Quran Apps in many lanuages:

Surah Al-Qasas Ayahs #24 Translated in Khmer

وَجَاءَ رَجُلٌ مِنْ أَقْصَى الْمَدِينَةِ يَسْعَىٰ قَالَ يَا مُوسَىٰ إِنَّ الْمَلَأَ يَأْتَمِرُونَ بِكَ لِيَقْتُلُوكَ فَاخْرُجْ إِنِّي لَكَ مِنَ النَّاصِحِينَ
មានបុរសម្នាក់បានមកពីចុងទីក្រុងទាំង រត់ បាននិយាយថា នែ៎មូសា ការពិតពួកអ្នកមុខអ្នកការកំពុងតែពិគ្រោះគ្នាពីបញ្ហាអ្នក ដើម្បី ពួកគេនឹងសម្លាប់អ្នក ហេតុនេះ ចូរអ្នកគេចចេញទៅ។ សម្រាប់អ្នក យើងពិតជាក្នុងចំណោម ពួកអ្នកឱ្យយោបល់ប៉ុណ្ណោះ
فَخَرَجَ مِنْهَا خَائِفًا يَتَرَقَّبُ ۖ قَالَ رَبِّ نَجِّنِي مِنَ الْقَوْمِ الظَّالِمِينَ
រួចមក មូសាបានចេញពីទីក្រុងទាំងភ័យខ្លាច គេនឹងឃ្លាំមើល គេបានបួងសួងថា ឱម្ចាស់ខ្ញុំ! សូមលោកសង្គ្រោះខ្ញុំពីពពួកមនុស្សអយុត្តិធម៌នេះផង
وَلَمَّا تَوَجَّهَ تِلْقَاءَ مَدْيَنَ قَالَ عَسَىٰ رَبِّي أَنْ يَهْدِيَنِي سَوَاءَ السَّبِيلِ
ហើយនៅពេលដែលគេបានតម្រង់មុខឆ្ពោះទៅម៉ាទយ៉ាន គេថា រំពឹងថាម្ចាស់ របស់ខ្ញុំនឹងបង្ហាញផ្លូវត្រង់ដល់ខ្ញុំ
وَلَمَّا وَرَدَ مَاءَ مَدْيَنَ وَجَدَ عَلَيْهِ أُمَّةً مِنَ النَّاسِ يَسْقُونَ وَوَجَدَ مِنْ دُونِهِمُ امْرَأَتَيْنِ تَذُودَانِ ۖ قَالَ مَا خَطْبُكُمَا ۖ قَالَتَا لَا نَسْقِي حَتَّىٰ يُصْدِرَ الرِّعَاءُ ۖ وَأَبُونَا شَيْخٌ كَبِيرٌ
ហើយនៅខណៈដែលគេបានទៅដល់ អណ្តូងទឹករបស់ម៉ាទយ៉ាន គេបានប្រទះឃើញនៅឯទឹកនោះ មួយក្រុមនៃពួក មនុស្សកំពុងបំផឹកសត្វពាហនៈ ហើយក្រៅពីពួកគេទាំងនោះ គេបានប្រទះ នារីពីរនាក់កំពុងចាប់បង្ខាំងសត្វ គេបានសួរថា តើអ្នកទាំងពីរមានភារៈអ្វី? នារីទាំងពីរថា យើងមិនអាចបំផឹក(សត្វ)បានទេ លុះត្រាតែពួកគង្វាលចេញ ទៅសិន រីឯបិតារបស់យើងគឺចាស់ជរាខ្លាំង
فَسَقَىٰ لَهُمَا ثُمَّ تَوَلَّىٰ إِلَى الظِّلِّ فَقَالَ رَبِّ إِنِّي لِمَا أَنْزَلْتَ إِلَيَّ مِنْ خَيْرٍ فَقِيرٌ
រួចមកគេក៏បានបំផឹក(សត្វ) ឱ្យអ្នកទាំងពីរនោះ ក្រោយមក គេបានបែរទៅកាន់ម្លប់ រួចគេបានបួងសួងថា ឱម្ចាស់ខ្ញុំ! ខ្ញុំពិតជាត្រូវការខ្លាំងចំពោះកុសល ដែលអ្នកបានដាក់ចុះមកកាន់ខ្ញុំ

Choose other languages: