Quran Apps in many lanuages:

Surah Al-Baqara Ayahs #17 Translated in Khmer

وَإِذَا قِيلَ لَهُمْ آمِنُوا كَمَا آمَنَ النَّاسُ قَالُوا أَنُؤْمِنُ كَمَا آمَنَ السُّفَهَاءُ ۗ أَلَا إِنَّهُمْ هُمُ السُّفَهَاءُ وَلَٰكِنْ لَا يَعْلَمُونَ
ហើយកាលណាគេនិយាយ ទៅកាន់ពួកគេថា ចូរពួកអ្នកជឿដូចមនុស្សទាំងឡាយបានជឿ។ ពួកគេយិយាថា តើពួកយើងត្រូវជឿដូចពួកល្ងង់ខ្លៅបានជឿនោះឬ? តើពួកគេពុំមែនជាពួកដែល ល្ងង់ខ្លៅទេឬ? ក៏ប៉ុន្តែពួកគេនៅតែមិនទាន់ដឹងទៀត
وَإِذَا لَقُوا الَّذِينَ آمَنُوا قَالُوا آمَنَّا وَإِذَا خَلَوْا إِلَىٰ شَيَاطِينِهِمْ قَالُوا إِنَّا مَعَكُمْ إِنَّمَا نَحْنُ مُسْتَهْزِئُونَ
ហើយកាលណាពួក គេបានជួបពួកដែលបានជឿ ពួកគេនិយាយថា ពួកយើងបានជឿដែរ កាលណា ពួកគេបានចាកចេញទៅកាន់ពួកស្ហៃតនរបស់ពួកគេវិញនោះ ពួកគេនិយាយថា ពួក យើងពិតជារួមជាមួយពួកអ្នកដែរ ពួកយើងគ្រាន់តែជាពួកដែលលេងសើចប៉ុណ្ណោះ
اللَّهُ يَسْتَهْزِئُ بِهِمْ وَيَمُدُّهُمْ فِي طُغْيَانِهِمْ يَعْمَهُونَ
អល់ឡោះចំអកនឹងពួកគេ ហើយលោកបណ្តោយឱ្យពួកគេស្ថិតនៅក្នុងការ ផ្គើនបំពានរបស់ពួកគេដោយងេងងោង
أُولَٰئِكَ الَّذِينَ اشْتَرَوُا الضَّلَالَةَ بِالْهُدَىٰ فَمَا رَبِحَتْ تِجَارَتُهُمْ وَمَا كَانُوا مُهْتَدِينَ
ពួកទាំងនេះហើយ គឺជាពួកដែល បានយកមគ្គុទ្ទេសន៍ទៅទិញនឹងការវង្វេង។ ដូចនេះដែរ ការជួញដូររបស់ពួកគេ ឥតបានចំណេញទេ ហើយពួកគេក៏ពុំមែនជាពួកទទួលបានមគ្គុទ្ទេសន៍ដែរ
مَثَلُهُمْ كَمَثَلِ الَّذِي اسْتَوْقَدَ نَارًا فَلَمَّا أَضَاءَتْ مَا حَوْلَهُ ذَهَبَ اللَّهُ بِنُورِهِمْ وَتَرَكَهُمْ فِي ظُلُمَاتٍ لَا يُبْصِرُونَ
ប្រៀបធៀបពួកគេ បីដូចអ្នកដែលបានបង្កាត់ភ្លើង នៅពេលដែលភ្លើងបាន បំភ្លឺនូវអ្វីដែលមានជុំវិញគេនោះ អល់ឡោះបាននាំទៅបាត់នូវរស្មីរបស់ពួកគេ ហើយលោកទុកឱ្យពួកគេស្ថិតក្នុងភាពងងឹតឈឹង ដែលពួកគេមិនអាចមើលឃើញ

Choose other languages: