Quran Apps in many lanuages:

Surah Al-Baqara Ayahs #213 Translated in Khmer

فَإِنْ زَلَلْتُمْ مِنْ بَعْدِ مَا جَاءَتْكُمُ الْبَيِّنَاتُ فَاعْلَمُوا أَنَّ اللَّهَ عَزِيزٌ حَكِيمٌ
រួចមកប្រសិនបើពួកអ្នកភ្លាត់បន្ទាប់ពីភស្តុតាងទាំងឡាយបានទៅដល់ពួកអ្នកហើយ ចូរពួកអ្នកដឹងថា អល់ឡោះពិតជាអ្នកមានអានុភាពមហាគតិបណ្ឌិត
هَلْ يَنْظُرُونَ إِلَّا أَنْ يَأْتِيَهُمُ اللَّهُ فِي ظُلَلٍ مِنَ الْغَمَامِ وَالْمَلَائِكَةُ وَقُضِيَ الْأَمْرُ ۚ وَإِلَى اللَّهِ تُرْجَعُ الْأُمُورُ
ពួកគេគ?នារង់ចាំអ្វីក្រៅពីករណីដែលអល់ឡោះនឹងនាំ (ទណ្ឌកម្ម) មកដល់ ពួកគេក្នុងម្លប់នៃពពក និងពួកម៉ាឡាអ៊ីកាត់ ព្រមទាំងការងារត្រូវបានសំរេចរួចរាល់នោះឡើយ។ ឆ្ពោះទៅអល់ឡោះគេនឹងនាំត្រឡប់ការងារទាំងឡាយ
سَلْ بَنِي إِسْرَائِيلَ كَمْ آتَيْنَاهُمْ مِنْ آيَةٍ بَيِّنَةٍ ۗ وَمَنْ يُبَدِّلْ نِعْمَةَ اللَّهِ مِنْ بَعْدِ مَا جَاءَتْهُ فَإِنَّ اللَّهَ شَدِيدُ الْعِقَابِ
ចូរអ្នកសួរទៅបុត្រអ៊ីស្រាឯល តើអាយ៉ាត់ដ៏ជាក់ច្បាស់ចំនួនប៉ុន្មានហើយដែលយើងបានផ្តល់ទៅឱ្យពួកគេ ជនដែលប្តួរគុណធម៌អល់ឡោះ បន្ទាប់ពីបានទៅដល់គេហើយ អល់ឡោះជាអ្នកធ្វើទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត
زُيِّنَ لِلَّذِينَ كَفَرُوا الْحَيَاةُ الدُّنْيَا وَيَسْخَرُونَ مِنَ الَّذِينَ آمَنُوا ۘ وَالَّذِينَ اتَّقَوْا فَوْقَهُمْ يَوْمَ الْقِيَامَةِ ۗ وَاللَّهُ يَرْزُقُ مَنْ يَشَاءُ بِغَيْرِ حِسَابٍ
គេបានតាក់តែងជីវិតលោកិយសម្រាប់ពួកដែលមិនបានជឿ ហើយពួកគេបានចំអកដាក់ពួកដែលមានជំនឿ ។ ពួកដែលបានគោរពកោតខ្លាចនៅពីលើពួកគេនាថ្ងៃរស់ឡើងវិញ។ អល់ឡោះផ្តល់អាហារដល់អ្នកដែលលោកសោមនស្សដោយឥតគណនា
كَانَ النَّاسُ أُمَّةً وَاحِدَةً فَبَعَثَ اللَّهُ النَّبِيِّينَ مُبَشِّرِينَ وَمُنْذِرِينَ وَأَنْزَلَ مَعَهُمُ الْكِتَابَ بِالْحَقِّ لِيَحْكُمَ بَيْنَ النَّاسِ فِيمَا اخْتَلَفُوا فِيهِ ۚ وَمَا اخْتَلَفَ فِيهِ إِلَّا الَّذِينَ أُوتُوهُ مِنْ بَعْدِ مَا جَاءَتْهُمُ الْبَيِّنَاتُ بَغْيًا بَيْنَهُمْ ۖ فَهَدَى اللَّهُ الَّذِينَ آمَنُوا لِمَا اخْتَلَفُوا فِيهِ مِنَ الْحَقِّ بِإِذْنِهِ ۗ وَاللَّهُ يَهْدِي مَنْ يَشَاءُ إِلَىٰ صِرَاطٍ مُسْتَقِيمٍ
មនុស្សជាសហគមន៍តែមួយ អល់ឡោះបានជ្រើសតាំងណាពីៗ ជាអ្នកផ្តល់ដំណឹងរីករាយ និងផ្តល់ដំណឹងរន្ធត់ ហើយលោកបានបញ្ចុះជាមួយ នឹងពួកគេនូវគម្ពីរដោយសច្ចៈ ដើម្បីលោកនឹងសំរេចក្តីរវាងមនុស្ស នៅក្នុងអ្វីដែលពួកគេបានខ្វែងគំនិតគ្នានោះ។ ហើយដែលបានខ្វែងគំនិតគ្នានោះគ្មានអ្នកណាក្រៅពីពួកដែលត្រូវបានគេផ្តល់គម្ពីរនោះទេ បន្ទាប់ពីបណ្តាអាយ៉ាត់បាន ដល់ទៅពួកគេដោយសារតែការឈ្នានីសរវាងពួកគេ។ អល់ឡោះក៏បានមគ្គុទ្ទេសពួកដែលបានជឿ ទៅកាន់អ្វីដែលពួកគេបានខ្វែងគំនិតគ្នាពីសច្ចភាពតាមការអនុញ្ញាតពីលោក។ អល់ឡោះមគ្គុទ្ទេសជនដែលលោកសោមនស្សឆ្ពោះទៅកាន់ផ្លូវមួយដ៏ត្រឹមត្រូវបំផុត

Choose other languages: