوا أَتَتَّخِذُنَا هُزُوًا ۖ قَالَ أَعُوذُ بِاللَّهِ أَنْ أَكُونَ مِنَ الْجَاهِلِينَ
ហើយនៅពេលដែលមូសាបាននិយាយទៅកាន់ក្រុមគេថា ការពិត អល់ឡោះតំរូវឱ្យពួកអ្នកសំឡេះគោញីមួយ។ ពួកគេថា ហេតុអ្វីបានជាអ្នកយក ពួកយើងធ្វើជាការលេងសើច?។ មូសាថា យើងសុំជ្រកកោននឹងអល់ឡោះកុំឱ្យ យើងមានក្នុងចំណោមពួកល្ងង់ខ្លៅ
قَالُوا ادْعُ لَنَا رَبَّكَ يُبَيِّنْ لَنَا مَا هِيَ ۚ قَالَ إِنَّهُ يَقُولُ إِنَّهَا بَقَرَةٌ لَا فَارِضٌ وَلَا بِكْرٌ عَوَانٌ بَيْنَ ذَٰلِكَ ۖ فَافْعَلُوا مَا تُؤْمَرُونَ
ពួកគេថា សូមអ្នកសុំទៅម្ចាស់អ្នកឱ្យពួក យើង សូមលោកបញ្ជាក់ឱ្យច្បាស់ដល់ពួកយើង តើជាគោញីដូចម្តេច?។ មូសាថា ការពិតលោកថា គោញីនោះ ជាគោញីដែលពុំមែនចាស់ពេក ហើយក៏មិនមែន ក្មេងពេកដែរ គឺធុនកណ្តាល។ ហេតុនេះ ចូរពួកអ្នកអនុវត្តនូវអ្វីដែលគេតំរូវលើ ពួកអ្នក

Choose other languages: