Quran Apps in many lanuages:

Surah Al-Baqara Ayahs #41 Translated in Khmer

فَتَلَقَّىٰ آدَمُ مِنْ رَبِّهِ كَلِمَاتٍ فَتَابَ عَلَيْهِ ۚ إِنَّهُ هُوَ التَّوَّابُ الرَّحِيمُ
រួចមក អាដាមក៏បានទទួលពាក្យសម្តីទាំងឡាយពីម្ចាស់គេ់។ លោកក៏បានផ្តល់ការប្រណីទៅលើគេ។​ លោកពិតជាអ្នកផ្តល់ការប្រណី មេត្តាករុណាបំផុត
قُلْنَا اهْبِطُوا مِنْهَا جَمِيعًا ۖ فَإِمَّا يَأْتِيَنَّكُمْ مِنِّي هُدًى فَمَنْ تَبِعَ هُدَايَ فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
យើងថា ចូរពួកអ្នកចុះចេញពីឋានសួគ៌ទាំងអស់គ្នាទៅ។ បើមានមគ្គុទ្ទេសន៍ណាមួយ ពីយើងទៅដល់ពួកអ្នក ហើយជនណាដែលបានគោរពតាមមគ្គុទ្ទេសន៍យើងគ​នាទេ ការភ័យខ្លាចលើពួកគេ ហើយពួកគេក៏មិនព្រួយបារម្ភដែរ
وَالَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا أُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
ហើយពួកដែលបាន អជំនឿ និងបានបដិសេធអាយ៉ាត់ៗយើង ពួកទាំងនោះហើយ ជាពួកនរក។ ពួកគេ នៅក្នុងនរកជាអមតៈ
يَا بَنِي إِسْرَائِيلَ اذْكُرُوا نِعْمَتِيَ الَّتِي أَنْعَمْتُ عَلَيْكُمْ وَأَوْفُوا بِعَهْدِي أُوفِ بِعَهْدِكُمْ وَإِيَّايَ فَارْهَبُونِ
នែបុត្រអ៊ីស្រាឯល! ចូរពួកអ្នករំលឹកនូវឧបការគុណរបស់យើង ដែលយើងបានប្រទានទៅលើពួកអ្នក។ ហើយចូរពួកអ្នកបំពេញនូវការសន្យារបស់យើង យើងពិតជានឹងបំពេញនូវសន្យារបស់ពួកអ្នក។ ហើយចំពោះយើង ចូរពួក អ្នកកោតខ្លាចយើង
وَآمِنُوا بِمَا أَنْزَلْتُ مُصَدِّقًا لِمَا مَعَكُمْ وَلَا تَكُونُوا أَوَّلَ كَافِرٍ بِهِ ۖ وَلَا تَشْتَرُوا بِآيَاتِي ثَمَنًا قَلِيلًا وَإِيَّايَ فَاتَّقُونِ
ចូរពួកអ្នកជឿនឹងអ្វីដែលយើងបានបញ្ចុះ ដើម្បីបញ្ជាក់ចំពោះអ្វីដែលមានជាមួយពួកអ្នក ចូរពួកអ្នកកុំក្លាយជាអ្នកគ្មានជំនឿនឹងលោកមុន គេឱ្យសោះ។ ហើយចូរពួកអ្នកកុំលក់អាយ៉ាត់ៗរបស់យើងដោយតំម្លៃតិចតួចបំផុត។​ ឱ្យហើយចំពោះយើង ចូរពួកអ្នកគោរពកោតខ្លាចយើង

Choose other languages: