Quran Apps in many lanuages:

Surah Al-Baqara Ayahs #149 Translated in Khmer

وَلَئِنْ أَتَيْتَ الَّذِينَ أُوتُوا الْكِتَابَ بِكُلِّ آيَةٍ مَا تَبِعُوا قِبْلَتَكَ ۚ وَمَا أَنْتَ بِتَابِعٍ قِبْلَتَهُمْ ۚ وَمَا بَعْضُهُمْ بِتَابِعٍ قِبْلَةَ بَعْضٍ ۚ وَلَئِنِ اتَّبَعْتَ أَهْوَاءَهُمْ مِنْ بَعْدِ مَا جَاءَكَ مِنَ الْعِلْمِ ۙ إِنَّكَ إِذًا لَمِنَ الظَّالِمِينَ
ប្រសិនបើអ្នកបានទៅដល់ពួក ដែលត្រូវបានគេផ្តល់គម្ពីរដោយនាំអាយ៉ាត់ណាមួយក៏ដោយក៏ពួកគេមិនបាន តាមគិព្ល័តរបស់អ្នកដែរ។ ហើយអ្នកក៏មិនមែនជាអ្នកតាមគិព្ល័តរបស់ពួកគេដែរ។ ហើយពួកគេខ្លះ ក៏មិនមែនជាអ្នកតាមគិព្ល័តរបស់គ្នាគេដែរ។ ហើយប្រសិនបើអ្នកគោរពតាមមហិច្ឆតារបស់ពួកគេ បន្ទាប់ពីការចេះដឹងណាមួយបានទៅដល់អ្នក ពេលនោះអ្នកពិតជាក្នុងចំណោមពួកបំពារបំពាន
الَّذِينَ آتَيْنَاهُمُ الْكِتَابَ يَعْرِفُونَهُ كَمَا يَعْرِفُونَ أَبْنَاءَهُمْ ۖ وَإِنَّ فَرِيقًا مِنْهُمْ لَيَكْتُمُونَ الْحَقَّ وَهُمْ يَعْلَمُونَ
ពួកដែលយើងបានផ្តល់ទៅពួកគេនូវគម្ពីរ ពួកគេស្គាល់ (មូហាំម៉ាត់) ដូចដែលពួក គេស្គាល់កូនចៅរបស់ពួកគេដែរ។ ហើយមួយក្រុមនៃពួកគេ ពិតជាបានលាក់រឿងពិត ទាំងពួកគេបានដឹងស្រាប់
الْحَقُّ مِنْ رَبِّكَ ۖ فَلَا تَكُونَنَّ مِنَ الْمُمْتَرِينَ
រឿងពិតមកពីម្ចាស់របស់អ្នក។ ដូច្នេះ ចូរអ្នកកុំមានក្នុងចំណោមពួកដែលមន្ទិលសង្ស័យឱ្យសោះ
وَلِكُلٍّ وِجْهَةٌ هُوَ مُوَلِّيهَا ۖ فَاسْتَبِقُوا الْخَيْرَاتِ ۚ أَيْنَ مَا تَكُونُوا يَأْتِ بِكُمُ اللَّهُ جَمِيعًا ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ហើយរាល់ៗគ្នា សុទ្ធតែមានគោលដៅមួយ ដែលគេជាអ្នកតំរង់ទៅគោលដៅនោះ។ ដូចនេះ ចូរពួកអ្នកប្រកួតយកអំពើកុសលនានា។ នៅទីណាក៏ដោយដែលពួកអ្នកនៅ អល់ឡោះនឹង នាំមកជូនពួកអ្នកទាំងអស់។ អល់ឡោះពិតជាអ្នកមានមហិទ្ធិប្ញទ្ធិលើអ្វីៗទាំងអស់
وَمِنْ حَيْثُ خَرَجْتَ فَوَلِّ وَجْهَكَ شَطْرَ الْمَسْجِدِ الْحَرَامِ ۖ وَإِنَّهُ لَلْحَقُّ مِنْ رَبِّكَ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا تَعْمَلُونَ
ពីទីណាក៏ដោយដែលអ្នកបានចេញមក ក៏អ្នកត្រូវតែបែរមុខរបស់អ្នកទៅ ប៉ែកខាងម៉ាស្ជីទិលហារ៉ាមដែរ។ គឺពិតជាសច្ចធម៌យ៉ាងប្រាកដពីម្ចាស់របស់អ្នក។ ហើយអល់ឡោះពុំមែនជាអ្នកធ្វេសប្រហែស ពីអ្វីដែលពួកអ្នកបានប្រព្រឹត្តឡើយ

Choose other languages: