Quran Apps in many lanuages:

Surah Al-Araf Ayahs #166 Translated in Khmer

فَبَدَّلَ الَّذِينَ ظَلَمُوا مِنْهُمْ قَوْلًا غَيْرَ الَّذِي قِيلَ لَهُمْ فَأَرْسَلْنَا عَلَيْهِمْ رِجْزًا مِنَ السَّمَاءِ بِمَا كَانُوا يَظْلِمُونَ
ក្រោយមក ពួកដែលបានបំពារបំពានក្នុងចំណោមពួកគេ បានក្រឡះ ពាក្យសំដី ធ្វើផ្ទុយពីសំដីដែលគេនិយាយថាទៅកាន់ពួកគេទាំងនោះ។ ដូចនេះ យើងបានចាត់បញ្ជូនទៅលើពួកគេទាំងនោះ នូវគ្រោះកំណាចពីលើមេឃ បណ្តាលមកពីអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តអយុត្តិធម៌
وَاسْأَلْهُمْ عَنِ الْقَرْيَةِ الَّتِي كَانَتْ حَاضِرَةَ الْبَحْرِ إِذْ يَعْدُونَ فِي السَّبْتِ إِذْ تَأْتِيهِمْ حِيتَانُهُمْ يَوْمَ سَبْتِهِمْ شُرَّعًا وَيَوْمَ لَا يَسْبِتُونَ ۙ لَا تَأْتِيهِمْ ۚ كَذَٰلِكَ نَبْلُوهُمْ بِمَا كَانُوا يَفْسُقُونَ
ចូរអ្នកសួរដេញ ដោលពួកគេស្តីពីភូមិឋាន ដែលមាននៅតាមឆ្នេរសមុទ្រ ក្នុងខណៈដែលពួក គេប្រព្រឹត្តល្មើសនៅថ្ងៃសៅរ៍ នៅពេលដែលមច្ឆាទាំងឡាយរបស់គេបានទៅ ដល់ពួកគេ នាថ្ងៃសៅរ៍របស់ពួកគេ ទាំងងើបមាត់លើផ្ទៃទឹក ក្នុងករណីក្រៅ ពីថ្ងៃសៅរ៍ ហ្វូងមច្ឆាទាំងនោះមិនបានទៅដល់ពួកគេទេ។ ដូចនេះហើយ យើង សាកល្បងពួកគេ បណ្តាលមកពីអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តខិលខូច
وَإِذْ قَالَتْ أُمَّةٌ مِنْهُمْ لِمَ تَعِظُونَ قَوْمًا ۙ اللَّهُ مُهْلِكُهُمْ أَوْ مُعَذِّبُهُمْ عَذَابًا شَدِيدًا ۖ قَالُوا مَعْذِرَةً إِلَىٰ رَبِّكُمْ وَلَعَلَّهُمْ يَتَّقُونَ
ហើយនៅពេលដែលមានសហគមន៍មួយ ក្នុងចំណោមពួកគេថា ហេតុអ្វីបានជាពួកអ្នកដាស់ តឿនមនុស្សមួយក្រុម ដែលអល់ឡោះជាអ្នកបំផ្លិចបំផ្លាញពួកគេ ឬជាអ្នកធ្វើទណ្ឌកម?ពួកគេ នូវទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត។ ពួកគេទាំងនោះបានឆ្លើយថា ដើម្បីដោះខ្លួនពីកិច្ចទទួលខុសត្រូវ របស់ពួកគេឆ្ពោះទៅម្ចាស់ពួ់កអ្នក ហើយដើម្បីពួកគេគោរពកោតខ្លាច
فَلَمَّا نَسُوا مَا ذُكِّرُوا بِهِ أَنْجَيْنَا الَّذِينَ يَنْهَوْنَ عَنِ السُّوءِ وَأَخَذْنَا الَّذِينَ ظَلَمُوا بِعَذَابٍ بَئِيسٍ بِمَا كَانُوا يَفْسُقُونَ
ក្នុងពេលដែល ពួកគេបានភ្លេចនូវអ្វីដែលគេបានក្រើនរំលឹកពួកគេ ខណៈនោះ យើងបានសង្គ្រោះតែពួកដែល ហាមឃាត់គ្នាពីអំពើអកុសល ហើយយើងបានចាប់ក្របួចយកពួកដែលបំពារបំពាន ដោយ ទណ្ឌកម្មយ៉ាងសាហាវ បណ្តាលមកពីអ្វីដែលគេធ្លាប់បានប្រព្រឹត្តខិលខូច
فَلَمَّا عَتَوْا عَنْ مَا نُهُوا عَنْهُ قُلْنَا لَهُمْ كُونُوا قِرَدَةً خَاسِئِينَ
រួចមកក្នុងពេល ដែលពួកគេបានរឹងចចេសពីអ្វីដែលគេបានហាមឃាត់ពួកគេអំពីការប្រព្រឹត្ត ខណៈនោះ យើង បានមានវាចាទៅកាន់ពួកគេថា ចូរពួកអ្នកក្លាយជាសត្វស្វាដ៏ថោកទាប

Choose other languages: