Quran Apps in many lanuages:

Surah Al-Qasas Ayahs #25 Translated in Khmer

فَخَرَجَ مِنْهَا خَائِفًا يَتَرَقَّبُ ۖ قَالَ رَبِّ نَجِّنِي مِنَ الْقَوْمِ الظَّالِمِينَ
រួចមក មូសាបានចេញពីទីក្រុងទាំងភ័យខ្លាច គេនឹងឃ្លាំមើល គេបានបួងសួងថា ឱម្ចាស់ខ្ញុំ! សូមលោកសង្គ្រោះខ្ញុំពីពពួកមនុស្សអយុត្តិធម៌នេះផង
وَلَمَّا تَوَجَّهَ تِلْقَاءَ مَدْيَنَ قَالَ عَسَىٰ رَبِّي أَنْ يَهْدِيَنِي سَوَاءَ السَّبِيلِ
ហើយនៅពេលដែលគេបានតម្រង់មុខឆ្ពោះទៅម៉ាទយ៉ាន គេថា រំពឹងថាម្ចាស់ របស់ខ្ញុំនឹងបង្ហាញផ្លូវត្រង់ដល់ខ្ញុំ
وَلَمَّا وَرَدَ مَاءَ مَدْيَنَ وَجَدَ عَلَيْهِ أُمَّةً مِنَ النَّاسِ يَسْقُونَ وَوَجَدَ مِنْ دُونِهِمُ امْرَأَتَيْنِ تَذُودَانِ ۖ قَالَ مَا خَطْبُكُمَا ۖ قَالَتَا لَا نَسْقِي حَتَّىٰ يُصْدِرَ الرِّعَاءُ ۖ وَأَبُونَا شَيْخٌ كَبِيرٌ
ហើយនៅខណៈដែលគេបានទៅដល់ អណ្តូងទឹករបស់ម៉ាទយ៉ាន គេបានប្រទះឃើញនៅឯទឹកនោះ មួយក្រុមនៃពួក មនុស្សកំពុងបំផឹកសត្វពាហនៈ ហើយក្រៅពីពួកគេទាំងនោះ គេបានប្រទះ នារីពីរនាក់កំពុងចាប់បង្ខាំងសត្វ គេបានសួរថា តើអ្នកទាំងពីរមានភារៈអ្វី? នារីទាំងពីរថា យើងមិនអាចបំផឹក(សត្វ)បានទេ លុះត្រាតែពួកគង្វាលចេញ ទៅសិន រីឯបិតារបស់យើងគឺចាស់ជរាខ្លាំង
فَسَقَىٰ لَهُمَا ثُمَّ تَوَلَّىٰ إِلَى الظِّلِّ فَقَالَ رَبِّ إِنِّي لِمَا أَنْزَلْتَ إِلَيَّ مِنْ خَيْرٍ فَقِيرٌ
រួចមកគេក៏បានបំផឹក(សត្វ) ឱ្យអ្នកទាំងពីរនោះ ក្រោយមក គេបានបែរទៅកាន់ម្លប់ រួចគេបានបួងសួងថា ឱម្ចាស់ខ្ញុំ! ខ្ញុំពិតជាត្រូវការខ្លាំងចំពោះកុសល ដែលអ្នកបានដាក់ចុះមកកាន់ខ្ញុំ
فَجَاءَتْهُ إِحْدَاهُمَا تَمْشِي عَلَى اسْتِحْيَاءٍ قَالَتْ إِنَّ أَبِي يَدْعُوكَ لِيَجْزِيَكَ أَجْرَ مَا سَقَيْتَ لَنَا ۚ فَلَمَّا جَاءَهُ وَقَصَّ عَلَيْهِ الْقَصَصَ قَالَ لَا تَخَفْ ۖ نَجَوْتَ مِنَ الْقَوْمِ الظَّالِمِينَ
រួចមកនារីម្នាក់នៃពីរនាក់បានមកដល់គេ នាងកំពុងដើរនៅលើការអឹម អៀនមួយ នាងថាការពិតបិតាខ្ញុំអញ្ជើញអ្នកទៅ ដើម្បីគាត់នឹងជូនដល់អ្នក នូវរង្វាន់ដែលអ្នកបានបំផឹកឱ្យយើងនោះ។ នៅពេលដែលគេបានទៅដល់បិតា នោះហើយ គេបាននិទានជូនបិតានោះនូវរឿងនិទាន។ គេថា ចូរអ្នកកុំភ័យ តក់ស្លុត អ្នកបានចាកផុតពីក្រុមមនុស្សអយុត្តិធម៌ហើយ

Choose other languages: