Quran Apps in many lanuages:

Surah Fussilat Ayahs #21 Translated in Khmer

وَأَمَّا ثَمُودُ فَهَدَيْنَاهُمْ فَاسْتَحَبُّوا الْعَمَىٰ عَلَى الْهُدَىٰ فَأَخَذَتْهُمْ صَاعِقَةُ الْعَذَابِ الْهُونِ بِمَا كَانُوا يَكْسِبُونَ
រីឯពួកសាម៉ូទ យើងក៏បានមគ្គុទ្ទេសពួកគេ រួចមក ពួកគេ ស្រលាញ់ពេញចិត្តក្តីងងឹតងងល់ជាងក្តីមគ្គុទ្ទេសន៍ រន្ទះទណ្ឌកម្មដ៏ថោកទាបបានចាប់ ក្របួចយកពួកគេ ដោយសារតែអ្វីដែលពួកគេធ្លាប់បានខំប្រឹងធ្វើ
وَنَجَّيْنَا الَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ
ហើយយើងបាន សង្គ្រោះពួកដែលបានជឿ ហើយពួកគេធ្លាប់បានគោរពកោតខ្លាច
وَيَوْمَ يُحْشَرُ أَعْدَاءُ اللَّهِ إِلَى النَّارِ فَهُمْ يُوزَعُونَ
ហើយនៅក្នុងថ្ងៃ ដែលពួកសត្រូវអល់ឡោះ ត្រូវគេគៀងទៅកាន់នរក រួចមក ពួកគេត្រូវគេបែងចែកជាជួរ
حَتَّىٰ إِذَا مَا جَاءُوهَا شَهِدَ عَلَيْهِمْ سَمْعُهُمْ وَأَبْصَارُهُمْ وَجُلُودُهُمْ بِمَا كَانُوا يَعْمَلُونَ
រហូតដល់កាលណាពួកគេបានទៅដល់នរក សោតវិញ្ញាតពួកគេ ចក្ខុវិញ្ញាណពួកគេ និងស្បែកពួកគេ បានធ្វើសាក្សីទៅលើពួកគេតាមតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត
وَقَالُوا لِجُلُودِهِمْ لِمَ شَهِدْتُمْ عَلَيْنَا ۖ قَالُوا أَنْطَقَنَا اللَّهُ الَّذِي أَنْطَقَ كُلَّ شَيْءٍ وَهُوَ خَلَقَكُمْ أَوَّلَ مَرَّةٍ وَإِلَيْهِ تُرْجَعُونَ
ហើយពួកគេ បាននិយាយទៅកាន់ស្បែករបស់ពួកគេថា ហេតុអ្វីបានជាពួកអ្នកបានធ្វើសាក្សី មកលើពួកយើង? ពួកគេបានឆ្លើយថា អល់ឡោះបានធ្វើឱ្យយើងនិយាយបាន ដូចអល់ឡោះ បានធ្វើឱ្យរាល់វត្ថុទាំងអស់និយាយបាន ហើយលោកបានបង្កើតពួកអ្នកកាលគ្រាដំបូង ហើយ ឆ្ពោះទៅលោក ពួកអ្នកនឹងត្រូវគេបញ្ចូនត្រលប់វិញ

Choose other languages: