Quran Apps in many lanuages:

Surah Ar-Rad Ayahs #32 Translated in Khmer

الَّذِينَ آمَنُوا وَتَطْمَئِنُّ قُلُوبُهُمْ بِذِكْرِ اللَّهِ ۗ أَلَا بِذِكْرِ اللَّهِ تَطْمَئِنُّ الْقُلُوبُ
គឺពួកដែលបានមានជំនឿ ហើយទឹកចិត្តរបស់ពួកគេស្ងប់ស្ងាត់ ដោយសារការនឹករលឹកទៅ អល់ឡោះ។ នែ! ដោយសារការនឹកទៅអល់ឡោះ ទឹកចិត្តទាំងឡាយពិតជាបានស្ងប់
الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ طُوبَىٰ لَهُمْ وَحُسْنُ مَآبٍ
ពួកដែលមានជំនឿ និងបានសាងអំពើកុសលទាំងឡាយ ភ័ព្វសំណាងមួយសំរាប់ពួកគេ ហើយនឹង ល្អប្រសើរទីនិវត្តន៍
كَذَٰلِكَ أَرْسَلْنَاكَ فِي أُمَّةٍ قَدْ خَلَتْ مِنْ قَبْلِهَا أُمَمٌ لِتَتْلُوَ عَلَيْهِمُ الَّذِي أَوْحَيْنَا إِلَيْكَ وَهُمْ يَكْفُرُونَ بِالرَّحْمَٰنِ ۚ قُلْ هُوَ رَبِّي لَا إِلَٰهَ إِلَّا هُوَ عَلَيْهِ تَوَكَّلْتُ وَإِلَيْهِ مَتَابِ
ប្រៀបដូចទាំងនេះ យើងបានចាត់បញ្ជូនអ្នកនៅក្នុងសហគមន៍មួយ សហគមន៍ជាច្រើនពិតជាបានកន្លងផុតទៅកាលពីមុននេះ ដើម្បីអ្នកនឹងសូត្រទៅលើពួកគេនូវអ្វី ដែលយើងបានវ៉ាហ៊ីទៅកាន់អ្នក ទាំងពួកគេអជំនឿនឹងម្ចាស់ដែលមហាសប្បុរស។ ចូរថាទៅ លោកពិតជាម្ចាស់របស់យើង គ្មានម្ចាស់ណាម្នាក់ក្រៅពីលោកទេនៅលើលោក យើងបានប្រគល់ ការស្មោះស្ម័គ្រ ហើយឆ្ពោះទៅកាន់លោក ជាទីវិលវិញរបស់យើង
وَلَوْ أَنَّ قُرْآنًا سُيِّرَتْ بِهِ الْجِبَالُ أَوْ قُطِّعَتْ بِهِ الْأَرْضُ أَوْ كُلِّمَ بِهِ الْمَوْتَىٰ ۗ بَلْ لِلَّهِ الْأَمْرُ جَمِيعًا ۗ أَفَلَمْ يَيْأَسِ الَّذِينَ آمَنُوا أَنْ لَوْ يَشَاءُ اللَّهُ لَهَدَى النَّاسَ جَمِيعًا ۗ وَلَا يَزَالُ الَّذِينَ كَفَرُوا تُصِيبُهُمْ بِمَا صَنَعُوا قَارِعَةٌ أَوْ تَحُلُّ قَرِيبًا مِنْ دَارِهِمْ حَتَّىٰ يَأْتِيَ وَعْدُ اللَّهِ ۚ إِنَّ اللَّهَ لَا يُخْلِفُ الْمِيعَادَ
ជាការពិតណាស់ គម្ពីរ អាល់គួរអាននេះ ទោះបីដោយសារគម្ពីរនេះ ភ្នំគិរីទាំងឡាយត្រូវបានរំកិលដំណើរ ភពផែនដី ត្រូវបានកាត់ផ្តាច់ មនុស្សដែលស្លាប់ទៅហើយ ត្រូវគេសំណេះសំណាលក៏ដោយ។ ការពិត កិច្ចការទាំងអស់នោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ តើពួកដែលមានជំនឿនៅតែមិនទាន់អស់ ចិត្តទេឬថា ប្រសិនបើអល់ឡោះប្រាថ្នា លោកប្រាកដជាមគ្គុទ្ទេសផ្លូវចិត្តមនុស្សទាំងអស់យ៉ាង ប្រាកដ? ពួកដែលអជំនឿមិនដែលផុតទេពីអំពើវិនាសកម្ម ដែលនឹងប៉ះត្រូវពួកគេ ដោយសារតែអ្វី ដែលពួកគេបានប្រព្រឹត្ត ឬយ៉ាងហោចណាស់ ក៏អំពើនោះនឹងធ្លាក់ទៅជិតគេហដ្ឋានរបស់ពួក គេដែរ ទាល់តែការសន្យារបស់អល់ឡោះបានទៅដល់ លោកពិតជានឹងមិនធ្វើឱ្យខុសសន្យាឡើយ
وَلَقَدِ اسْتُهْزِئَ بِرُسُلٍ مِنْ قَبْلِكَ فَأَمْلَيْتُ لِلَّذِينَ كَفَرُوا ثُمَّ أَخَذْتُهُمْ ۖ فَكَيْفَ كَانَ عِقَابِ
ហើយគេបានចំអកដាក់រ៉សូលៗយ៉ាងប្រាកដ នៃរ៉សូលកាលពីសម័យមុនអ្នក រួចមក យើងបាន បណ្តែតបណ្តោយឱ្យពួកដែលអជំនឿ ក្រោយមក យើងយកទោសពួកគេ។ ដូច្នេះ តើទណ្ឌកម្ម របស់យើងយ៉ាងដូចម្តេច?

Choose other languages: