Quran Apps in many lanuages:

Surah Al-Baqara Ayahs #40 Translated in Khmer

فَأَزَلَّهُمَا الشَّيْطَانُ عَنْهَا فَأَخْرَجَهُمَا مِمَّا كَانَا فِيهِ ۖ وَقُلْنَا اهْبِطُوا بَعْضُكُمْ لِبَعْضٍ عَدُوٌّ ۖ وَلَكُمْ فِي الْأَرْضِ مُسْتَقَرٌّ وَمَتَاعٌ إِلَىٰ حِينٍ
ស្ហៃតនក៏បានអូសទាញគេទាំងពីរពីឋានសួគ៌ គេបានធ្វើឱ្យគេទាំងពីរឃ្លាតចេញពីអ្វីដែល គេទាំងពីរធ្លាប់បាននៅ។ យើងថា ចូរអ្នកទាំងអស់គ្នាចុះចេញទៅ អ្នកខ្លះនៃពួកអ្នកជា សត្រូវចំពោះអ្នកខ្លះ។ សម្រាប់ពួកអ្នកនៅលើដី ជាទីស្នាក់អាស្រ័យ និងជាទីរីករាយរហូត ដល់ពេលមួយ
فَتَلَقَّىٰ آدَمُ مِنْ رَبِّهِ كَلِمَاتٍ فَتَابَ عَلَيْهِ ۚ إِنَّهُ هُوَ التَّوَّابُ الرَّحِيمُ
រួចមក អាដាមក៏បានទទួលពាក្យសម្តីទាំងឡាយពីម្ចាស់គេ់។ លោកក៏បានផ្តល់ការប្រណីទៅលើគេ។​ លោកពិតជាអ្នកផ្តល់ការប្រណី មេត្តាករុណាបំផុត
قُلْنَا اهْبِطُوا مِنْهَا جَمِيعًا ۖ فَإِمَّا يَأْتِيَنَّكُمْ مِنِّي هُدًى فَمَنْ تَبِعَ هُدَايَ فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
យើងថា ចូរពួកអ្នកចុះចេញពីឋានសួគ៌ទាំងអស់គ្នាទៅ។ បើមានមគ្គុទ្ទេសន៍ណាមួយ ពីយើងទៅដល់ពួកអ្នក ហើយជនណាដែលបានគោរពតាមមគ្គុទ្ទេសន៍យើងគ​នាទេ ការភ័យខ្លាចលើពួកគេ ហើយពួកគេក៏មិនព្រួយបារម្ភដែរ
وَالَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا أُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
ហើយពួកដែលបាន អជំនឿ និងបានបដិសេធអាយ៉ាត់ៗយើង ពួកទាំងនោះហើយ ជាពួកនរក។ ពួកគេ នៅក្នុងនរកជាអមតៈ
يَا بَنِي إِسْرَائِيلَ اذْكُرُوا نِعْمَتِيَ الَّتِي أَنْعَمْتُ عَلَيْكُمْ وَأَوْفُوا بِعَهْدِي أُوفِ بِعَهْدِكُمْ وَإِيَّايَ فَارْهَبُونِ
នែបុត្រអ៊ីស្រាឯល! ចូរពួកអ្នករំលឹកនូវឧបការគុណរបស់យើង ដែលយើងបានប្រទានទៅលើពួកអ្នក។ ហើយចូរពួកអ្នកបំពេញនូវការសន្យារបស់យើង យើងពិតជានឹងបំពេញនូវសន្យារបស់ពួកអ្នក។ ហើយចំពោះយើង ចូរពួក អ្នកកោតខ្លាចយើង

Choose other languages: