Quran Apps in many lanuages:

Surah Al-Araf Ayahs #155 Translated in Khmer

قَالَ رَبِّ اغْفِرْ لِي وَلِأَخِي وَأَدْخِلْنَا فِي رَحْمَتِكَ ۖ وَأَنْتَ أَرْحَمُ الرَّاحِمِينَ
មូសាបានបួងសួងថា ឱម្ចាស់របស់ខ្ញុំ! សូមលោកអភ័យទោស ឱ្យខ្ញុំ និងបងប្រុសរបស់ខ្ញុំផង ហើយសូមលោកមេត្តាបញ្ចូលយើងទៅក្នុងក្តីអាណិតអាសូររបស់លោក ផង។ លោកជាអ្នកដែលអាណិតអាសូរបំផុតលើសពីបណ្តាអ្នកអាណិតអាសូរផ្សេងទៀត
إِنَّ الَّذِينَ اتَّخَذُوا الْعِجْلَ سَيَنَالُهُمْ غَضَبٌ مِنْ رَبِّهِمْ وَذِلَّةٌ فِي الْحَيَاةِ الدُّنْيَا ۚ وَكَذَٰلِكَ نَجْزِي الْمُفْتَرِينَ
ការពិត បណ្តាអ្នកដែលទទួលយកបដិមាកូនគោឈ្មោលធ្វើជាទីសក្ការៈ ពិតជាត្រូវបានធ្លាក់ទៅពួកគេទាំងនោះ នូវការក្រេវក្រាធពីម្ចាស់របស់ពួកគេ និងការអាប់យសក្នុងជីវិតលោកិយ។ ដូចនេះហើយ យើងទូទាត់ ចំពោះពួកជនដែលប្រឌិត
وَالَّذِينَ عَمِلُوا السَّيِّئَاتِ ثُمَّ تَابُوا مِنْ بَعْدِهَا وَآمَنُوا إِنَّ رَبَّكَ مِنْ بَعْدِهَا لَغَفُورٌ رَحِيمٌ
ពួកដែលបានសាងនូវអំពើអកុសលទាំងឡាយ ក្រោយមកពួកគេបាន កើតមានវិប្បដិសារី បន្ទាប់ពីនោះមក ហើយពួកគេមានជំនឿ។ ការពិតម្ចាស់របស់អ្នក បន្ទាប់ពីនោះ ជាអ្នកអភ័យទោសឱ្យ ព្រមទាំងអាណិតអាសូរបំផុត
وَلَمَّا سَكَتَ عَنْ مُوسَى الْغَضَبُ أَخَذَ الْأَلْوَاحَ ۖ وَفِي نُسْخَتِهَا هُدًى وَرَحْمَةٌ لِلَّذِينَ هُمْ لِرَبِّهِمْ يَرْهَبُونَ
នៅពេលដែលក្តីក្រេវក្រោធបានស្ងប់ស្ងាត់ពី មូសា គេបានចាប់យកសន្លឹកសាស្ត្រាទាំងឡាយ។ ហើយនៅក្នុងអត្ថបទច្បាប់របស់សន្លឹកសាស្ត្រានោះ មានស្តីពីមគ្គុទ្ទេសន៍ និងក្តីអាណិតអាសូរចំពោះបណ្តាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេ
وَاخْتَارَ مُوسَىٰ قَوْمَهُ سَبْعِينَ رَجُلًا لِمِيقَاتِنَا ۖ فَلَمَّا أَخَذَتْهُمُ الرَّجْفَةُ قَالَ رَبِّ لَوْ شِئْتَ أَهْلَكْتَهُمْ مِنْ قَبْلُ وَإِيَّايَ ۖ أَتُهْلِكُنَا بِمَا فَعَلَ السُّفَهَاءُ مِنَّا ۖ إِنْ هِيَ إِلَّا فِتْنَتُكَ تُضِلُّ بِهَا مَنْ تَشَاءُ وَتَهْدِي مَنْ تَشَاءُ ۖ أَنْتَ وَلِيُّنَا فَاغْفِرْ لَنَا وَارْحَمْنَا ۖ وَأَنْتَ خَيْرُ الْغَافِرِينَ
មូសា បានជ្រើសរើសពួកគេនូវបុរសចិតសិបនាក់ សំរាប់កាលកំណត់របស់យើង។ ក្រោយមក ក្នុងខណៈដែល បានក្របួចយកពួកគេដោយការរញ្ជួយផែនដី មូសាថា ឱម្ចាស់ខ្ញុំ! បើលោកមានបំណង លោកអាច បំផ្លាញពួកគេមុននេះ ព្រមទាំងខ្ញុំរួមជាមួយពួកគេផង។ តើលោកនឹងបំផ្លាញពួកយើង ដោយសារតែអ្វី ដែលបានប្រព្រឹត្តឡើងដោយពួកឆោតល្ងង់ក្នុងចំណោមពួកយើងនោះឬ? អ្វីដែលពួកគេបានប្រព្រឹត្ត នោះ គឺសុទ្ធតែការសាកល្បងអំពីលោកទាំងអស់ ដើម្បីលោកនឹងបំភាន់វង្វេងជនណាដែលលោកប្រាថ្នា ហើយលោកនឹងមគ្គុទ្ទេសជនណាដែលលោកប្រាថ្នា។ លោកជាអ្នកគាំពារពួកយើង ហេតុនេះ សូម លោកមេត្តាអភ័យទោស និងប្រោសប្រណីឱ្យពួកយើងផង។ លោកជាអ្នកអភ័យទោសឱ្យដ៏ល្អបំផុត

Choose other languages: