Quran Apps in many lanuages:

Surah Al-Baqara Ayahs #21 Translated in Khmer

مَثَلُهُمْ كَمَثَلِ الَّذِي اسْتَوْقَدَ نَارًا فَلَمَّا أَضَاءَتْ مَا حَوْلَهُ ذَهَبَ اللَّهُ بِنُورِهِمْ وَتَرَكَهُمْ فِي ظُلُمَاتٍ لَا يُبْصِرُونَ
ប្រៀបធៀបពួកគេ បីដូចអ្នកដែលបានបង្កាត់ភ្លើង នៅពេលដែលភ្លើងបាន បំភ្លឺនូវអ្វីដែលមានជុំវិញគេនោះ អល់ឡោះបាននាំទៅបាត់នូវរស្មីរបស់ពួកគេ ហើយលោកទុកឱ្យពួកគេស្ថិតក្នុងភាពងងឹតឈឹង ដែលពួកគេមិនអាចមើលឃើញ
صُمٌّ بُكْمٌ عُمْيٌ فَهُمْ لَا يَرْجِعُونَ
ពួកគេថ្លង់ គ ខ្វាក់ ហេតុនេះ ពួកគេមិនវិលត្រលប់វិញឡើយ
أَوْ كَصَيِّبٍ مِنَ السَّمَاءِ فِيهِ ظُلُمَاتٌ وَرَعْدٌ وَبَرْقٌ يَجْعَلُونَ أَصَابِعَهُمْ فِي آذَانِهِمْ مِنَ الصَّوَاعِقِ حَذَرَ الْمَوْتِ ۚ وَاللَّهُ مُحِيطٌ بِالْكَافِرِينَ
ឬប្រៀបបាននឹងអ្នកដែលត្រូវភ្លៀងខ្លាំងពីមេឃ ក្នុងពេលនោះងងឹត ឈឹង ហើយមានផ្គរ និងរន្ទះ ពួកគេយកម្រាមដៃពួកគេខ្ទប់ត្រចៀកពួកគេ ដោយសារស្នូររន្ទះ ព្រោះតែខ្លាចសេចក្តីស្លាប់។ អល់ឡោះជាអ្នកជ្រួតជ្រាប បំផុតពីពួកគ្មានជំនឿ
يَكَادُ الْبَرْقُ يَخْطَفُ أَبْصَارَهُمْ ۖ كُلَّمَا أَضَاءَ لَهُمْ مَشَوْا فِيهِ وَإِذَا أَظْلَمَ عَلَيْهِمْ قَامُوا ۚ وَلَوْ شَاءَ اللَّهُ لَذَهَبَ بِسَمْعِهِمْ وَأَبْصَارِهِمْ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
រន្ទះស្ទើរតែនឹងឆក់យកកែវភ្នែកពួកគេ។ នៅរាល់ដង ដែលរន្ទះបានបំភ្លឺឱ្យពួកគេ ពួកគេក៏ធ្វើដំណើរក្នុងពេលនោះ។ ហើយ បើកាលណាងងឹតបានគ្របលើពួកគេវិញ ពួកគេឈរស្ងៀម ។ បើអល់ឡោះ មានបំណង លោកច្បាស់ជាធ្វើឱ្យបាត់បង់សោតវិញ្ញាណ និងចក្ខុវិញ្ញាណ ទាំងឡាយរបស់ពួកគេ។ អល់ឡោះពិតជាអ្នកដែលមានមហិទ្ធិប្ញទ្ធិលើអ្វីៗទាំងអស់
يَا أَيُّهَا النَّاسُ اعْبُدُوا رَبَّكُمُ الَّذِي خَلَقَكُمْ وَالَّذِينَ مِنْ قَبْلِكُمْ لَعَلَّكُمْ تَتَّقُونَ
ឱមនុស្សទាំងឡាយ! ចូរពួកអ្នកគោរពប្រណិប័តន៍ម្ចាស់ពួកអ្នក ដែលបានបង្កើតពួកអ្នក និងពួកដែលមុនពួកអ្នក សង្ឃឹមថា ពួកអ្នកគោរព កោតខ្លាច

Choose other languages: