Quran Apps in many lanuages:

Surah Al-Araf Ayahs #160 Translated in Khmer

وَاكْتُبْ لَنَا فِي هَٰذِهِ الدُّنْيَا حَسَنَةً وَفِي الْآخِرَةِ إِنَّا هُدْنَا إِلَيْكَ ۚ قَالَ عَذَابِي أُصِيبُ بِهِ مَنْ أَشَاءُ ۖ وَرَحْمَتِي وَسِعَتْ كُلَّ شَيْءٍ ۚ فَسَأَكْتُبُهَا لِلَّذِينَ يَتَّقُونَ وَيُؤْتُونَ الزَّكَاةَ وَالَّذِينَ هُمْ بِآيَاتِنَا يُؤْمِنُونَ
ហើយសូមលោកមេត្តាកំណត់សំរាប់ពួកយើង នូវកុសលក្នុងជីវិតបច្ចុប្បន្ន និងក្នុងបរលោក។ ប្រាកដណាស់ ពួកយើងបានវិលត្រឡប់ទៅលោកវិញ ហើយអល់ឡោះបានវាចារថា ទណ្ឌកម្មរបស់យើង តម្រូវឱ្យប៉ះទង្គិចដល់អ្នក ដែលយើងប្រាថ្នា ហើយក្តីអាណិតអាសូររបស់យើង បានជ្រួតជ្រាប នូវគ្រប់ វត្ថុទាំងអស់។ យើងនឹងកំណត់ក្តីអាណិតអាសូរនេះ សំរាប់តែពួកដែល គោរពកោតខ្លាចយើង ពួកដកហ្សាកាត៍ ព្រមទាំងពួកដែលមានជំនឿចំពោះ អាយ៉ាត់ៗរបស់យើង
الَّذِينَ يَتَّبِعُونَ الرَّسُولَ النَّبِيَّ الْأُمِّيَّ الَّذِي يَجِدُونَهُ مَكْتُوبًا عِنْدَهُمْ فِي التَّوْرَاةِ وَالْإِنْجِيلِ يَأْمُرُهُمْ بِالْمَعْرُوفِ وَيَنْهَاهُمْ عَنِ الْمُنْكَرِ وَيُحِلُّ لَهُمُ الطَّيِّبَاتِ وَيُحَرِّمُ عَلَيْهِمُ الْخَبَائِثَ وَيَضَعُ عَنْهُمْ إِصْرَهُمْ وَالْأَغْلَالَ الَّتِي كَانَتْ عَلَيْهِمْ ۚ فَالَّذِينَ آمَنُوا بِهِ وَعَزَّرُوهُ وَنَصَرُوهُ وَاتَّبَعُوا النُّورَ الَّذِي أُنْزِلَ مَعَهُ ۙ أُولَٰئِكَ هُمُ الْمُفْلِحُونَ
គឺជាពួកដែលប្រតិបត្តិតាមរ៉សូល ណាពីអីនក្ខរជន ដែលពួកគេទាំងនោះជួបប្រទះនូវរ៉សូលនេះ ត្រូវបានគេសរសេរបង្ហាញនៅ ឯពួកគេស្រាប់ក្នុងគម្ពីរតាវរ៉ាត និងអ៊ិនជីល។ រ៉សូលបង្គាប់ពួកគេឱ្យសាង អំពើសមរម្យ និងបានហាមឃាត់ពួកគេពីប្រព្រឹត្តអំពើមិនគប្បី។ រ៉សូលនឹង អនុញ្ញាតឱ្យពួកគេ នូវអ្វីដែលល្អប្រណីតទាំងឡាយ និងហាមឃាត់ទៅលើ ពួកគេទាំងនោះ នូវភាពស្អុយកខ្វក់ទាំងឡាយ។ ហើយរ៉សូលបានដកចេញ ពីពួកគេ នូវបន្ទុកធ្ងន់ពួកគេ ព្រមទាំងនឹមទាំងឡាយដែលនៅលើពួកគេ។ ពួកដែលមានជំនឿនឹងរ៉សូល លើកតម្កើងរ៉សូល ជួយឧបត្ថម្ភរ៉សូល ហើយ បានដើរតាមពន្លឺរស?ីដែលគេបញ្ចុះមកគាត់ ពួកគេទាំងអស់នោះ ជាពួកដែល ជោគជ័យ
قُلْ يَا أَيُّهَا النَّاسُ إِنِّي رَسُولُ اللَّهِ إِلَيْكُمْ جَمِيعًا الَّذِي لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۖ لَا إِلَٰهَ إِلَّا هُوَ يُحْيِي وَيُمِيتُ ۖ فَآمِنُوا بِاللَّهِ وَرَسُولِهِ النَّبِيِّ الْأُمِّيِّ الَّذِي يُؤْمِنُ بِاللَّهِ وَكَلِمَاتِهِ وَاتَّبِعُوهُ لَعَلَّكُمْ تَهْتَدُونَ
ចូរថាទៅ ឱមនុស្សម្នា! យើងពិតជារ៉សូលរបស់អល់ឡោះ ទៅកាន់ពួកអ្នកទាំងអស់គ្នា ដែលកម្មសិទ្ធិរបស់លោក គឺអំណាចគ្រប់គ្រង មេឃនិងដី។ គ្មានម្ចាស់ជាទីសក្ការៈណាក្រៅពីលោកទេ លោកនឹងផ្តល់ជីវិត ហើយនិងយកជីវិត។ ហេតុនេះ ចូរពួកអ្នកមានជំនឿនឹងលោក និងរ៉សូល របស់លោក ជាណាពីដែលអនក្ខរជន ដែលជំនឿនឹងអល់ឡោះ និងវាចាទាំង ឡាយរបស់លោក ចូរអ្នកទាំងឡាយគោរពប្រតិបត្តិលោក ដើម្បីពួកអ្នកទទួល មគ្គុទ្ទេសន៍
وَمِنْ قَوْمِ مُوسَىٰ أُمَّةٌ يَهْدُونَ بِالْحَقِّ وَبِهِ يَعْدِلُونَ
ក្នុងចំណោមក្រុមពួកមូសា មានសហគមន៍មួយដែល មគ្គុទ្ទេសដោយសមធម៌ ហើយដោយសច្ចភាព ពួកគេអនុវត្តយុត្តិធម៌
وَقَطَّعْنَاهُمُ اثْنَتَيْ عَشْرَةَ أَسْبَاطًا أُمَمًا ۚ وَأَوْحَيْنَا إِلَىٰ مُوسَىٰ إِذِ اسْتَسْقَاهُ قَوْمُهُ أَنِ اضْرِبْ بِعَصَاكَ الْحَجَرَ ۖ فَانْبَجَسَتْ مِنْهُ اثْنَتَا عَشْرَةَ عَيْنًا ۖ قَدْ عَلِمَ كُلُّ أُنَاسٍ مَشْرَبَهُمْ ۚ وَظَلَّلْنَا عَلَيْهِمُ الْغَمَامَ وَأَنْزَلْنَا عَلَيْهِمُ الْمَنَّ وَالسَّلْوَىٰ ۖ كُلُوا مِنْ طَيِّبَاتِ مَا رَزَقْنَاكُمْ ۚ وَمَا ظَلَمُونَا وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ
ហើយយើងបានបែងចែកពួកគេជាដប់ពីរកុលសម្ព័ន្ធ សហគមន៍ ហើយក្នុងពេល ដែលក្រុមពួកមូសាបានសុំទឹកពីមូសា យើងបានវ៉ាហ៊ីទៅកាន់មូសាថា ចូរអ្នក វាយថ្មនឹងដំបងរបស់អ្នកទៅ រួចមកមានដប់ពីរក្បាលទឹកបានបាញ់ចេញពីថ្ម នោះ។ រាល់កុលសម្ព័ន្ធ សុទ្ធតែបានដឹងនូវទីកន្លែងផឹករបស់ពួកគេ។ ហើយ យើងបានបាំងទៅលើពួកគេនូវស្រមោលពពក រួចមកយើងបានដាក់ចុះទៅ លើពួកគេ នូវទឹកឃ?ន៉ិំងសត្វក្រួច។ ចូរពួកអ្នកបរិភោគនូវចំណីដែលមាន រសជាតិល្អប្រសើរ ដែលយើងបានប្រទានឱ្យពួកអ្នក ពួកគេមិនបានប្រព្រឹត្ត អយុត្តិធម៌មកកាន់យើងទេ គឺពួកគេប្រព្រឹត្តអយុត្តិធម៌ទៅកាន់ខ្លួនពួកគេផ្ទាល់

Choose other languages: