Quran Apps in many lanuages:

Surah Fussilat Ayahs #20 Translated in Khmer

فَأَرْسَلْنَا عَلَيْهِمْ رِيحًا صَرْصَرًا فِي أَيَّامٍ نَحِسَاتٍ لِنُذِيقَهُمْ عَذَابَ الْخِزْيِ فِي الْحَيَاةِ الدُّنْيَا ۖ وَلَعَذَابُ الْآخِرَةِ أَخْزَىٰ ۖ وَهُمْ لَا يُنْصَرُونَ
យើងក៏បានចាត់បញ្ជូនទៅលើពួកគេនូវខ្យល់ព្យុះ ហើយត្រជាក់បំផុតនៅក្នុងប៉ុន្មានថ្ងៃ ដ៏អពមង្គល ដើម្បីយើងនឹងឱ្យពួកគេភ្លក្សរសជាតិទណ្ឌកម្ម នៃការអាប់អោនក្នុងជិវិត លោកិយ។ ហើយទណ្ឌកម្មនៃលោកខាងមុខរឹតតែអាប់ឱនទៅទៀត។ ហើយពួកគេនឹង មិនត្រូវគេជួយឡើយ
وَأَمَّا ثَمُودُ فَهَدَيْنَاهُمْ فَاسْتَحَبُّوا الْعَمَىٰ عَلَى الْهُدَىٰ فَأَخَذَتْهُمْ صَاعِقَةُ الْعَذَابِ الْهُونِ بِمَا كَانُوا يَكْسِبُونَ
រីឯពួកសាម៉ូទ យើងក៏បានមគ្គុទ្ទេសពួកគេ រួចមក ពួកគេ ស្រលាញ់ពេញចិត្តក្តីងងឹតងងល់ជាងក្តីមគ្គុទ្ទេសន៍ រន្ទះទណ្ឌកម្មដ៏ថោកទាបបានចាប់ ក្របួចយកពួកគេ ដោយសារតែអ្វីដែលពួកគេធ្លាប់បានខំប្រឹងធ្វើ
وَنَجَّيْنَا الَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ
ហើយយើងបាន សង្គ្រោះពួកដែលបានជឿ ហើយពួកគេធ្លាប់បានគោរពកោតខ្លាច
وَيَوْمَ يُحْشَرُ أَعْدَاءُ اللَّهِ إِلَى النَّارِ فَهُمْ يُوزَعُونَ
ហើយនៅក្នុងថ្ងៃ ដែលពួកសត្រូវអល់ឡោះ ត្រូវគេគៀងទៅកាន់នរក រួចមក ពួកគេត្រូវគេបែងចែកជាជួរ
حَتَّىٰ إِذَا مَا جَاءُوهَا شَهِدَ عَلَيْهِمْ سَمْعُهُمْ وَأَبْصَارُهُمْ وَجُلُودُهُمْ بِمَا كَانُوا يَعْمَلُونَ
រហូតដល់កាលណាពួកគេបានទៅដល់នរក សោតវិញ្ញាតពួកគេ ចក្ខុវិញ្ញាណពួកគេ និងស្បែកពួកគេ បានធ្វើសាក្សីទៅលើពួកគេតាមតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត

Choose other languages: