Quran Apps in many lanuages:

Surah Al-Baqara Ayahs #265 Translated in Khmer

مَثَلُ الَّذِينَ يُنْفِقُونَ أَمْوَالَهُمْ فِي سَبِيلِ اللَّهِ كَمَثَلِ حَبَّةٍ أَنْبَتَتْ سَبْعَ سَنَابِلَ فِي كُلِّ سُنْبُلَةٍ مِائَةُ حَبَّةٍ ۗ وَاللَّهُ يُضَاعِفُ لِمَنْ يَشَاءُ ۗ وَاللَّهُ وَاسِعٌ عَلِيمٌ
ប្រៀបធៀបពួកដែលបរិច្ចាគទ្រព្យសម្បត្តិពួកគេក្នុង ផ្លូវអល់ឡោះ បីដូចគ្រាប់មួយគ្រាប់ដែលបណ្តុះបានប្រាំពីរកួរនៅរាល់ៗកួរមានមួយរយគ្រាប់។ អល់ឡោះនឹងទ្វេឱ្យចំពោះអ្នកដែលលោកសោមនស្ស។ អល់ឡោះជាអ្នកទូលាយដឹងបំផុត
الَّذِينَ يُنْفِقُونَ أَمْوَالَهُمْ فِي سَبِيلِ اللَّهِ ثُمَّ لَا يُتْبِعُونَ مَا أَنْفَقُوا مَنًّا وَلَا أَذًى ۙ لَهُمْ أَجْرُهُمْ عِنْدَ رَبِّهِمْ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
ពួកដែលបរិច្ចាគទ្រព្យសម្បត្តិពួកគេ ក្នុងផ្លូវអល់ឡោះ ក្រោយមកពួកគេក៏មិនរំលើកឡើងវិញ និងក៏មិនបញ្ឈឺគេដែរ នូវអ្វីដែលពួកគេបានបរិច្ចាគហើយនោះសម្រាប់ពួកគេផលបុណ្យរបស់ ពួកគេនៅឯម្ចាស់ពួកគេ។ គ្មានការភ័យខ្លាចលើពួកគេ ហើយពួកគេក៏មិនព្រួយបារម្ភដែរ
قَوْلٌ مَعْرُوفٌ وَمَغْفِرَةٌ خَيْرٌ مِنْ صَدَقَةٍ يَتْبَعُهَا أَذًى ۗ وَاللَّهُ غَنِيٌّ حَلِيمٌ
សំដីសមរម្យនិងការអភ័យទោសប្រសើរជាងទានមួយ ដែលមានការបញ្ឈឺចិត្តតាមក្រោយទាននោះ ។អល់ឡោះជាអ្នកមានបំផុតមហាសប្បុរស
يَا أَيُّهَا الَّذِينَ آمَنُوا لَا تُبْطِلُوا صَدَقَاتِكُمْ بِالْمَنِّ وَالْأَذَىٰ كَالَّذِي يُنْفِقُ مَالَهُ رِئَاءَ النَّاسِ وَلَا يُؤْمِنُ بِاللَّهِ وَالْيَوْمِ الْآخِرِ ۖ فَمَثَلُهُ كَمَثَلِ صَفْوَانٍ عَلَيْهِ تُرَابٌ فَأَصَابَهُ وَابِلٌ فَتَرَكَهُ صَلْدًا ۖ لَا يَقْدِرُونَ عَلَىٰ شَيْءٍ مِمَّا كَسَبُوا ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الْكَافِرِينَ
ឱពួកអ្នកដែលបានជឿ ចូរពួកអ្នកកុំបំផ្លាញទានពួក អ្នកដោយការរំលើកបើកកកាយ និងការបញ្ឈឺចិត្តដូចអ្នកដែលបរិច្ចាគទ្រព្យ សម្បត្តិរបស់គេដើម្បីបង្អូតសម្ញែងមនុស្ស ហើយខ្លួនគេឥតជឿនឹងអល់ឡោះ ឥតជឿនឹងថ្ងៃចុងក្រោយឡើយ។ ប្រៀបធៀបអ្នកនេះ បីដូចថ្មរលោងមួយដុំ នៅលើថ?មានដី រួចភ្លៀងខ្លាំងបានធ្លាក់ប៉ះថ្មនោះ រួចបន្សល់ទុកឱ្យថ្មនោះរលោង។ពួកគេគ្មានលទ្ធភាពបន្តិចសោះឡើយ ពីអ្វីៗដែលពួកគេខិតខំប្រឹងប្រែង។ ហើយអល់ឡោះមិនមគ្គុទ្ទេសចំពោះពួកដែលគ្មានជំនឿឡើយ
وَمَثَلُ الَّذِينَ يُنْفِقُونَ أَمْوَالَهُمُ ابْتِغَاءَ مَرْضَاتِ اللَّهِ وَتَثْبِيتًا مِنْ أَنْفُسِهِمْ كَمَثَلِ جَنَّةٍ بِرَبْوَةٍ أَصَابَهَا وَابِلٌ فَآتَتْ أُكُلَهَا ضِعْفَيْنِ فَإِنْ لَمْ يُصِبْهَا وَابِلٌ فَطَلٌّ ۗ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
ហើយប្រៀបធៀបពួកដែលបរិច្ចាគទ្រព្យសម្បត្តិពួកគេដើម្បីស្វែងរកការ យល់ព្រមពីអល់ឡោះនិងការស្ងប់អារម?ណ៍ខ្លួនឯង ប្រៀបដូចជាចំការ មួយនៅខ្ពង់រាប ដែលបានត្រូវភ្លៀងខ្លាំង ហើយក៏ផ្តល់ផលទ្វេឡើងទោះបីចំការនោះមិនត្រូវភ្លៀងខ្លាំង ក៏ភ្លៀងតិចៗដែរ។ហើយអល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត

Choose other languages: