Quran Apps in many lanuages:

Surah Fussilat Ayahs #18 Translated in Khmer

إِذْ جَاءَتْهُمُ الرُّسُلُ مِنْ بَيْنِ أَيْدِيهِمْ وَمِنْ خَلْفِهِمْ أَلَّا تَعْبُدُوا إِلَّا اللَّهَ ۖ قَالُوا لَوْ شَاءَ رَبُّنَا لَأَنْزَلَ مَلَائِكَةً فَإِنَّا بِمَا أُرْسِلْتُمْ بِهِ كَافِرُونَ
នៅពេលដែលបានដល់ទៅពួកគេ ដោយរ៉សូលៗពីខាងមុខពួកគេ និងពី ខាងក្រោយពួកគេ ចូរពួកអ្នកកុំប្រណិប័តន៍ក្រៅពីអល់ឡោះ។ ពួកគេថា ប្រសិនបើ ម្ចាស់ពួកយើងបានប្រាថ្នាមែន លោកប្រាកដជាបានដាក់ចុះនូវពួកម៉ាឡាអ៊ីកាត់ ដូចនេះ ពួកយើងពិតជាអ្នកអជំនឿនឹងអ្វីដែលគេបានចាត់បញ្ជូនពួកអ្នកឱ្យនាំមកនោះ
فَأَمَّا عَادٌ فَاسْتَكْبَرُوا فِي الْأَرْضِ بِغَيْرِ الْحَقِّ وَقَالُوا مَنْ أَشَدُّ مِنَّا قُوَّةً ۖ أَوَلَمْ يَرَوْا أَنَّ اللَّهَ الَّذِي خَلَقَهُمْ هُوَ أَشَدُّ مِنْهُمْ قُوَّةً ۖ وَكَانُوا بِآيَاتِنَا يَجْحَدُونَ
រីឯ ពួកអាទវិញ ពួកគេបានកាន់ប្ញកក្រអឺតក្រអោងនៅលើដី ដោយគ្មានសច្ចៈសោះ ហើយ ពួកគេថា តើជនណាដែលខ្លាំងក្លាជាងពួកយើងខាងកម្លាំងពលំ? តើពួកគេមិនទាន់ ឃើញទេឬថា ការពិតអល់ឡោះ ដែលបានបង្កើតពួកគេ លោកពិតជាខ្លាំងក្លាជាងពួកគេ ខាងមហិទ្ធិប្ញទ្ធិ។ ហើយពួកគេធ្លាប់បានប្រឆាំងជំទាស់នឹងអាយ៉ាត់ៗរបស់យើង
فَأَرْسَلْنَا عَلَيْهِمْ رِيحًا صَرْصَرًا فِي أَيَّامٍ نَحِسَاتٍ لِنُذِيقَهُمْ عَذَابَ الْخِزْيِ فِي الْحَيَاةِ الدُّنْيَا ۖ وَلَعَذَابُ الْآخِرَةِ أَخْزَىٰ ۖ وَهُمْ لَا يُنْصَرُونَ
យើងក៏បានចាត់បញ្ជូនទៅលើពួកគេនូវខ្យល់ព្យុះ ហើយត្រជាក់បំផុតនៅក្នុងប៉ុន្មានថ្ងៃ ដ៏អពមង្គល ដើម្បីយើងនឹងឱ្យពួកគេភ្លក្សរសជាតិទណ្ឌកម្ម នៃការអាប់អោនក្នុងជិវិត លោកិយ។ ហើយទណ្ឌកម្មនៃលោកខាងមុខរឹតតែអាប់ឱនទៅទៀត។ ហើយពួកគេនឹង មិនត្រូវគេជួយឡើយ
وَأَمَّا ثَمُودُ فَهَدَيْنَاهُمْ فَاسْتَحَبُّوا الْعَمَىٰ عَلَى الْهُدَىٰ فَأَخَذَتْهُمْ صَاعِقَةُ الْعَذَابِ الْهُونِ بِمَا كَانُوا يَكْسِبُونَ
រីឯពួកសាម៉ូទ យើងក៏បានមគ្គុទ្ទេសពួកគេ រួចមក ពួកគេ ស្រលាញ់ពេញចិត្តក្តីងងឹតងងល់ជាងក្តីមគ្គុទ្ទេសន៍ រន្ទះទណ្ឌកម្មដ៏ថោកទាបបានចាប់ ក្របួចយកពួកគេ ដោយសារតែអ្វីដែលពួកគេធ្លាប់បានខំប្រឹងធ្វើ
وَنَجَّيْنَا الَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ
ហើយយើងបាន សង្គ្រោះពួកដែលបានជឿ ហើយពួកគេធ្លាប់បានគោរពកោតខ្លាច

Choose other languages: