Quran Apps in many lanuages:

Surah Al-Araf Ayahs #163 Translated in Khmer

وَمِنْ قَوْمِ مُوسَىٰ أُمَّةٌ يَهْدُونَ بِالْحَقِّ وَبِهِ يَعْدِلُونَ
ក្នុងចំណោមក្រុមពួកមូសា មានសហគមន៍មួយដែល មគ្គុទ្ទេសដោយសមធម៌ ហើយដោយសច្ចភាព ពួកគេអនុវត្តយុត្តិធម៌
وَقَطَّعْنَاهُمُ اثْنَتَيْ عَشْرَةَ أَسْبَاطًا أُمَمًا ۚ وَأَوْحَيْنَا إِلَىٰ مُوسَىٰ إِذِ اسْتَسْقَاهُ قَوْمُهُ أَنِ اضْرِبْ بِعَصَاكَ الْحَجَرَ ۖ فَانْبَجَسَتْ مِنْهُ اثْنَتَا عَشْرَةَ عَيْنًا ۖ قَدْ عَلِمَ كُلُّ أُنَاسٍ مَشْرَبَهُمْ ۚ وَظَلَّلْنَا عَلَيْهِمُ الْغَمَامَ وَأَنْزَلْنَا عَلَيْهِمُ الْمَنَّ وَالسَّلْوَىٰ ۖ كُلُوا مِنْ طَيِّبَاتِ مَا رَزَقْنَاكُمْ ۚ وَمَا ظَلَمُونَا وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ
ហើយយើងបានបែងចែកពួកគេជាដប់ពីរកុលសម្ព័ន្ធ សហគមន៍ ហើយក្នុងពេល ដែលក្រុមពួកមូសាបានសុំទឹកពីមូសា យើងបានវ៉ាហ៊ីទៅកាន់មូសាថា ចូរអ្នក វាយថ្មនឹងដំបងរបស់អ្នកទៅ រួចមកមានដប់ពីរក្បាលទឹកបានបាញ់ចេញពីថ្ម នោះ។ រាល់កុលសម្ព័ន្ធ សុទ្ធតែបានដឹងនូវទីកន្លែងផឹករបស់ពួកគេ។ ហើយ យើងបានបាំងទៅលើពួកគេនូវស្រមោលពពក រួចមកយើងបានដាក់ចុះទៅ លើពួកគេ នូវទឹកឃ?ន៉ិំងសត្វក្រួច។ ចូរពួកអ្នកបរិភោគនូវចំណីដែលមាន រសជាតិល្អប្រសើរ ដែលយើងបានប្រទានឱ្យពួកអ្នក ពួកគេមិនបានប្រព្រឹត្ត អយុត្តិធម៌មកកាន់យើងទេ គឺពួកគេប្រព្រឹត្តអយុត្តិធម៌ទៅកាន់ខ្លួនពួកគេផ្ទាល់
وَإِذْ قِيلَ لَهُمُ اسْكُنُوا هَٰذِهِ الْقَرْيَةَ وَكُلُوا مِنْهَا حَيْثُ شِئْتُمْ وَقُولُوا حِطَّةٌ وَادْخُلُوا الْبَابَ سُجَّدًا نَغْفِرْ لَكُمْ خَطِيئَاتِكُمْ ۚ سَنَزِيدُ الْمُحْسِنِينَ
ហើយនៅក្នុងពេលដែលគេបាននិយាយទៅកាន់ពួកគេទាំងនោះថា ចូរ ពួកអ្នកស្នាក់នៅក្នុងភូមិនេះ រួចចូរពួកអ្នកបរិភោគ ភោគផលខ្លះរបស់ភូមិនេះ តាមតែពួកអ្នកមានបំណងប្រាថ្នា ប៉ុន្តែពួកអ្នកត្រូវចេញវាចាថា មេត្តាអភ័យ ទោសកំហុសឆ្គងរបស់យើង ព្រមទាំងពួកអ្នកត្រូវចូលទៅតាមច្រកទ្វារដោយ លុតក្រាប។ យើងប្រាកដជានឹងអភ័យទោសឱ្យពួកអ្នក នូវកំហុសឆ្គងទាំង ឡាយរបស់ពួកអ្នក យើងនឹងថែមរង្វាន់ចំពោះពួកដែលសាងអំពើល្អ
فَبَدَّلَ الَّذِينَ ظَلَمُوا مِنْهُمْ قَوْلًا غَيْرَ الَّذِي قِيلَ لَهُمْ فَأَرْسَلْنَا عَلَيْهِمْ رِجْزًا مِنَ السَّمَاءِ بِمَا كَانُوا يَظْلِمُونَ
ក្រោយមក ពួកដែលបានបំពារបំពានក្នុងចំណោមពួកគេ បានក្រឡះ ពាក្យសំដី ធ្វើផ្ទុយពីសំដីដែលគេនិយាយថាទៅកាន់ពួកគេទាំងនោះ។ ដូចនេះ យើងបានចាត់បញ្ជូនទៅលើពួកគេទាំងនោះ នូវគ្រោះកំណាចពីលើមេឃ បណ្តាលមកពីអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តអយុត្តិធម៌
وَاسْأَلْهُمْ عَنِ الْقَرْيَةِ الَّتِي كَانَتْ حَاضِرَةَ الْبَحْرِ إِذْ يَعْدُونَ فِي السَّبْتِ إِذْ تَأْتِيهِمْ حِيتَانُهُمْ يَوْمَ سَبْتِهِمْ شُرَّعًا وَيَوْمَ لَا يَسْبِتُونَ ۙ لَا تَأْتِيهِمْ ۚ كَذَٰلِكَ نَبْلُوهُمْ بِمَا كَانُوا يَفْسُقُونَ
ចូរអ្នកសួរដេញ ដោលពួកគេស្តីពីភូមិឋាន ដែលមាននៅតាមឆ្នេរសមុទ្រ ក្នុងខណៈដែលពួក គេប្រព្រឹត្តល្មើសនៅថ្ងៃសៅរ៍ នៅពេលដែលមច្ឆាទាំងឡាយរបស់គេបានទៅ ដល់ពួកគេ នាថ្ងៃសៅរ៍របស់ពួកគេ ទាំងងើបមាត់លើផ្ទៃទឹក ក្នុងករណីក្រៅ ពីថ្ងៃសៅរ៍ ហ្វូងមច្ឆាទាំងនោះមិនបានទៅដល់ពួកគេទេ។ ដូចនេះហើយ យើង សាកល្បងពួកគេ បណ្តាលមកពីអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តខិលខូច

Choose other languages: