Quran Apps in many lanuages:

Surah Al-Baqara Ayahs #148 Translated in Khmer

قَدْ نَرَىٰ تَقَلُّبَ وَجْهِكَ فِي السَّمَاءِ ۖ فَلَنُوَلِّيَنَّكَ قِبْلَةً تَرْضَاهَا ۚ فَوَلِّ وَجْهَكَ شَطْرَ الْمَسْجِدِ الْحَرَامِ ۚ وَحَيْثُ مَا كُنْتُمْ فَوَلُّوا وُجُوهَكُمْ شَطْرَهُ ۗ وَإِنَّ الَّذِينَ أُوتُوا الْكِتَابَ لَيَعْلَمُونَ أَنَّهُ الْحَقُّ مِنْ رَبِّهِمْ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا يَعْمَلُونَ
ការពិតយើងឃើញការងើយចុះឡើង របស់មុខអ្នកទៅមេឃនោះ យើងក៏បំបែរអ្នកឆ្ពោះទៅគិព្ល័តមួយដែលអ្នក ពេញចិត្ត។ ដូចនេះ ចូរអ្នកបែរមុខរបស់អ្នកទៅខាងប៉ែកម៉ាស្ជីទិលហារ៉ាម។ ទីណាក៏ដោយដែលពួកអ្នកមាននៅ ក៏ពួកអ្នកត្រូវបែរមុខពួកអ្នកទៅប៉ែក ខាងនោះដែរ។ រីឯពួកដែលត្រូវបានគេផ្តល់គម្ពីរ ពួកគេពិតជាដឹងថា ជា សច្ចភាពមកពីម្ចាស់របស់ពួកគេ។ អល់ឡោះពុំមែនជាអ្នកធ្វេសប្រហែស ស្តីពីអ្វីដែលពួកគេបានប្រព្រឹត្តនោះឡើយ
وَلَئِنْ أَتَيْتَ الَّذِينَ أُوتُوا الْكِتَابَ بِكُلِّ آيَةٍ مَا تَبِعُوا قِبْلَتَكَ ۚ وَمَا أَنْتَ بِتَابِعٍ قِبْلَتَهُمْ ۚ وَمَا بَعْضُهُمْ بِتَابِعٍ قِبْلَةَ بَعْضٍ ۚ وَلَئِنِ اتَّبَعْتَ أَهْوَاءَهُمْ مِنْ بَعْدِ مَا جَاءَكَ مِنَ الْعِلْمِ ۙ إِنَّكَ إِذًا لَمِنَ الظَّالِمِينَ
ប្រសិនបើអ្នកបានទៅដល់ពួក ដែលត្រូវបានគេផ្តល់គម្ពីរដោយនាំអាយ៉ាត់ណាមួយក៏ដោយក៏ពួកគេមិនបាន តាមគិព្ល័តរបស់អ្នកដែរ។ ហើយអ្នកក៏មិនមែនជាអ្នកតាមគិព្ល័តរបស់ពួកគេដែរ។ ហើយពួកគេខ្លះ ក៏មិនមែនជាអ្នកតាមគិព្ល័តរបស់គ្នាគេដែរ។ ហើយប្រសិនបើអ្នកគោរពតាមមហិច្ឆតារបស់ពួកគេ បន្ទាប់ពីការចេះដឹងណាមួយបានទៅដល់អ្នក ពេលនោះអ្នកពិតជាក្នុងចំណោមពួកបំពារបំពាន
الَّذِينَ آتَيْنَاهُمُ الْكِتَابَ يَعْرِفُونَهُ كَمَا يَعْرِفُونَ أَبْنَاءَهُمْ ۖ وَإِنَّ فَرِيقًا مِنْهُمْ لَيَكْتُمُونَ الْحَقَّ وَهُمْ يَعْلَمُونَ
ពួកដែលយើងបានផ្តល់ទៅពួកគេនូវគម្ពីរ ពួកគេស្គាល់ (មូហាំម៉ាត់) ដូចដែលពួក គេស្គាល់កូនចៅរបស់ពួកគេដែរ។ ហើយមួយក្រុមនៃពួកគេ ពិតជាបានលាក់រឿងពិត ទាំងពួកគេបានដឹងស្រាប់
الْحَقُّ مِنْ رَبِّكَ ۖ فَلَا تَكُونَنَّ مِنَ الْمُمْتَرِينَ
រឿងពិតមកពីម្ចាស់របស់អ្នក។ ដូច្នេះ ចូរអ្នកកុំមានក្នុងចំណោមពួកដែលមន្ទិលសង្ស័យឱ្យសោះ
وَلِكُلٍّ وِجْهَةٌ هُوَ مُوَلِّيهَا ۖ فَاسْتَبِقُوا الْخَيْرَاتِ ۚ أَيْنَ مَا تَكُونُوا يَأْتِ بِكُمُ اللَّهُ جَمِيعًا ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ហើយរាល់ៗគ្នា សុទ្ធតែមានគោលដៅមួយ ដែលគេជាអ្នកតំរង់ទៅគោលដៅនោះ។ ដូចនេះ ចូរពួកអ្នកប្រកួតយកអំពើកុសលនានា។ នៅទីណាក៏ដោយដែលពួកអ្នកនៅ អល់ឡោះនឹង នាំមកជូនពួកអ្នកទាំងអស់។ អល់ឡោះពិតជាអ្នកមានមហិទ្ធិប្ញទ្ធិលើអ្វីៗទាំងអស់

Choose other languages: