Quran Apps in many lanuages:

Surah Al-Baqara Ayahs #19 Translated in Khmer

اللَّهُ يَسْتَهْزِئُ بِهِمْ وَيَمُدُّهُمْ فِي طُغْيَانِهِمْ يَعْمَهُونَ
អល់ឡោះចំអកនឹងពួកគេ ហើយលោកបណ្តោយឱ្យពួកគេស្ថិតនៅក្នុងការ ផ្គើនបំពានរបស់ពួកគេដោយងេងងោង
أُولَٰئِكَ الَّذِينَ اشْتَرَوُا الضَّلَالَةَ بِالْهُدَىٰ فَمَا رَبِحَتْ تِجَارَتُهُمْ وَمَا كَانُوا مُهْتَدِينَ
ពួកទាំងនេះហើយ គឺជាពួកដែល បានយកមគ្គុទ្ទេសន៍ទៅទិញនឹងការវង្វេង។ ដូចនេះដែរ ការជួញដូររបស់ពួកគេ ឥតបានចំណេញទេ ហើយពួកគេក៏ពុំមែនជាពួកទទួលបានមគ្គុទ្ទេសន៍ដែរ
مَثَلُهُمْ كَمَثَلِ الَّذِي اسْتَوْقَدَ نَارًا فَلَمَّا أَضَاءَتْ مَا حَوْلَهُ ذَهَبَ اللَّهُ بِنُورِهِمْ وَتَرَكَهُمْ فِي ظُلُمَاتٍ لَا يُبْصِرُونَ
ប្រៀបធៀបពួកគេ បីដូចអ្នកដែលបានបង្កាត់ភ្លើង នៅពេលដែលភ្លើងបាន បំភ្លឺនូវអ្វីដែលមានជុំវិញគេនោះ អល់ឡោះបាននាំទៅបាត់នូវរស្មីរបស់ពួកគេ ហើយលោកទុកឱ្យពួកគេស្ថិតក្នុងភាពងងឹតឈឹង ដែលពួកគេមិនអាចមើលឃើញ
صُمٌّ بُكْمٌ عُمْيٌ فَهُمْ لَا يَرْجِعُونَ
ពួកគេថ្លង់ គ ខ្វាក់ ហេតុនេះ ពួកគេមិនវិលត្រលប់វិញឡើយ
أَوْ كَصَيِّبٍ مِنَ السَّمَاءِ فِيهِ ظُلُمَاتٌ وَرَعْدٌ وَبَرْقٌ يَجْعَلُونَ أَصَابِعَهُمْ فِي آذَانِهِمْ مِنَ الصَّوَاعِقِ حَذَرَ الْمَوْتِ ۚ وَاللَّهُ مُحِيطٌ بِالْكَافِرِينَ
ឬប្រៀបបាននឹងអ្នកដែលត្រូវភ្លៀងខ្លាំងពីមេឃ ក្នុងពេលនោះងងឹត ឈឹង ហើយមានផ្គរ និងរន្ទះ ពួកគេយកម្រាមដៃពួកគេខ្ទប់ត្រចៀកពួកគេ ដោយសារស្នូររន្ទះ ព្រោះតែខ្លាចសេចក្តីស្លាប់។ អល់ឡោះជាអ្នកជ្រួតជ្រាប បំផុតពីពួកគ្មានជំនឿ

Choose other languages: