Quran Apps in many lanuages:

Surah Fussilat Ayahs #19 Translated in Khmer

فَأَمَّا عَادٌ فَاسْتَكْبَرُوا فِي الْأَرْضِ بِغَيْرِ الْحَقِّ وَقَالُوا مَنْ أَشَدُّ مِنَّا قُوَّةً ۖ أَوَلَمْ يَرَوْا أَنَّ اللَّهَ الَّذِي خَلَقَهُمْ هُوَ أَشَدُّ مِنْهُمْ قُوَّةً ۖ وَكَانُوا بِآيَاتِنَا يَجْحَدُونَ
រីឯ ពួកអាទវិញ ពួកគេបានកាន់ប្ញកក្រអឺតក្រអោងនៅលើដី ដោយគ្មានសច្ចៈសោះ ហើយ ពួកគេថា តើជនណាដែលខ្លាំងក្លាជាងពួកយើងខាងកម្លាំងពលំ? តើពួកគេមិនទាន់ ឃើញទេឬថា ការពិតអល់ឡោះ ដែលបានបង្កើតពួកគេ លោកពិតជាខ្លាំងក្លាជាងពួកគេ ខាងមហិទ្ធិប្ញទ្ធិ។ ហើយពួកគេធ្លាប់បានប្រឆាំងជំទាស់នឹងអាយ៉ាត់ៗរបស់យើង
فَأَرْسَلْنَا عَلَيْهِمْ رِيحًا صَرْصَرًا فِي أَيَّامٍ نَحِسَاتٍ لِنُذِيقَهُمْ عَذَابَ الْخِزْيِ فِي الْحَيَاةِ الدُّنْيَا ۖ وَلَعَذَابُ الْآخِرَةِ أَخْزَىٰ ۖ وَهُمْ لَا يُنْصَرُونَ
យើងក៏បានចាត់បញ្ជូនទៅលើពួកគេនូវខ្យល់ព្យុះ ហើយត្រជាក់បំផុតនៅក្នុងប៉ុន្មានថ្ងៃ ដ៏អពមង្គល ដើម្បីយើងនឹងឱ្យពួកគេភ្លក្សរសជាតិទណ្ឌកម្ម នៃការអាប់អោនក្នុងជិវិត លោកិយ។ ហើយទណ្ឌកម្មនៃលោកខាងមុខរឹតតែអាប់ឱនទៅទៀត។ ហើយពួកគេនឹង មិនត្រូវគេជួយឡើយ
وَأَمَّا ثَمُودُ فَهَدَيْنَاهُمْ فَاسْتَحَبُّوا الْعَمَىٰ عَلَى الْهُدَىٰ فَأَخَذَتْهُمْ صَاعِقَةُ الْعَذَابِ الْهُونِ بِمَا كَانُوا يَكْسِبُونَ
រីឯពួកសាម៉ូទ យើងក៏បានមគ្គុទ្ទេសពួកគេ រួចមក ពួកគេ ស្រលាញ់ពេញចិត្តក្តីងងឹតងងល់ជាងក្តីមគ្គុទ្ទេសន៍ រន្ទះទណ្ឌកម្មដ៏ថោកទាបបានចាប់ ក្របួចយកពួកគេ ដោយសារតែអ្វីដែលពួកគេធ្លាប់បានខំប្រឹងធ្វើ
وَنَجَّيْنَا الَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ
ហើយយើងបាន សង្គ្រោះពួកដែលបានជឿ ហើយពួកគេធ្លាប់បានគោរពកោតខ្លាច
وَيَوْمَ يُحْشَرُ أَعْدَاءُ اللَّهِ إِلَى النَّارِ فَهُمْ يُوزَعُونَ
ហើយនៅក្នុងថ្ងៃ ដែលពួកសត្រូវអល់ឡោះ ត្រូវគេគៀងទៅកាន់នរក រួចមក ពួកគេត្រូវគេបែងចែកជាជួរ

Choose other languages: