Quran Apps in many lanuages:

Surah Al-Araf Ayahs #154 Translated in Khmer

وَلَمَّا رَجَعَ مُوسَىٰ إِلَىٰ قَوْمِهِ غَضْبَانَ أَسِفًا قَالَ بِئْسَمَا خَلَفْتُمُونِي مِنْ بَعْدِي ۖ أَعَجِلْتُمْ أَمْرَ رَبِّكُمْ ۖ وَأَلْقَى الْأَلْوَاحَ وَأَخَذَ بِرَأْسِ أَخِيهِ يَجُرُّهُ إِلَيْهِ ۚ قَالَ ابْنَ أُمَّ إِنَّ الْقَوْمَ اسْتَضْعَفُونِي وَكَادُوا يَقْتُلُونَنِي فَلَا تُشْمِتْ بِيَ الْأَعْدَاءَ وَلَا تَجْعَلْنِي مَعَ الْقَوْمِ الظَّالِمِينَ
នៅពេលដែលមូសាបានវិលត្រឡប់ទៅកាន់ក្រុមពួករបស់គេវិញទាំងក្រេវក្រោធ និងទុក្ខព្រួយ មូសាថា អាក្រក់បំផុត អ្វីដែលអ្នកទាំងឡាយបានប្រព្រឹត្តពីក្រោយខ្នងយើងបន្ទាប់ពីយើង។ ហេតុអ្វីបានជាពួកអ្នក តក់ក្រហល់? មិនរង់ចាំកិច្ចបញ្ជារបស់ម្ចាស់ពួកអ្នក? មូសាបានបោះសន្លឹកសាស្ត្រា(តាវរ៉ត)ទាំងនោះ ហើយបានចាប់ក្បាលបងប្រុសរបស់គេ រួចទាញក្បាលទៅជិតគេ ហារូនបងប្រុសរបស់គេបានវាចារថា ឱបុត្រារបស់មាតាយើង! ការពិតក្រុមពួកទាំងនោះបានប្រមាថយើង ហើយពួកគេហៀបតែនឹងសំលាប់ យើង ហេតុនេះចូរអ្នកកុំធ្វើឱ្យពួកសត្រូវសប្បាយចិត្តចំពោះការអាប់អោនរបស់យើង ហើយ ចូរអ្នកកុំ ចាត់ទុកយើងរួមជាមួយពួកអយុត្តិធម៌
قَالَ رَبِّ اغْفِرْ لِي وَلِأَخِي وَأَدْخِلْنَا فِي رَحْمَتِكَ ۖ وَأَنْتَ أَرْحَمُ الرَّاحِمِينَ
មូសាបានបួងសួងថា ឱម្ចាស់របស់ខ្ញុំ! សូមលោកអភ័យទោស ឱ្យខ្ញុំ និងបងប្រុសរបស់ខ្ញុំផង ហើយសូមលោកមេត្តាបញ្ចូលយើងទៅក្នុងក្តីអាណិតអាសូររបស់លោក ផង។ លោកជាអ្នកដែលអាណិតអាសូរបំផុតលើសពីបណ្តាអ្នកអាណិតអាសូរផ្សេងទៀត
إِنَّ الَّذِينَ اتَّخَذُوا الْعِجْلَ سَيَنَالُهُمْ غَضَبٌ مِنْ رَبِّهِمْ وَذِلَّةٌ فِي الْحَيَاةِ الدُّنْيَا ۚ وَكَذَٰلِكَ نَجْزِي الْمُفْتَرِينَ
ការពិត បណ្តាអ្នកដែលទទួលយកបដិមាកូនគោឈ្មោលធ្វើជាទីសក្ការៈ ពិតជាត្រូវបានធ្លាក់ទៅពួកគេទាំងនោះ នូវការក្រេវក្រាធពីម្ចាស់របស់ពួកគេ និងការអាប់យសក្នុងជីវិតលោកិយ។ ដូចនេះហើយ យើងទូទាត់ ចំពោះពួកជនដែលប្រឌិត
وَالَّذِينَ عَمِلُوا السَّيِّئَاتِ ثُمَّ تَابُوا مِنْ بَعْدِهَا وَآمَنُوا إِنَّ رَبَّكَ مِنْ بَعْدِهَا لَغَفُورٌ رَحِيمٌ
ពួកដែលបានសាងនូវអំពើអកុសលទាំងឡាយ ក្រោយមកពួកគេបាន កើតមានវិប្បដិសារី បន្ទាប់ពីនោះមក ហើយពួកគេមានជំនឿ។ ការពិតម្ចាស់របស់អ្នក បន្ទាប់ពីនោះ ជាអ្នកអភ័យទោសឱ្យ ព្រមទាំងអាណិតអាសូរបំផុត
وَلَمَّا سَكَتَ عَنْ مُوسَى الْغَضَبُ أَخَذَ الْأَلْوَاحَ ۖ وَفِي نُسْخَتِهَا هُدًى وَرَحْمَةٌ لِلَّذِينَ هُمْ لِرَبِّهِمْ يَرْهَبُونَ
នៅពេលដែលក្តីក្រេវក្រោធបានស្ងប់ស្ងាត់ពី មូសា គេបានចាប់យកសន្លឹកសាស្ត្រាទាំងឡាយ។ ហើយនៅក្នុងអត្ថបទច្បាប់របស់សន្លឹកសាស្ត្រានោះ មានស្តីពីមគ្គុទ្ទេសន៍ និងក្តីអាណិតអាសូរចំពោះបណ្តាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេ

Choose other languages: