Quran Apps in many lanuages:

Surah Al-Baqara Ayahs #150 Translated in Khmer

الَّذِينَ آتَيْنَاهُمُ الْكِتَابَ يَعْرِفُونَهُ كَمَا يَعْرِفُونَ أَبْنَاءَهُمْ ۖ وَإِنَّ فَرِيقًا مِنْهُمْ لَيَكْتُمُونَ الْحَقَّ وَهُمْ يَعْلَمُونَ
ពួកដែលយើងបានផ្តល់ទៅពួកគេនូវគម្ពីរ ពួកគេស្គាល់ (មូហាំម៉ាត់) ដូចដែលពួក គេស្គាល់កូនចៅរបស់ពួកគេដែរ។ ហើយមួយក្រុមនៃពួកគេ ពិតជាបានលាក់រឿងពិត ទាំងពួកគេបានដឹងស្រាប់
الْحَقُّ مِنْ رَبِّكَ ۖ فَلَا تَكُونَنَّ مِنَ الْمُمْتَرِينَ
រឿងពិតមកពីម្ចាស់របស់អ្នក។ ដូច្នេះ ចូរអ្នកកុំមានក្នុងចំណោមពួកដែលមន្ទិលសង្ស័យឱ្យសោះ
وَلِكُلٍّ وِجْهَةٌ هُوَ مُوَلِّيهَا ۖ فَاسْتَبِقُوا الْخَيْرَاتِ ۚ أَيْنَ مَا تَكُونُوا يَأْتِ بِكُمُ اللَّهُ جَمِيعًا ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ហើយរាល់ៗគ្នា សុទ្ធតែមានគោលដៅមួយ ដែលគេជាអ្នកតំរង់ទៅគោលដៅនោះ។ ដូចនេះ ចូរពួកអ្នកប្រកួតយកអំពើកុសលនានា។ នៅទីណាក៏ដោយដែលពួកអ្នកនៅ អល់ឡោះនឹង នាំមកជូនពួកអ្នកទាំងអស់។ អល់ឡោះពិតជាអ្នកមានមហិទ្ធិប្ញទ្ធិលើអ្វីៗទាំងអស់
وَمِنْ حَيْثُ خَرَجْتَ فَوَلِّ وَجْهَكَ شَطْرَ الْمَسْجِدِ الْحَرَامِ ۖ وَإِنَّهُ لَلْحَقُّ مِنْ رَبِّكَ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا تَعْمَلُونَ
ពីទីណាក៏ដោយដែលអ្នកបានចេញមក ក៏អ្នកត្រូវតែបែរមុខរបស់អ្នកទៅ ប៉ែកខាងម៉ាស្ជីទិលហារ៉ាមដែរ។ គឺពិតជាសច្ចធម៌យ៉ាងប្រាកដពីម្ចាស់របស់អ្នក។ ហើយអល់ឡោះពុំមែនជាអ្នកធ្វេសប្រហែស ពីអ្វីដែលពួកអ្នកបានប្រព្រឹត្តឡើយ
وَمِنْ حَيْثُ خَرَجْتَ فَوَلِّ وَجْهَكَ شَطْرَ الْمَسْجِدِ الْحَرَامِ ۚ وَحَيْثُ مَا كُنْتُمْ فَوَلُّوا وُجُوهَكُمْ شَطْرَهُ لِئَلَّا يَكُونَ لِلنَّاسِ عَلَيْكُمْ حُجَّةٌ إِلَّا الَّذِينَ ظَلَمُوا مِنْهُمْ فَلَا تَخْشَوْهُمْ وَاخْشَوْنِي وَلِأُتِمَّ نِعْمَتِي عَلَيْكُمْ وَلَعَلَّكُمْ تَهْتَدُونَ
ពីទីណាក៏ដោយដែលអ្នកបានចេញមក ក៏អ្នកត្រូវតែបែរមុខរបស់អ្នកទៅប៉ែក ខាងម៉ាស្ជីទិលហារ៉ាមដែរ។ ហើយទីណាក៏ដោយដែលពួកអ្នកនៅក៏ពួកអ្នកត្រូវតែងតែបែរមុខរបស់ពួកអ្នកទៅប៉ែកខាងនោះដែរ ដើម្បីកុំឱ្យមនុស្សមានពាក្យសំអាង ណាមួយទៅលើពួកអ្នក លើកលែងតែពួកដែលបំពារបំពានក្នុងចំណោមពួកគេប៉ុណ្ណោះ។ ដូចនេះពួកអ្នកមិនត្រូវខ្លាចពួកគេទេ ពួកអ្នកត្រូវតែកោតខ្លាចយើង ដើម្បីយើងនឹងបំពេញគុណធម៌របស់យើងទៅលើពួកអ្នក សង្ឃឹមថាពួកអ្នកទទួលបានមគ្គុទ្ទេសន៍

Choose other languages: