Quran Apps in many lanuages:

Surah Al-Baqara Ayahs #264 Translated in Khmer

وَإِذْ قَالَ إِبْرَاهِيمُ رَبِّ أَرِنِي كَيْفَ تُحْيِي الْمَوْتَىٰ ۖ قَالَ أَوَلَمْ تُؤْمِنْ ۖ قَالَ بَلَىٰ وَلَٰكِنْ لِيَطْمَئِنَّ قَلْبِي ۖ قَالَ فَخُذْ أَرْبَعَةً مِنَ الطَّيْرِ فَصُرْهُنَّ إِلَيْكَ ثُمَّ اجْعَلْ عَلَىٰ كُلِّ جَبَلٍ مِنْهُنَّ جُزْءًا ثُمَّ ادْعُهُنَّ يَأْتِينَكَ سَعْيًا ۚ وَاعْلَمْ أَنَّ اللَّهَ عَزِيزٌ حَكِيمٌ
ហើយនៅពេលដែលអ៊ីព្រហ៊ីមបាននិយាយថា ឱម្ចាស់របស់ខ្ញុំ សូមលោកឱ្យខ្ញុំ ឃើញផងតើលោកផ្តល់ជីវិតដល់អ្នកស្លាប់យ៉ាងដូចម្តេច លោកថាតើអ្នក មិនទាន់ជឿទេឬ?។ គេថាពុំមែនទេការពិត គឺដើម្បីឱ្យស្ងប់អារម្មណ៍ខ្ញុំ។ លោកថាចូរអ្នកយកសត្វបួនក្បាល រួចមកចូរអ្នកផ្តុំសត្វទាំងនោះ ( ចិញ្ច្រាំ ឱ្យខ្ទេច)បន្ទាប់មកចូរអ្នកយកចំណែកតូចៗទៅដាក់រាយគ្រប់ភ្នំទាំងនោះ។ ក្រោយមក ចូរអ្នកស្រែកហៅសត្វនោះ។ សត្វនោះនឹងទៅដល់អ្នកយ៉ាងលឿន។ ចូរអ្នកដឹងថាប្រាកដណាស់អល់ឡោះជាអ្នកមានអានុភាពជាអ្នកគតិបណ្ឌិតបំផុត
مَثَلُ الَّذِينَ يُنْفِقُونَ أَمْوَالَهُمْ فِي سَبِيلِ اللَّهِ كَمَثَلِ حَبَّةٍ أَنْبَتَتْ سَبْعَ سَنَابِلَ فِي كُلِّ سُنْبُلَةٍ مِائَةُ حَبَّةٍ ۗ وَاللَّهُ يُضَاعِفُ لِمَنْ يَشَاءُ ۗ وَاللَّهُ وَاسِعٌ عَلِيمٌ
ប្រៀបធៀបពួកដែលបរិច្ចាគទ្រព្យសម្បត្តិពួកគេក្នុង ផ្លូវអល់ឡោះ បីដូចគ្រាប់មួយគ្រាប់ដែលបណ្តុះបានប្រាំពីរកួរនៅរាល់ៗកួរមានមួយរយគ្រាប់។ អល់ឡោះនឹងទ្វេឱ្យចំពោះអ្នកដែលលោកសោមនស្ស។ អល់ឡោះជាអ្នកទូលាយដឹងបំផុត
الَّذِينَ يُنْفِقُونَ أَمْوَالَهُمْ فِي سَبِيلِ اللَّهِ ثُمَّ لَا يُتْبِعُونَ مَا أَنْفَقُوا مَنًّا وَلَا أَذًى ۙ لَهُمْ أَجْرُهُمْ عِنْدَ رَبِّهِمْ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
ពួកដែលបរិច្ចាគទ្រព្យសម្បត្តិពួកគេ ក្នុងផ្លូវអល់ឡោះ ក្រោយមកពួកគេក៏មិនរំលើកឡើងវិញ និងក៏មិនបញ្ឈឺគេដែរ នូវអ្វីដែលពួកគេបានបរិច្ចាគហើយនោះសម្រាប់ពួកគេផលបុណ្យរបស់ ពួកគេនៅឯម្ចាស់ពួកគេ។ គ្មានការភ័យខ្លាចលើពួកគេ ហើយពួកគេក៏មិនព្រួយបារម្ភដែរ
قَوْلٌ مَعْرُوفٌ وَمَغْفِرَةٌ خَيْرٌ مِنْ صَدَقَةٍ يَتْبَعُهَا أَذًى ۗ وَاللَّهُ غَنِيٌّ حَلِيمٌ
សំដីសមរម្យនិងការអភ័យទោសប្រសើរជាងទានមួយ ដែលមានការបញ្ឈឺចិត្តតាមក្រោយទាននោះ ។អល់ឡោះជាអ្នកមានបំផុតមហាសប្បុរស
يَا أَيُّهَا الَّذِينَ آمَنُوا لَا تُبْطِلُوا صَدَقَاتِكُمْ بِالْمَنِّ وَالْأَذَىٰ كَالَّذِي يُنْفِقُ مَالَهُ رِئَاءَ النَّاسِ وَلَا يُؤْمِنُ بِاللَّهِ وَالْيَوْمِ الْآخِرِ ۖ فَمَثَلُهُ كَمَثَلِ صَفْوَانٍ عَلَيْهِ تُرَابٌ فَأَصَابَهُ وَابِلٌ فَتَرَكَهُ صَلْدًا ۖ لَا يَقْدِرُونَ عَلَىٰ شَيْءٍ مِمَّا كَسَبُوا ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الْكَافِرِينَ
ឱពួកអ្នកដែលបានជឿ ចូរពួកអ្នកកុំបំផ្លាញទានពួក អ្នកដោយការរំលើកបើកកកាយ និងការបញ្ឈឺចិត្តដូចអ្នកដែលបរិច្ចាគទ្រព្យ សម្បត្តិរបស់គេដើម្បីបង្អូតសម្ញែងមនុស្ស ហើយខ្លួនគេឥតជឿនឹងអល់ឡោះ ឥតជឿនឹងថ្ងៃចុងក្រោយឡើយ។ ប្រៀបធៀបអ្នកនេះ បីដូចថ្មរលោងមួយដុំ នៅលើថ?មានដី រួចភ្លៀងខ្លាំងបានធ្លាក់ប៉ះថ្មនោះ រួចបន្សល់ទុកឱ្យថ្មនោះរលោង។ពួកគេគ្មានលទ្ធភាពបន្តិចសោះឡើយ ពីអ្វីៗដែលពួកគេខិតខំប្រឹងប្រែង។ ហើយអល់ឡោះមិនមគ្គុទ្ទេសចំពោះពួកដែលគ្មានជំនឿឡើយ

Choose other languages: