Quran Apps in many lanuages:

Surah At-Tawba Ayahs #127 Translated in Khmer

يَا أَيُّهَا الَّذِينَ آمَنُوا قَاتِلُوا الَّذِينَ يَلُونَكُمْ مِنَ الْكُفَّارِ وَلْيَجِدُوا فِيكُمْ غِلْظَةً ۚ وَاعْلَمُوا أَنَّ اللَّهَ مَعَ الْمُتَّقِينَ
ឱពួកដែលមានជំនឿ! ចូរឱ្យពួកអ្នកប្រយុទ្ធនឹងពួកអជំនឿ ដែលកំពុងមាន នៅជិតពួកអ្នក ហើយចូរឱ្យពួកគេមានភាពគ្រោតគ្រាតចុះនៅក្នុងពួកអ្នក។ ហើយពួកអ្នកចូរជ្រាបថា អល់ឡោះពិតជារួមជាមួយពួកដែលគោរពកោត ខ្លាច
وَإِذَا مَا أُنْزِلَتْ سُورَةٌ فَمِنْهُمْ مَنْ يَقُولُ أَيُّكُمْ زَادَتْهُ هَٰذِهِ إِيمَانًا ۚ فَأَمَّا الَّذِينَ آمَنُوا فَزَادَتْهُمْ إِيمَانًا وَهُمْ يَسْتَبْشِرُونَ
ហើយកាលណាគេបានដាក់ចុះនូវអត្ថបទមួយ ពេលនោះ ក្នុង ចំណោមពួកគេ មានអ្នកនិយាយថា តើអត្ថបទនេះបានកើនជំនឿដល់ជនណា ខ្លះក្នុងចំណោមពួកអ្នក។ ខណៈនោះ ពួកដែលបានជឿពិតអត្ថបទនោះ បាន ធ្វើឱ្យកើនជំនឿដល់ពួកគេ ហើយពួកគេកំពុងសប្បាយរីករាយ
وَأَمَّا الَّذِينَ فِي قُلُوبِهِمْ مَرَضٌ فَزَادَتْهُمْ رِجْسًا إِلَىٰ رِجْسِهِمْ وَمَاتُوا وَهُمْ كَافِرُونَ
រីឯពួក ដែលក្នុងចិត្តរបស់ពួកគេមានជំងឺវិញ ពេលនោះ អត្ថបទបានធ្វើឱ្យប្រឡាក់ ថែមលើភាពស្មោគគ្រោករបស់ពួកគេ ហើយពួកគេបានចូលមរណកាល ទាំងពួកគេជាពួកដែលអជំនឿ
أَوَلَا يَرَوْنَ أَنَّهُمْ يُفْتَنُونَ فِي كُلِّ عَامٍ مَرَّةً أَوْ مَرَّتَيْنِ ثُمَّ لَا يَتُوبُونَ وَلَا هُمْ يَذَّكَّرُونَ
តើពួកគេមិនឃើញទេឬថា ពួកគេ ពិតជាកំពុងត្រូវគេសាកល្បងក្នុងមួយឆ្នាំៗមានមួយដង ឬពីរដង បន្ទាប់មក ពួកគេនៅតែមិនមានវិប្បដិសារី ហើយពួកគេក៏នៅតែមិននឹកឃើញទៀត
وَإِذَا مَا أُنْزِلَتْ سُورَةٌ نَظَرَ بَعْضُهُمْ إِلَىٰ بَعْضٍ هَلْ يَرَاكُمْ مِنْ أَحَدٍ ثُمَّ انْصَرَفُوا ۚ صَرَفَ اللَّهُ قُلُوبَهُمْ بِأَنَّهُمْ قَوْمٌ لَا يَفْقَهُونَ
ហើយកាលណាគេបានដាក់ចុះនូវអត្ថបទមួយ ភាគខ្លះនៃពួកគេ បានសង្កេតមើលទៅភាគខ្លះ តើមានអ្នកណាម្នាក់មើលឃើញពួកអ្នកទេ? រួចមក ពួកគេបានបែរងាកចេញទៅ។ អល់ឡោះក៏បានបំបែរចិត្តរបស់ ពួកគេដែរ ដោយសារមកពីពួកគេទាំងនោះ ពិតជាក្រុមមនុស្សដែលឥត យល់ដឹង

Choose other languages: