Surah Al-Baqara Ayahs #266 Translated in Khmer
الَّذِينَ يُنْفِقُونَ أَمْوَالَهُمْ فِي سَبِيلِ اللَّهِ ثُمَّ لَا يُتْبِعُونَ مَا أَنْفَقُوا مَنًّا وَلَا أَذًى ۙ لَهُمْ أَجْرُهُمْ عِنْدَ رَبِّهِمْ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
ពួកដែលបរិច្ចាគទ្រព្យសម្បត្តិពួកគេ ក្នុងផ្លូវអល់ឡោះ ក្រោយមកពួកគេក៏មិនរំលើកឡើងវិញ និងក៏មិនបញ្ឈឺគេដែរ នូវអ្វីដែលពួកគេបានបរិច្ចាគហើយនោះសម្រាប់ពួកគេផលបុណ្យរបស់ ពួកគេនៅឯម្ចាស់ពួកគេ។ គ្មានការភ័យខ្លាចលើពួកគេ ហើយពួកគេក៏មិនព្រួយបារម្ភដែរ
قَوْلٌ مَعْرُوفٌ وَمَغْفِرَةٌ خَيْرٌ مِنْ صَدَقَةٍ يَتْبَعُهَا أَذًى ۗ وَاللَّهُ غَنِيٌّ حَلِيمٌ
សំដីសមរម្យនិងការអភ័យទោសប្រសើរជាងទានមួយ ដែលមានការបញ្ឈឺចិត្តតាមក្រោយទាននោះ ។អល់ឡោះជាអ្នកមានបំផុតមហាសប្បុរស
يَا أَيُّهَا الَّذِينَ آمَنُوا لَا تُبْطِلُوا صَدَقَاتِكُمْ بِالْمَنِّ وَالْأَذَىٰ كَالَّذِي يُنْفِقُ مَالَهُ رِئَاءَ النَّاسِ وَلَا يُؤْمِنُ بِاللَّهِ وَالْيَوْمِ الْآخِرِ ۖ فَمَثَلُهُ كَمَثَلِ صَفْوَانٍ عَلَيْهِ تُرَابٌ فَأَصَابَهُ وَابِلٌ فَتَرَكَهُ صَلْدًا ۖ لَا يَقْدِرُونَ عَلَىٰ شَيْءٍ مِمَّا كَسَبُوا ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الْكَافِرِينَ
ឱពួកអ្នកដែលបានជឿ ចូរពួកអ្នកកុំបំផ្លាញទានពួក អ្នកដោយការរំលើកបើកកកាយ និងការបញ្ឈឺចិត្តដូចអ្នកដែលបរិច្ចាគទ្រព្យ សម្បត្តិរបស់គេដើម្បីបង្អូតសម្ញែងមនុស្ស ហើយខ្លួនគេឥតជឿនឹងអល់ឡោះ ឥតជឿនឹងថ្ងៃចុងក្រោយឡើយ។ ប្រៀបធៀបអ្នកនេះ បីដូចថ្មរលោងមួយដុំ នៅលើថ?មានដី រួចភ្លៀងខ្លាំងបានធ្លាក់ប៉ះថ្មនោះ រួចបន្សល់ទុកឱ្យថ្មនោះរលោង។ពួកគេគ្មានលទ្ធភាពបន្តិចសោះឡើយ ពីអ្វីៗដែលពួកគេខិតខំប្រឹងប្រែង។ ហើយអល់ឡោះមិនមគ្គុទ្ទេសចំពោះពួកដែលគ្មានជំនឿឡើយ
وَمَثَلُ الَّذِينَ يُنْفِقُونَ أَمْوَالَهُمُ ابْتِغَاءَ مَرْضَاتِ اللَّهِ وَتَثْبِيتًا مِنْ أَنْفُسِهِمْ كَمَثَلِ جَنَّةٍ بِرَبْوَةٍ أَصَابَهَا وَابِلٌ فَآتَتْ أُكُلَهَا ضِعْفَيْنِ فَإِنْ لَمْ يُصِبْهَا وَابِلٌ فَطَلٌّ ۗ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
ហើយប្រៀបធៀបពួកដែលបរិច្ចាគទ្រព្យសម្បត្តិពួកគេដើម្បីស្វែងរកការ យល់ព្រមពីអល់ឡោះនិងការស្ងប់អារម?ណ៍ខ្លួនឯង ប្រៀបដូចជាចំការ មួយនៅខ្ពង់រាប ដែលបានត្រូវភ្លៀងខ្លាំង ហើយក៏ផ្តល់ផលទ្វេឡើងទោះបីចំការនោះមិនត្រូវភ្លៀងខ្លាំង ក៏ភ្លៀងតិចៗដែរ។ហើយអល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត
أَيَوَدُّ أَحَدُكُمْ أَنْ تَكُونَ لَهُ جَنَّةٌ مِنْ نَخِيلٍ وَأَعْنَابٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ لَهُ فِيهَا مِنْ كُلِّ الثَّمَرَاتِ وَأَصَابَهُ الْكِبَرُ وَلَهُ ذُرِّيَّةٌ ضُعَفَاءُ فَأَصَابَهَا إِعْصَارٌ فِيهِ نَارٌ فَاحْتَرَقَتْ ۗ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمُ الْآيَاتِ لَعَلَّكُمْ تَتَفَكَّرُونَ
តើអ្នកណាក្នុងចំណោម ពួកអ្នកដែលចង់ឱ្យចំការលម៉ើ និងទំពាំងបាយជូររបស់ខ្លូនដែលមាន ទន្លេហូរកាត់ពីក្រោមចំការនោះដែលទទួលបានពីក្នុងចំការនោះនូវ ភោគផលគ្រប់មុខហើយជននោះចាស់ជរា និងមានកូនចៅខ្សត់ខ្សោយ ស្រាប់តែចំការនោះត្រូវបក់បោកដោយខ្យល់ព្យុះ ក្នុងនោះមានភ្លើងរួច ចំការនោះក៏ឆេះអស់។ ប្រៀបដូចនេះដែរអល់ឡោះបានបំភ្លឺជូនពួកអ្នកនូវអាយ៉ាត់ទាំងឡាយ ដើម្បីពួកអ្នកបានពិចារណា
Choose other languages:

Albanian

Amharic

Azerbaijani

Bengali

Bosnian

Bulgarian

Burmese

Chinese

Danish

Dutch

English

Farsi

Filipino

French

Fulah

German

Gujarati

Hausa

Hindi

Indonesian

Italian

Japanese

Jawa

Kazakh

Khmer

Korean

Kurdish

Kyrgyz

Malay

Malayalam

Norwegian

Pashto

Persian

Polish

Portuguese

Punjabi

Russian

Sindhi

Sinhalese

Somali

Spanish

Swahili

Swedish

Tajik

Tamil

Tatar

Telugu

Thai

Turkish

Urdu

Uyghur

Uzbek

Vietnamese

Yoruba
