Quran Apps in many lanuages:

Surah Al-Baqara Ayahs #43 Translated in Khmer

وَالَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا أُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
ហើយពួកដែលបាន អជំនឿ និងបានបដិសេធអាយ៉ាត់ៗយើង ពួកទាំងនោះហើយ ជាពួកនរក។ ពួកគេ នៅក្នុងនរកជាអមតៈ
يَا بَنِي إِسْرَائِيلَ اذْكُرُوا نِعْمَتِيَ الَّتِي أَنْعَمْتُ عَلَيْكُمْ وَأَوْفُوا بِعَهْدِي أُوفِ بِعَهْدِكُمْ وَإِيَّايَ فَارْهَبُونِ
នែបុត្រអ៊ីស្រាឯល! ចូរពួកអ្នករំលឹកនូវឧបការគុណរបស់យើង ដែលយើងបានប្រទានទៅលើពួកអ្នក។ ហើយចូរពួកអ្នកបំពេញនូវការសន្យារបស់យើង យើងពិតជានឹងបំពេញនូវសន្យារបស់ពួកអ្នក។ ហើយចំពោះយើង ចូរពួក អ្នកកោតខ្លាចយើង
وَآمِنُوا بِمَا أَنْزَلْتُ مُصَدِّقًا لِمَا مَعَكُمْ وَلَا تَكُونُوا أَوَّلَ كَافِرٍ بِهِ ۖ وَلَا تَشْتَرُوا بِآيَاتِي ثَمَنًا قَلِيلًا وَإِيَّايَ فَاتَّقُونِ
ចូរពួកអ្នកជឿនឹងអ្វីដែលយើងបានបញ្ចុះ ដើម្បីបញ្ជាក់ចំពោះអ្វីដែលមានជាមួយពួកអ្នក ចូរពួកអ្នកកុំក្លាយជាអ្នកគ្មានជំនឿនឹងលោកមុន គេឱ្យសោះ។ ហើយចូរពួកអ្នកកុំលក់អាយ៉ាត់ៗរបស់យើងដោយតំម្លៃតិចតួចបំផុត។​ ឱ្យហើយចំពោះយើង ចូរពួកអ្នកគោរពកោតខ្លាចយើង
وَلَا تَلْبِسُوا الْحَقَّ بِالْبَاطِلِ وَتَكْتُمُوا الْحَقَّ وَأَنْتُمْ تَعْلَمُونَ
ហើយចូរពួកអ្នកកុំលាយ ឡំសេចក្តីត្រូវនឹងសេចក្តីខុស។ ហើយចូរពួកអ្នកកុំលាក់សេចក្តីត្រូវ ខណៈដែលពួក អ្នកបានដឹង
وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ وَارْكَعُوا مَعَ الرَّاكِعِينَ
ចូរពួកអ្នកបញ្ឈរសឡាតិ៍ និងផ្តល់ហ្សាកាតិ៍ ហើយចូរពួកអ្នកឱន សឡាតិ៍ជាមួយពួកដែលឱនសឡាតិ៍

Choose other languages: