Quran Apps in many lanuages:

Surah Al-Baqara Ayahs #24 Translated in Khmer

يَكَادُ الْبَرْقُ يَخْطَفُ أَبْصَارَهُمْ ۖ كُلَّمَا أَضَاءَ لَهُمْ مَشَوْا فِيهِ وَإِذَا أَظْلَمَ عَلَيْهِمْ قَامُوا ۚ وَلَوْ شَاءَ اللَّهُ لَذَهَبَ بِسَمْعِهِمْ وَأَبْصَارِهِمْ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
រន្ទះស្ទើរតែនឹងឆក់យកកែវភ្នែកពួកគេ។ នៅរាល់ដង ដែលរន្ទះបានបំភ្លឺឱ្យពួកគេ ពួកគេក៏ធ្វើដំណើរក្នុងពេលនោះ។ ហើយ បើកាលណាងងឹតបានគ្របលើពួកគេវិញ ពួកគេឈរស្ងៀម ។ បើអល់ឡោះ មានបំណង លោកច្បាស់ជាធ្វើឱ្យបាត់បង់សោតវិញ្ញាណ និងចក្ខុវិញ្ញាណ ទាំងឡាយរបស់ពួកគេ។ អល់ឡោះពិតជាអ្នកដែលមានមហិទ្ធិប្ញទ្ធិលើអ្វីៗទាំងអស់
يَا أَيُّهَا النَّاسُ اعْبُدُوا رَبَّكُمُ الَّذِي خَلَقَكُمْ وَالَّذِينَ مِنْ قَبْلِكُمْ لَعَلَّكُمْ تَتَّقُونَ
ឱមនុស្សទាំងឡាយ! ចូរពួកអ្នកគោរពប្រណិប័តន៍ម្ចាស់ពួកអ្នក ដែលបានបង្កើតពួកអ្នក និងពួកដែលមុនពួកអ្នក សង្ឃឹមថា ពួកអ្នកគោរព កោតខ្លាច
الَّذِي جَعَلَ لَكُمُ الْأَرْضَ فِرَاشًا وَالسَّمَاءَ بِنَاءً وَأَنْزَلَ مِنَ السَّمَاءِ مَاءً فَأَخْرَجَ بِهِ مِنَ الثَّمَرَاتِ رِزْقًا لَكُمْ ۖ فَلَا تَجْعَلُوا لِلَّهِ أَنْدَادًا وَأَنْتُمْ تَعْلَمُونَ
លោកជាអ្នកដែលបានបង្កើតដីជាកំរាល និងមេឃជាដំបូល ហើយលោកបានបង្អុរទឹកពីមេឃ ដោយសារទឹក លោកបានបញ្ចោញនូវផ្លែ ឈើជាច្រើន ដើម្បីជាចំណីសម្រាប់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកុំចាត់ ទុកអល់ឡោះមានដៃគូ ទាំងពួកអ្នកបានដឹង
وَإِنْ كُنْتُمْ فِي رَيْبٍ مِمَّا نَزَّلْنَا عَلَىٰ عَبْدِنَا فَأْتُوا بِسُورَةٍ مِنْ مِثْلِهِ وَادْعُوا شُهَدَاءَكُمْ مِنْ دُونِ اللَّهِ إِنْ كُنْتُمْ صَادِقِينَ
ហើយបើពួកអ្នកស្ថិតក្នុង ការមន្ទិលសង្ស័យពីអ្វីដែលយើងបានបញ្ចុះទៅលើអ្នកគោរពយើងនោះ ចូរ ពួកអ្នកនាំមកនូវមួយជំពូកឱ្យដូចគ្នានឹងវា ហើយចូរពួកអ្នកអញ្ជើញសាក្សីពួក អ្នកក្រៅពីអល់ឡោះ បើពួកអ្នកជាពួកអ្នកត្រង់មែន
فَإِنْ لَمْ تَفْعَلُوا وَلَنْ تَفْعَلُوا فَاتَّقُوا النَّارَ الَّتِي وَقُودُهَا النَّاسُ وَالْحِجَارَةُ ۖ أُعِدَّتْ لِلْكَافِرِينَ
ប៉ុន្តែបើពួកអ្នកធ្វើ មិនកើត និងពួកអ្នកមិនអាចធ្វើបាន ចូរពួកអ្នកខ្លាចនរកដែលគ្រឿងបង្កាត់ នរកនោះ គឺមនុស្ស និងដុំថ្ម។ គេបានត្រៀមនរក សម្រាប់ពួកគ្មានជំនឿ

Choose other languages: