Quran Apps in many lanuages:

Surah Al-Baqara Ayahs #18 Translated in Khmer

وَإِذَا لَقُوا الَّذِينَ آمَنُوا قَالُوا آمَنَّا وَإِذَا خَلَوْا إِلَىٰ شَيَاطِينِهِمْ قَالُوا إِنَّا مَعَكُمْ إِنَّمَا نَحْنُ مُسْتَهْزِئُونَ
ហើយកាលណាពួក គេបានជួបពួកដែលបានជឿ ពួកគេនិយាយថា ពួកយើងបានជឿដែរ កាលណា ពួកគេបានចាកចេញទៅកាន់ពួកស្ហៃតនរបស់ពួកគេវិញនោះ ពួកគេនិយាយថា ពួក យើងពិតជារួមជាមួយពួកអ្នកដែរ ពួកយើងគ្រាន់តែជាពួកដែលលេងសើចប៉ុណ្ណោះ
اللَّهُ يَسْتَهْزِئُ بِهِمْ وَيَمُدُّهُمْ فِي طُغْيَانِهِمْ يَعْمَهُونَ
អល់ឡោះចំអកនឹងពួកគេ ហើយលោកបណ្តោយឱ្យពួកគេស្ថិតនៅក្នុងការ ផ្គើនបំពានរបស់ពួកគេដោយងេងងោង
أُولَٰئِكَ الَّذِينَ اشْتَرَوُا الضَّلَالَةَ بِالْهُدَىٰ فَمَا رَبِحَتْ تِجَارَتُهُمْ وَمَا كَانُوا مُهْتَدِينَ
ពួកទាំងនេះហើយ គឺជាពួកដែល បានយកមគ្គុទ្ទេសន៍ទៅទិញនឹងការវង្វេង។ ដូចនេះដែរ ការជួញដូររបស់ពួកគេ ឥតបានចំណេញទេ ហើយពួកគេក៏ពុំមែនជាពួកទទួលបានមគ្គុទ្ទេសន៍ដែរ
مَثَلُهُمْ كَمَثَلِ الَّذِي اسْتَوْقَدَ نَارًا فَلَمَّا أَضَاءَتْ مَا حَوْلَهُ ذَهَبَ اللَّهُ بِنُورِهِمْ وَتَرَكَهُمْ فِي ظُلُمَاتٍ لَا يُبْصِرُونَ
ប្រៀបធៀបពួកគេ បីដូចអ្នកដែលបានបង្កាត់ភ្លើង នៅពេលដែលភ្លើងបាន បំភ្លឺនូវអ្វីដែលមានជុំវិញគេនោះ អល់ឡោះបាននាំទៅបាត់នូវរស្មីរបស់ពួកគេ ហើយលោកទុកឱ្យពួកគេស្ថិតក្នុងភាពងងឹតឈឹង ដែលពួកគេមិនអាចមើលឃើញ
صُمٌّ بُكْمٌ عُمْيٌ فَهُمْ لَا يَرْجِعُونَ
ពួកគេថ្លង់ គ ខ្វាក់ ហេតុនេះ ពួកគេមិនវិលត្រលប់វិញឡើយ

Choose other languages: