Quran Apps in many lanuages:

Surah At-Tawba Ayahs #128 Translated in Khmer

وَإِذَا مَا أُنْزِلَتْ سُورَةٌ فَمِنْهُمْ مَنْ يَقُولُ أَيُّكُمْ زَادَتْهُ هَٰذِهِ إِيمَانًا ۚ فَأَمَّا الَّذِينَ آمَنُوا فَزَادَتْهُمْ إِيمَانًا وَهُمْ يَسْتَبْشِرُونَ
ហើយកាលណាគេបានដាក់ចុះនូវអត្ថបទមួយ ពេលនោះ ក្នុង ចំណោមពួកគេ មានអ្នកនិយាយថា តើអត្ថបទនេះបានកើនជំនឿដល់ជនណា ខ្លះក្នុងចំណោមពួកអ្នក។ ខណៈនោះ ពួកដែលបានជឿពិតអត្ថបទនោះ បាន ធ្វើឱ្យកើនជំនឿដល់ពួកគេ ហើយពួកគេកំពុងសប្បាយរីករាយ
وَأَمَّا الَّذِينَ فِي قُلُوبِهِمْ مَرَضٌ فَزَادَتْهُمْ رِجْسًا إِلَىٰ رِجْسِهِمْ وَمَاتُوا وَهُمْ كَافِرُونَ
រីឯពួក ដែលក្នុងចិត្តរបស់ពួកគេមានជំងឺវិញ ពេលនោះ អត្ថបទបានធ្វើឱ្យប្រឡាក់ ថែមលើភាពស្មោគគ្រោករបស់ពួកគេ ហើយពួកគេបានចូលមរណកាល ទាំងពួកគេជាពួកដែលអជំនឿ
أَوَلَا يَرَوْنَ أَنَّهُمْ يُفْتَنُونَ فِي كُلِّ عَامٍ مَرَّةً أَوْ مَرَّتَيْنِ ثُمَّ لَا يَتُوبُونَ وَلَا هُمْ يَذَّكَّرُونَ
តើពួកគេមិនឃើញទេឬថា ពួកគេ ពិតជាកំពុងត្រូវគេសាកល្បងក្នុងមួយឆ្នាំៗមានមួយដង ឬពីរដង បន្ទាប់មក ពួកគេនៅតែមិនមានវិប្បដិសារី ហើយពួកគេក៏នៅតែមិននឹកឃើញទៀត
وَإِذَا مَا أُنْزِلَتْ سُورَةٌ نَظَرَ بَعْضُهُمْ إِلَىٰ بَعْضٍ هَلْ يَرَاكُمْ مِنْ أَحَدٍ ثُمَّ انْصَرَفُوا ۚ صَرَفَ اللَّهُ قُلُوبَهُمْ بِأَنَّهُمْ قَوْمٌ لَا يَفْقَهُونَ
ហើយកាលណាគេបានដាក់ចុះនូវអត្ថបទមួយ ភាគខ្លះនៃពួកគេ បានសង្កេតមើលទៅភាគខ្លះ តើមានអ្នកណាម្នាក់មើលឃើញពួកអ្នកទេ? រួចមក ពួកគេបានបែរងាកចេញទៅ។ អល់ឡោះក៏បានបំបែរចិត្តរបស់ ពួកគេដែរ ដោយសារមកពីពួកគេទាំងនោះ ពិតជាក្រុមមនុស្សដែលឥត យល់ដឹង
لَقَدْ جَاءَكُمْ رَسُولٌ مِنْ أَنْفُسِكُمْ عَزِيزٌ عَلَيْهِ مَا عَنِتُّمْ حَرِيصٌ عَلَيْكُمْ بِالْمُؤْمِنِينَ رَءُوفٌ رَحِيمٌ
ជាការពិតណាស់ រ៉សូលម្នាក់មកពីខ្លួនពួកអ្នក បានទៅ ដល់ពួកអ្នកហើយ គាត់ត្រូវរងការលំបាកចិត្ត នូវអ្វីដែលពួកអ្នកបានរងការ សោកសង្រេង ជាអ្នកដែលចង់បំផុតឱ្យពួកអ្នកបានល្អ ចំពោះពួកអ្នកមាន ជំនឿ គាត់ជាអ្នកដែលអាណិតអាសូរបំផុត

Choose other languages: