Quran Apps in many lanuages:

Surah Al-Araf Ayahs #157 Translated in Khmer

وَالَّذِينَ عَمِلُوا السَّيِّئَاتِ ثُمَّ تَابُوا مِنْ بَعْدِهَا وَآمَنُوا إِنَّ رَبَّكَ مِنْ بَعْدِهَا لَغَفُورٌ رَحِيمٌ
ពួកដែលបានសាងនូវអំពើអកុសលទាំងឡាយ ក្រោយមកពួកគេបាន កើតមានវិប្បដិសារី បន្ទាប់ពីនោះមក ហើយពួកគេមានជំនឿ។ ការពិតម្ចាស់របស់អ្នក បន្ទាប់ពីនោះ ជាអ្នកអភ័យទោសឱ្យ ព្រមទាំងអាណិតអាសូរបំផុត
وَلَمَّا سَكَتَ عَنْ مُوسَى الْغَضَبُ أَخَذَ الْأَلْوَاحَ ۖ وَفِي نُسْخَتِهَا هُدًى وَرَحْمَةٌ لِلَّذِينَ هُمْ لِرَبِّهِمْ يَرْهَبُونَ
នៅពេលដែលក្តីក្រេវក្រោធបានស្ងប់ស្ងាត់ពី មូសា គេបានចាប់យកសន្លឹកសាស្ត្រាទាំងឡាយ។ ហើយនៅក្នុងអត្ថបទច្បាប់របស់សន្លឹកសាស្ត្រានោះ មានស្តីពីមគ្គុទ្ទេសន៍ និងក្តីអាណិតអាសូរចំពោះបណ្តាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេ
وَاخْتَارَ مُوسَىٰ قَوْمَهُ سَبْعِينَ رَجُلًا لِمِيقَاتِنَا ۖ فَلَمَّا أَخَذَتْهُمُ الرَّجْفَةُ قَالَ رَبِّ لَوْ شِئْتَ أَهْلَكْتَهُمْ مِنْ قَبْلُ وَإِيَّايَ ۖ أَتُهْلِكُنَا بِمَا فَعَلَ السُّفَهَاءُ مِنَّا ۖ إِنْ هِيَ إِلَّا فِتْنَتُكَ تُضِلُّ بِهَا مَنْ تَشَاءُ وَتَهْدِي مَنْ تَشَاءُ ۖ أَنْتَ وَلِيُّنَا فَاغْفِرْ لَنَا وَارْحَمْنَا ۖ وَأَنْتَ خَيْرُ الْغَافِرِينَ
មូសា បានជ្រើសរើសពួកគេនូវបុរសចិតសិបនាក់ សំរាប់កាលកំណត់របស់យើង។ ក្រោយមក ក្នុងខណៈដែល បានក្របួចយកពួកគេដោយការរញ្ជួយផែនដី មូសាថា ឱម្ចាស់ខ្ញុំ! បើលោកមានបំណង លោកអាច បំផ្លាញពួកគេមុននេះ ព្រមទាំងខ្ញុំរួមជាមួយពួកគេផង។ តើលោកនឹងបំផ្លាញពួកយើង ដោយសារតែអ្វី ដែលបានប្រព្រឹត្តឡើងដោយពួកឆោតល្ងង់ក្នុងចំណោមពួកយើងនោះឬ? អ្វីដែលពួកគេបានប្រព្រឹត្ត នោះ គឺសុទ្ធតែការសាកល្បងអំពីលោកទាំងអស់ ដើម្បីលោកនឹងបំភាន់វង្វេងជនណាដែលលោកប្រាថ្នា ហើយលោកនឹងមគ្គុទ្ទេសជនណាដែលលោកប្រាថ្នា។ លោកជាអ្នកគាំពារពួកយើង ហេតុនេះ សូម លោកមេត្តាអភ័យទោស និងប្រោសប្រណីឱ្យពួកយើងផង។ លោកជាអ្នកអភ័យទោសឱ្យដ៏ល្អបំផុត
وَاكْتُبْ لَنَا فِي هَٰذِهِ الدُّنْيَا حَسَنَةً وَفِي الْآخِرَةِ إِنَّا هُدْنَا إِلَيْكَ ۚ قَالَ عَذَابِي أُصِيبُ بِهِ مَنْ أَشَاءُ ۖ وَرَحْمَتِي وَسِعَتْ كُلَّ شَيْءٍ ۚ فَسَأَكْتُبُهَا لِلَّذِينَ يَتَّقُونَ وَيُؤْتُونَ الزَّكَاةَ وَالَّذِينَ هُمْ بِآيَاتِنَا يُؤْمِنُونَ
ហើយសូមលោកមេត្តាកំណត់សំរាប់ពួកយើង នូវកុសលក្នុងជីវិតបច្ចុប្បន្ន និងក្នុងបរលោក។ ប្រាកដណាស់ ពួកយើងបានវិលត្រឡប់ទៅលោកវិញ ហើយអល់ឡោះបានវាចារថា ទណ្ឌកម្មរបស់យើង តម្រូវឱ្យប៉ះទង្គិចដល់អ្នក ដែលយើងប្រាថ្នា ហើយក្តីអាណិតអាសូររបស់យើង បានជ្រួតជ្រាប នូវគ្រប់ វត្ថុទាំងអស់។ យើងនឹងកំណត់ក្តីអាណិតអាសូរនេះ សំរាប់តែពួកដែល គោរពកោតខ្លាចយើង ពួកដកហ្សាកាត៍ ព្រមទាំងពួកដែលមានជំនឿចំពោះ អាយ៉ាត់ៗរបស់យើង
الَّذِينَ يَتَّبِعُونَ الرَّسُولَ النَّبِيَّ الْأُمِّيَّ الَّذِي يَجِدُونَهُ مَكْتُوبًا عِنْدَهُمْ فِي التَّوْرَاةِ وَالْإِنْجِيلِ يَأْمُرُهُمْ بِالْمَعْرُوفِ وَيَنْهَاهُمْ عَنِ الْمُنْكَرِ وَيُحِلُّ لَهُمُ الطَّيِّبَاتِ وَيُحَرِّمُ عَلَيْهِمُ الْخَبَائِثَ وَيَضَعُ عَنْهُمْ إِصْرَهُمْ وَالْأَغْلَالَ الَّتِي كَانَتْ عَلَيْهِمْ ۚ فَالَّذِينَ آمَنُوا بِهِ وَعَزَّرُوهُ وَنَصَرُوهُ وَاتَّبَعُوا النُّورَ الَّذِي أُنْزِلَ مَعَهُ ۙ أُولَٰئِكَ هُمُ الْمُفْلِحُونَ
គឺជាពួកដែលប្រតិបត្តិតាមរ៉សូល ណាពីអីនក្ខរជន ដែលពួកគេទាំងនោះជួបប្រទះនូវរ៉សូលនេះ ត្រូវបានគេសរសេរបង្ហាញនៅ ឯពួកគេស្រាប់ក្នុងគម្ពីរតាវរ៉ាត និងអ៊ិនជីល។ រ៉សូលបង្គាប់ពួកគេឱ្យសាង អំពើសមរម្យ និងបានហាមឃាត់ពួកគេពីប្រព្រឹត្តអំពើមិនគប្បី។ រ៉សូលនឹង អនុញ្ញាតឱ្យពួកគេ នូវអ្វីដែលល្អប្រណីតទាំងឡាយ និងហាមឃាត់ទៅលើ ពួកគេទាំងនោះ នូវភាពស្អុយកខ្វក់ទាំងឡាយ។ ហើយរ៉សូលបានដកចេញ ពីពួកគេ នូវបន្ទុកធ្ងន់ពួកគេ ព្រមទាំងនឹមទាំងឡាយដែលនៅលើពួកគេ។ ពួកដែលមានជំនឿនឹងរ៉សូល លើកតម្កើងរ៉សូល ជួយឧបត្ថម្ភរ៉សូល ហើយ បានដើរតាមពន្លឺរស?ីដែលគេបញ្ចុះមកគាត់ ពួកគេទាំងអស់នោះ ជាពួកដែល ជោគជ័យ

Choose other languages: