Quran Apps in many lanuages:

Surah Al-Qasas Ayahs #27 Translated in Khmer

وَلَمَّا وَرَدَ مَاءَ مَدْيَنَ وَجَدَ عَلَيْهِ أُمَّةً مِنَ النَّاسِ يَسْقُونَ وَوَجَدَ مِنْ دُونِهِمُ امْرَأَتَيْنِ تَذُودَانِ ۖ قَالَ مَا خَطْبُكُمَا ۖ قَالَتَا لَا نَسْقِي حَتَّىٰ يُصْدِرَ الرِّعَاءُ ۖ وَأَبُونَا شَيْخٌ كَبِيرٌ
ហើយនៅខណៈដែលគេបានទៅដល់ អណ្តូងទឹករបស់ម៉ាទយ៉ាន គេបានប្រទះឃើញនៅឯទឹកនោះ មួយក្រុមនៃពួក មនុស្សកំពុងបំផឹកសត្វពាហនៈ ហើយក្រៅពីពួកគេទាំងនោះ គេបានប្រទះ នារីពីរនាក់កំពុងចាប់បង្ខាំងសត្វ គេបានសួរថា តើអ្នកទាំងពីរមានភារៈអ្វី? នារីទាំងពីរថា យើងមិនអាចបំផឹក(សត្វ)បានទេ លុះត្រាតែពួកគង្វាលចេញ ទៅសិន រីឯបិតារបស់យើងគឺចាស់ជរាខ្លាំង
فَسَقَىٰ لَهُمَا ثُمَّ تَوَلَّىٰ إِلَى الظِّلِّ فَقَالَ رَبِّ إِنِّي لِمَا أَنْزَلْتَ إِلَيَّ مِنْ خَيْرٍ فَقِيرٌ
រួចមកគេក៏បានបំផឹក(សត្វ) ឱ្យអ្នកទាំងពីរនោះ ក្រោយមក គេបានបែរទៅកាន់ម្លប់ រួចគេបានបួងសួងថា ឱម្ចាស់ខ្ញុំ! ខ្ញុំពិតជាត្រូវការខ្លាំងចំពោះកុសល ដែលអ្នកបានដាក់ចុះមកកាន់ខ្ញុំ
فَجَاءَتْهُ إِحْدَاهُمَا تَمْشِي عَلَى اسْتِحْيَاءٍ قَالَتْ إِنَّ أَبِي يَدْعُوكَ لِيَجْزِيَكَ أَجْرَ مَا سَقَيْتَ لَنَا ۚ فَلَمَّا جَاءَهُ وَقَصَّ عَلَيْهِ الْقَصَصَ قَالَ لَا تَخَفْ ۖ نَجَوْتَ مِنَ الْقَوْمِ الظَّالِمِينَ
រួចមកនារីម្នាក់នៃពីរនាក់បានមកដល់គេ នាងកំពុងដើរនៅលើការអឹម អៀនមួយ នាងថាការពិតបិតាខ្ញុំអញ្ជើញអ្នកទៅ ដើម្បីគាត់នឹងជូនដល់អ្នក នូវរង្វាន់ដែលអ្នកបានបំផឹកឱ្យយើងនោះ។ នៅពេលដែលគេបានទៅដល់បិតា នោះហើយ គេបាននិទានជូនបិតានោះនូវរឿងនិទាន។ គេថា ចូរអ្នកកុំភ័យ តក់ស្លុត អ្នកបានចាកផុតពីក្រុមមនុស្សអយុត្តិធម៌ហើយ
قَالَتْ إِحْدَاهُمَا يَا أَبَتِ اسْتَأْجِرْهُ ۖ إِنَّ خَيْرَ مَنِ اسْتَأْجَرْتَ الْقَوِيُّ الْأَمِينُ
នារីម្នាក់នៃពីរ នាក់ថា ឱបិតាខ្ញុំ! សូមបិតាជួលគាត់ទៅ ការពិតល្អបំផុតជនដែលបិតាត្រូវ ជួលនោះ គឺជាអ្នកដែលមានកម្លាំងខ្លាំង និងទុកចិត្តបំផុត
قَالَ إِنِّي أُرِيدُ أَنْ أُنْكِحَكَ إِحْدَى ابْنَتَيَّ هَاتَيْنِ عَلَىٰ أَنْ تَأْجُرَنِي ثَمَانِيَ حِجَجٍ ۖ فَإِنْ أَتْمَمْتَ عَشْرًا فَمِنْ عِنْدِكَ ۖ وَمَا أُرِيدُ أَنْ أَشُقَّ عَلَيْكَ ۚ سَتَجِدُنِي إِنْ شَاءَ اللَّهُ مِنَ الصَّالِحِينَ
បិតានោះថា ការពិតយើង បំណងនឹងផ្សំផ្គុំអ្នក នូវមួយនាក់ក្នុងចំណោមកូនស្រីយើងទាំង ពីរនាក់នេះ ឱ្យតែអ្នកធ្វើការឱ្យយើងក្នុងរយៈប្រាំបីឆ្នាំ បើអ្នកបំពេញបានដប់ ឆ្នាំនោះ គឺដោយការស្មគ្រ័របស់អ្នក។ តែយើងគ្មានបំណងនឹងធ្វើឱ្យលំបាក លើអ្នកទេ។ បើអល់ឡោះមានបំណង អ្នកគង់តែនឹងឃើញយើងក្នុងចំណោម ពួកអ្នកកុសល

Choose other languages: