Quran Apps in many lanuages:

Surah Al-Baqara Ayahs #215 Translated in Khmer

سَلْ بَنِي إِسْرَائِيلَ كَمْ آتَيْنَاهُمْ مِنْ آيَةٍ بَيِّنَةٍ ۗ وَمَنْ يُبَدِّلْ نِعْمَةَ اللَّهِ مِنْ بَعْدِ مَا جَاءَتْهُ فَإِنَّ اللَّهَ شَدِيدُ الْعِقَابِ
ចូរអ្នកសួរទៅបុត្រអ៊ីស្រាឯល តើអាយ៉ាត់ដ៏ជាក់ច្បាស់ចំនួនប៉ុន្មានហើយដែលយើងបានផ្តល់ទៅឱ្យពួកគេ ជនដែលប្តួរគុណធម៌អល់ឡោះ បន្ទាប់ពីបានទៅដល់គេហើយ អល់ឡោះជាអ្នកធ្វើទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត
زُيِّنَ لِلَّذِينَ كَفَرُوا الْحَيَاةُ الدُّنْيَا وَيَسْخَرُونَ مِنَ الَّذِينَ آمَنُوا ۘ وَالَّذِينَ اتَّقَوْا فَوْقَهُمْ يَوْمَ الْقِيَامَةِ ۗ وَاللَّهُ يَرْزُقُ مَنْ يَشَاءُ بِغَيْرِ حِسَابٍ
គេបានតាក់តែងជីវិតលោកិយសម្រាប់ពួកដែលមិនបានជឿ ហើយពួកគេបានចំអកដាក់ពួកដែលមានជំនឿ ។ ពួកដែលបានគោរពកោតខ្លាចនៅពីលើពួកគេនាថ្ងៃរស់ឡើងវិញ។ អល់ឡោះផ្តល់អាហារដល់អ្នកដែលលោកសោមនស្សដោយឥតគណនា
كَانَ النَّاسُ أُمَّةً وَاحِدَةً فَبَعَثَ اللَّهُ النَّبِيِّينَ مُبَشِّرِينَ وَمُنْذِرِينَ وَأَنْزَلَ مَعَهُمُ الْكِتَابَ بِالْحَقِّ لِيَحْكُمَ بَيْنَ النَّاسِ فِيمَا اخْتَلَفُوا فِيهِ ۚ وَمَا اخْتَلَفَ فِيهِ إِلَّا الَّذِينَ أُوتُوهُ مِنْ بَعْدِ مَا جَاءَتْهُمُ الْبَيِّنَاتُ بَغْيًا بَيْنَهُمْ ۖ فَهَدَى اللَّهُ الَّذِينَ آمَنُوا لِمَا اخْتَلَفُوا فِيهِ مِنَ الْحَقِّ بِإِذْنِهِ ۗ وَاللَّهُ يَهْدِي مَنْ يَشَاءُ إِلَىٰ صِرَاطٍ مُسْتَقِيمٍ
មនុស្សជាសហគមន៍តែមួយ អល់ឡោះបានជ្រើសតាំងណាពីៗ ជាអ្នកផ្តល់ដំណឹងរីករាយ និងផ្តល់ដំណឹងរន្ធត់ ហើយលោកបានបញ្ចុះជាមួយ នឹងពួកគេនូវគម្ពីរដោយសច្ចៈ ដើម្បីលោកនឹងសំរេចក្តីរវាងមនុស្ស នៅក្នុងអ្វីដែលពួកគេបានខ្វែងគំនិតគ្នានោះ។ ហើយដែលបានខ្វែងគំនិតគ្នានោះគ្មានអ្នកណាក្រៅពីពួកដែលត្រូវបានគេផ្តល់គម្ពីរនោះទេ បន្ទាប់ពីបណ្តាអាយ៉ាត់បាន ដល់ទៅពួកគេដោយសារតែការឈ្នានីសរវាងពួកគេ។ អល់ឡោះក៏បានមគ្គុទ្ទេសពួកដែលបានជឿ ទៅកាន់អ្វីដែលពួកគេបានខ្វែងគំនិតគ្នាពីសច្ចភាពតាមការអនុញ្ញាតពីលោក។ អល់ឡោះមគ្គុទ្ទេសជនដែលលោកសោមនស្សឆ្ពោះទៅកាន់ផ្លូវមួយដ៏ត្រឹមត្រូវបំផុត
أَمْ حَسِبْتُمْ أَنْ تَدْخُلُوا الْجَنَّةَ وَلَمَّا يَأْتِكُمْ مَثَلُ الَّذِينَ خَلَوْا مِنْ قَبْلِكُمْ ۖ مَسَّتْهُمُ الْبَأْسَاءُ وَالضَّرَّاءُ وَزُلْزِلُوا حَتَّىٰ يَقُولَ الرَّسُولُ وَالَّذِينَ آمَنُوا مَعَهُ مَتَىٰ نَصْرُ اللَّهِ ۗ أَلَا إِنَّ نَصْرَ اللَّهِ قَرِيبٌ
តើពួកអ្នកគិតថា ពួកអ្នកនឹងចូលសួគ៌ាឬបើករណីដូចពួកដែលកន្លងផុតទៅនៃពួកកាលពីមុនពួកអ្នកនោះ មិនទាន់បាន ដល់ទៅពួកអ្នកផង ពួកគេត្រូវបានប៉ះទង្គិចដោយគ្រោះកំណាច និងទុក្ខភ័យ ហើយពួកគេត្រូវញ័ររន្ធត់ រហូតដល់រ៉ាសូលនិងពួកដែលបានជឿរួមជាមួយគេ ចេញសំដីថាអង្កាល់ទៅជំនួយរបស់អល់ឡោះ តើជំនួយរបស់អល់ឡោះមិនមែននៅជិតបំផុតទេឬ
يَسْأَلُونَكَ مَاذَا يُنْفِقُونَ ۖ قُلْ مَا أَنْفَقْتُمْ مِنْ خَيْرٍ فَلِلْوَالِدَيْنِ وَالْأَقْرَبِينَ وَالْيَتَامَىٰ وَالْمَسَاكِينِ وَابْنِ السَّبِيلِ ۗ وَمَا تَفْعَلُوا مِنْ خَيْرٍ فَإِنَّ اللَّهَ بِهِ عَلِيمٌ
ពួកគេសួរអ្នកស្តីពីអ្វីខ្លះដែលពួកគេត្រូវបានបរិច្ចាគ ចូរអ្នកថាទៅ អំពើសប្បុរសណាមួយដែលអ្នកបានបរិច្ចាគ គឺសម្រាប់មាតាបិតាញាតិសណ្តានជិតខាង ក្មេងកំព្រា ជនក្រីក្រ និងអ្នកដំណើរ។ អំពើសប្បុរស ណាមួយដែលពួកអ្នកធ្វើគឺអល់ឡោះពិតជាអ្នកដឹងបំផុតចំពោះអំពើនោះ

Choose other languages: