Quran Apps in many lanuages:

Surah Ar-Rad Ayahs #30 Translated in Khmer

اللَّهُ يَبْسُطُ الرِّزْقَ لِمَنْ يَشَاءُ وَيَقْدِرُ ۚ وَفَرِحُوا بِالْحَيَاةِ الدُّنْيَا وَمَا الْحَيَاةُ الدُّنْيَا فِي الْآخِرَةِ إِلَّا مَتَاعٌ
អល់ឡោះលោកលាតចំហ និងដាក់កំរិតនូវចំណីអាហារ សំរាប់អ្នកណាដែលលោកមានបំណងប្រាថ្នា ហើយពួកគេបានសប្បាយរីករាយនឹងជីវិត លោកិយ ។ នៅក្នុងលោកខាងមុខ ជីវិតលោកិយ គឺគ្រាន់តែជាការត្រេកត្រអាលមួយ ប៉ុណ្ណោះ
وَيَقُولُ الَّذِينَ كَفَرُوا لَوْلَا أُنْزِلَ عَلَيْهِ آيَةٌ مِنْ رَبِّهِ ۗ قُلْ إِنَّ اللَّهَ يُضِلُّ مَنْ يَشَاءُ وَيَهْدِي إِلَيْهِ مَنْ أَنَابَ
ពួកដែលមិនបានជឿថា ហេតុអ្វីបានជាគេមិនដាក់ចុះទៅលើគេ នូវអាយ៉ាត់ ណាមួយពីម្ចាស់របស់គេ ? ថាទៅ អល់ឡោះ លោកពិតជានឹងបំភាន់វង្វេងអ្នក ដែលលោក ប្រាថ្នា ហើយលោកនឹងមគ្គុទ្ទេសឆ្ពោះទៅកាន់លោក ចំពោះអ្នកដែលបានវិលត្រលប់
الَّذِينَ آمَنُوا وَتَطْمَئِنُّ قُلُوبُهُمْ بِذِكْرِ اللَّهِ ۗ أَلَا بِذِكْرِ اللَّهِ تَطْمَئِنُّ الْقُلُوبُ
គឺពួកដែលបានមានជំនឿ ហើយទឹកចិត្តរបស់ពួកគេស្ងប់ស្ងាត់ ដោយសារការនឹករលឹកទៅ អល់ឡោះ។ នែ! ដោយសារការនឹកទៅអល់ឡោះ ទឹកចិត្តទាំងឡាយពិតជាបានស្ងប់
الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ طُوبَىٰ لَهُمْ وَحُسْنُ مَآبٍ
ពួកដែលមានជំនឿ និងបានសាងអំពើកុសលទាំងឡាយ ភ័ព្វសំណាងមួយសំរាប់ពួកគេ ហើយនឹង ល្អប្រសើរទីនិវត្តន៍
كَذَٰلِكَ أَرْسَلْنَاكَ فِي أُمَّةٍ قَدْ خَلَتْ مِنْ قَبْلِهَا أُمَمٌ لِتَتْلُوَ عَلَيْهِمُ الَّذِي أَوْحَيْنَا إِلَيْكَ وَهُمْ يَكْفُرُونَ بِالرَّحْمَٰنِ ۚ قُلْ هُوَ رَبِّي لَا إِلَٰهَ إِلَّا هُوَ عَلَيْهِ تَوَكَّلْتُ وَإِلَيْهِ مَتَابِ
ប្រៀបដូចទាំងនេះ យើងបានចាត់បញ្ជូនអ្នកនៅក្នុងសហគមន៍មួយ សហគមន៍ជាច្រើនពិតជាបានកន្លងផុតទៅកាលពីមុននេះ ដើម្បីអ្នកនឹងសូត្រទៅលើពួកគេនូវអ្វី ដែលយើងបានវ៉ាហ៊ីទៅកាន់អ្នក ទាំងពួកគេអជំនឿនឹងម្ចាស់ដែលមហាសប្បុរស។ ចូរថាទៅ លោកពិតជាម្ចាស់របស់យើង គ្មានម្ចាស់ណាម្នាក់ក្រៅពីលោកទេនៅលើលោក យើងបានប្រគល់ ការស្មោះស្ម័គ្រ ហើយឆ្ពោះទៅកាន់លោក ជាទីវិលវិញរបស់យើង

Choose other languages: