Quran Apps in many lanuages:

Surah Al-Araf Ayahs #165 Translated in Khmer

وَإِذْ قِيلَ لَهُمُ اسْكُنُوا هَٰذِهِ الْقَرْيَةَ وَكُلُوا مِنْهَا حَيْثُ شِئْتُمْ وَقُولُوا حِطَّةٌ وَادْخُلُوا الْبَابَ سُجَّدًا نَغْفِرْ لَكُمْ خَطِيئَاتِكُمْ ۚ سَنَزِيدُ الْمُحْسِنِينَ
ហើយនៅក្នុងពេលដែលគេបាននិយាយទៅកាន់ពួកគេទាំងនោះថា ចូរ ពួកអ្នកស្នាក់នៅក្នុងភូមិនេះ រួចចូរពួកអ្នកបរិភោគ ភោគផលខ្លះរបស់ភូមិនេះ តាមតែពួកអ្នកមានបំណងប្រាថ្នា ប៉ុន្តែពួកអ្នកត្រូវចេញវាចាថា មេត្តាអភ័យ ទោសកំហុសឆ្គងរបស់យើង ព្រមទាំងពួកអ្នកត្រូវចូលទៅតាមច្រកទ្វារដោយ លុតក្រាប។ យើងប្រាកដជានឹងអភ័យទោសឱ្យពួកអ្នក នូវកំហុសឆ្គងទាំង ឡាយរបស់ពួកអ្នក យើងនឹងថែមរង្វាន់ចំពោះពួកដែលសាងអំពើល្អ
فَبَدَّلَ الَّذِينَ ظَلَمُوا مِنْهُمْ قَوْلًا غَيْرَ الَّذِي قِيلَ لَهُمْ فَأَرْسَلْنَا عَلَيْهِمْ رِجْزًا مِنَ السَّمَاءِ بِمَا كَانُوا يَظْلِمُونَ
ក្រោយមក ពួកដែលបានបំពារបំពានក្នុងចំណោមពួកគេ បានក្រឡះ ពាក្យសំដី ធ្វើផ្ទុយពីសំដីដែលគេនិយាយថាទៅកាន់ពួកគេទាំងនោះ។ ដូចនេះ យើងបានចាត់បញ្ជូនទៅលើពួកគេទាំងនោះ នូវគ្រោះកំណាចពីលើមេឃ បណ្តាលមកពីអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តអយុត្តិធម៌
وَاسْأَلْهُمْ عَنِ الْقَرْيَةِ الَّتِي كَانَتْ حَاضِرَةَ الْبَحْرِ إِذْ يَعْدُونَ فِي السَّبْتِ إِذْ تَأْتِيهِمْ حِيتَانُهُمْ يَوْمَ سَبْتِهِمْ شُرَّعًا وَيَوْمَ لَا يَسْبِتُونَ ۙ لَا تَأْتِيهِمْ ۚ كَذَٰلِكَ نَبْلُوهُمْ بِمَا كَانُوا يَفْسُقُونَ
ចូរអ្នកសួរដេញ ដោលពួកគេស្តីពីភូមិឋាន ដែលមាននៅតាមឆ្នេរសមុទ្រ ក្នុងខណៈដែលពួក គេប្រព្រឹត្តល្មើសនៅថ្ងៃសៅរ៍ នៅពេលដែលមច្ឆាទាំងឡាយរបស់គេបានទៅ ដល់ពួកគេ នាថ្ងៃសៅរ៍របស់ពួកគេ ទាំងងើបមាត់លើផ្ទៃទឹក ក្នុងករណីក្រៅ ពីថ្ងៃសៅរ៍ ហ្វូងមច្ឆាទាំងនោះមិនបានទៅដល់ពួកគេទេ។ ដូចនេះហើយ យើង សាកល្បងពួកគេ បណ្តាលមកពីអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តខិលខូច
وَإِذْ قَالَتْ أُمَّةٌ مِنْهُمْ لِمَ تَعِظُونَ قَوْمًا ۙ اللَّهُ مُهْلِكُهُمْ أَوْ مُعَذِّبُهُمْ عَذَابًا شَدِيدًا ۖ قَالُوا مَعْذِرَةً إِلَىٰ رَبِّكُمْ وَلَعَلَّهُمْ يَتَّقُونَ
ហើយនៅពេលដែលមានសហគមន៍មួយ ក្នុងចំណោមពួកគេថា ហេតុអ្វីបានជាពួកអ្នកដាស់ តឿនមនុស្សមួយក្រុម ដែលអល់ឡោះជាអ្នកបំផ្លិចបំផ្លាញពួកគេ ឬជាអ្នកធ្វើទណ្ឌកម?ពួកគេ នូវទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត។ ពួកគេទាំងនោះបានឆ្លើយថា ដើម្បីដោះខ្លួនពីកិច្ចទទួលខុសត្រូវ របស់ពួកគេឆ្ពោះទៅម្ចាស់ពួ់កអ្នក ហើយដើម្បីពួកគេគោរពកោតខ្លាច
فَلَمَّا نَسُوا مَا ذُكِّرُوا بِهِ أَنْجَيْنَا الَّذِينَ يَنْهَوْنَ عَنِ السُّوءِ وَأَخَذْنَا الَّذِينَ ظَلَمُوا بِعَذَابٍ بَئِيسٍ بِمَا كَانُوا يَفْسُقُونَ
ក្នុងពេលដែល ពួកគេបានភ្លេចនូវអ្វីដែលគេបានក្រើនរំលឹកពួកគេ ខណៈនោះ យើងបានសង្គ្រោះតែពួកដែល ហាមឃាត់គ្នាពីអំពើអកុសល ហើយយើងបានចាប់ក្របួចយកពួកដែលបំពារបំពាន ដោយ ទណ្ឌកម្មយ៉ាងសាហាវ បណ្តាលមកពីអ្វីដែលគេធ្លាប់បានប្រព្រឹត្តខិលខូច

Choose other languages: