Quran Apps in many lanuages:

Surah Al-Baqara Ayahs #211 Translated in Khmer

وَمِنَ النَّاسِ مَنْ يَشْرِي نَفْسَهُ ابْتِغَاءَ مَرْضَاتِ اللَّهِ ۗ وَاللَّهُ رَءُوفٌ بِالْعِبَادِ
ក្នុងចំណោមមនុស្សមានអ្នកលក់ខ្លួគេ ដើម្បីស្វែងរកការយល់ព្រមរបស់អល់ឡោះ។ អល់ឡោះជាអ្នកករុណាបំផុតនឹងពួកអ្នកគោរពទាំងអស់
يَا أَيُّهَا الَّذِينَ آمَنُوا ادْخُلُوا فِي السِّلْمِ كَافَّةً وَلَا تَتَّبِعُوا خُطُوَاتِ الشَّيْطَانِ ۚ إِنَّهُ لَكُمْ عَدُوٌّ مُبِينٌ
ឱពួកអ្នកដែលបានជឿ ចូរពួកអ្នកចូលទាំងអស់នៅក្នុងឥស្លាម ហើយចូរពួកអ្នកកុំធ្វើតាមរាល់ជំហានរបស់ស្ហៃតន។ ការពិតស្ហៃតនជាសត្រូវយ៉ាងច្បាស់ក្រឡែតសម្រាប់ពួកអ្នក
فَإِنْ زَلَلْتُمْ مِنْ بَعْدِ مَا جَاءَتْكُمُ الْبَيِّنَاتُ فَاعْلَمُوا أَنَّ اللَّهَ عَزِيزٌ حَكِيمٌ
រួចមកប្រសិនបើពួកអ្នកភ្លាត់បន្ទាប់ពីភស្តុតាងទាំងឡាយបានទៅដល់ពួកអ្នកហើយ ចូរពួកអ្នកដឹងថា អល់ឡោះពិតជាអ្នកមានអានុភាពមហាគតិបណ្ឌិត
هَلْ يَنْظُرُونَ إِلَّا أَنْ يَأْتِيَهُمُ اللَّهُ فِي ظُلَلٍ مِنَ الْغَمَامِ وَالْمَلَائِكَةُ وَقُضِيَ الْأَمْرُ ۚ وَإِلَى اللَّهِ تُرْجَعُ الْأُمُورُ
ពួកគេគ?នារង់ចាំអ្វីក្រៅពីករណីដែលអល់ឡោះនឹងនាំ (ទណ្ឌកម្ម) មកដល់ ពួកគេក្នុងម្លប់នៃពពក និងពួកម៉ាឡាអ៊ីកាត់ ព្រមទាំងការងារត្រូវបានសំរេចរួចរាល់នោះឡើយ។ ឆ្ពោះទៅអល់ឡោះគេនឹងនាំត្រឡប់ការងារទាំងឡាយ
سَلْ بَنِي إِسْرَائِيلَ كَمْ آتَيْنَاهُمْ مِنْ آيَةٍ بَيِّنَةٍ ۗ وَمَنْ يُبَدِّلْ نِعْمَةَ اللَّهِ مِنْ بَعْدِ مَا جَاءَتْهُ فَإِنَّ اللَّهَ شَدِيدُ الْعِقَابِ
ចូរអ្នកសួរទៅបុត្រអ៊ីស្រាឯល តើអាយ៉ាត់ដ៏ជាក់ច្បាស់ចំនួនប៉ុន្មានហើយដែលយើងបានផ្តល់ទៅឱ្យពួកគេ ជនដែលប្តួរគុណធម៌អល់ឡោះ បន្ទាប់ពីបានទៅដល់គេហើយ អល់ឡោះជាអ្នកធ្វើទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត

Choose other languages: